ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​ទៀត​ម្សាញ់ ខាល រោង មមី រកា កុរ ដល់​ថ្ងៃ​ឡាក់​ឆុង​នឹង​ជួប​ទុក្ខ​ធំ

4 ឆ្នាំ មុន

ជំនឿ​លើ​ហុងស៊ុយ​ក៏​ជា​ប្រភព​នៃ​ការ​លើកទឹកចិត្ត​យ៉ាង​ពិសេស​ផង​ដែរ តែ​ត្រូវ​ជឿ​ដោយ​បញ្ញា ។ មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បី​រូប​បាន​ទស្សន៍​ទាយ​ដូច​គ្នា​ថា ព្រោះតែ​បី​ថ្ងៃ​ទៀត​ជា​ថ្ងៃឧបោសថសីល​ចំ​ថ្ងៃ​សុក្រ ទី​៦ ខែកញ្ញា ជា​ថ្ងៃ​នាំ​គ្រោះ​ជោក គ្រោះ​ជាំ គ្រោះភ័យ…

ជំនឿ​លើ​ហុងស៊ុយ​ក៏​ជា​ប្រភព​នៃ​ការ​លើកទឹកចិត្ត​យ៉ាង​ពិសេស​ផង​ដែរ តែ​ត្រូវ​ជឿ​ដោយ​បញ្ញា ។ មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បី​រូប​បាន​ទស្សន៍​ទាយ​ដូច​គ្នា​ថា ព្រោះតែ​បី​ថ្ងៃ​ទៀត​ជា​ថ្ងៃឧបោសថសីល​ចំ​ថ្ងៃ​សុក្រ ទី​៦ ខែកញ្ញា ជា​ថ្ងៃ​នាំ​គ្រោះ​ជោក គ្រោះ​ជាំ គ្រោះភ័យ នាំទុក្ខ​ចង្រៃ អពមង្គល នាំ​ស៊យ និង​ជា​ថ្ងៃ​ឡាក់​ឆុង​នៃ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៦​នោះ កំពូល​គ្រូ​ហុងស៊ុយ​ទាំង​បី​ក៏​មានចិត្ត​មេត្តា​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ជម្រះ​គ្រោះ​ចង្រៃ កម្ចាត់​ទុក្ខ​ភ័យ​ដល់​ឆ្នាំ​ទាំង​៦ ម្សាញ់ ខាល រោង មមី រកា កុរ cmt $6939 ដោយ​ក្តី​សន្តោស ។

ជើង​លេខ​បាន​បញ្ជាក់​ថា ម្ចាស់​ឆ្នាំ​ទាំង​៦​ខាងលើ​នេះ​មាន​ហុងស៊ុយ​មិនល្អ​ទេ​ពោល​គឺ ស្រុត​ចុះ​ខ្លាំង​នៅ​ក្នុង​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ឡាក់​ឆុង ដូច្នេះ​ដើម្បី​យឹតយោង​ដួង​រាសី​លោក​អ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​នោះ ដាច់ខាត​ត្រូវ​តែ​ស៊ែរ​បួងសួង បន់ស្រន់ និង​នឹក​គុណ​ឪពុក​ម្តាយ គុណព្រះរតនត្រ័យ​ជា​បន្ទាន់ បើ​អាច​គួរ​លះ​ទ្រព្យធន​ធ្វើ​ទាន​ខ្លះ​ដើម្បី​រម្ងាប់​ទុក្ខសោក កម្ចាត់​គ្រោះកាច​ចង្រៃ លើក​ជោគជតារាសី​ប្រសព្វ​តែ​លាភ​សំណាង និង​ឲ្យ​អ្វី​ៗ​ប្រែ​ក្លាយជា​ល្អ​ប្រសើរ​ចូល​មក​ជំនួស​គ្រោះអាក្រក់​វិញ​ចាប់ពី​ថ្ងៃ​សុក្រ​នោះ​តទៅ ។

សូម​ឲ្យ​ម្ចាស់​ឆ្នាំ​គ្រោះ​ទាំង​៦​មាន​រាសី​ឡើង​ខ្ពស់ត្រដែត មាន​តែ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​មនុស្ស​ល្អ​ៗ​ស្រលាញ់​រាប់អាន សាទរ​រាល់​ការងារ​ដែល​លោក​អ្នក​បាន​និង​កំពុង​បំពេញ និង​មាន​តែ​មនុស្ស​ល្អ​ៗ​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា​។ ចំណែក​លាភ​សំណាង មាស ប្រាក់ សូម​ឲ្យ​មាន​ចាយ​បរិបូណ៌​ចូល​មក​ណែន​ៗ​ហោប៉ៅ ហៀរ​ៗ​ដៃ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​កន្លះ​តទៅ​ទៀត ។ មានដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សុខ​ចម្រើន ពើបប្រទះ​តែ​រឿង​សប្បាយ​ៗ បើ​មាន​សត្រូវ​មក​ពីមុខ​សូម​ឱ្យ​រំលង មក​ពីក្រោយ​ខ្នង​សូម​ឱ្យ​វិនាស​អន្តរាយ​ទៅ បើ​មាន​អ្នក​ប៉ង​អាក្រក់ សូម​ឱ្យ​អំពើ​បាប​នោះ​ធ្លាក់​ទៅ​លើ​អ្នក​នោះ​វិញ​ចុះ​។ សូម​ឲ្យ​ជីវិត​គ្រួសារ​ម្ចាស់​ឆ្នាំ​ទាំង​៦​ជួប​តែ​ស្នាមញញឹម រស់នៅ​ដោយ​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​ជួប​តែ​លាភ​ធំ សំណាង​ធំ លុយ​ធំ លើក​ជីវិត​រស់នៅ​ដោយ​សុខសួស្តី​តរៀង​ទៅ ។

សូម​ម្ចាស់​ឆ្នាំ​ស៊យ​ទាំង​៦​ប្រញាប់​ស៊ែរ​ផ្តាច់​គ្រោះ​ជោក គ្រោះ​ជាំ គ្រោះ​ថ្ងៃ គ្រោះ​ខែ ផ្តាច់​គ្រោះ​ចង្រៃ ហើយ​នាំ​ត្រឡប់​មក​វិញ​តែ​លាភ​សំណាង ហេង​ហេង និង​សុខ​ចម្រើន​តរៀង​ទៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ