ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ទាំងអស់​គ្នា​ថា​មាន​អ្វី​ពិសេស​ខ្លះ សម្រាប់​អតិថិជន Starbucks ក្នុង​កម្មវិធី​សម្ពោធ Starbucks® Rewards​កាលពី​ស​ប្ដា​ហ៍​មុន​នេះ

4 ឆ្នាំ មុន

កម្មវិធី​សមាជិក Starbucks® Rewards របស់​ហាង​កាហ្វេ Starbucks ដែល​ជា​កម្មវិធី​លក្ខណៈ​ឌី​ជី​ថ​ល​ដ៏​ល្បីល្បាញ ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​នាក់​ទូ​ទាំង​ពិភពលោក បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ តាម​រយៈ​កម្មវិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ…

កម្មវិធី​សមាជិក Starbucks® Rewards របស់​ហាង​កាហ្វេ Starbucks ដែល​ជា​កម្មវិធី​លក្ខណៈ​ឌី​ជី​ថ​ល​ដ៏​ល្បីល្បាញ ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​នាក់​ទូ​ទាំង​ពិភពលោក បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ តាម​រយៈ​កម្មវិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ភ្នំពេញ និង អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ចំនួន 2 ថ្ងៃ​ជាប់​គ្នា (​ថ្ងៃ​ទី 16 និង 17 សីហា​) ដោយ​កម្មវិធី​បាន​នាំ​មក​ជូន​នូវ ការ​ចុះ​ឈ្មោះ​ជា​សមាជិក ហើយ​ព្រមទាំង​ការ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​មុខងារ​ផ្សេង​ៗ នៅ​ក្នុង App ដោយ​កញ្ញា Na Sa Dy និង លោក Marin ដែល​បាន​ញ៉ាំង​ឲ្យ​បរិយាកាស​នៅ​ក្នុង​កម្មវិធី​រឹតតែ​មាន​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត​។

ការ​គាំទ្រ​ដ៏​អស្ចារ្យ មិន​គួរ​ឲ្យ​ជឿ​ពី​សំណាក់​អតិថិជន​!

បន្ទាប់​ពី​កម្មវិធី Starbucks® Rewards បាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​រយៈពេល​ត្រឹមតែ 6 ថ្ងៃ​ប៉ុណ្ណោះ គេ​សង្កេត​ឃើញ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ជា​សមាជិក​រហូត​ដល់​ជាង 5000 នាក់​បូក​រួម​ជាមួយ​ចំនួន​កាត Starbucks® Rewards សរុប​រហូត​ដល់ 6000 កាត​ជាង ទូ​ទាំង​ប្រទេស​កម្ពុជា ។

តាម​រយៈ​ការ​ដំឡើង​កម្មវិធី Starbucks® Cambodia សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ iPhone® និង Android™ នោះ កម្មវិធី​នេះ​បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​បង់ប្រាក់​តាម​រយៈ គណនី​ក្នុង​ទូរស័ព្ទ ដែល​បាន​ភ្ជាប់​ជាមួយ​កាត Starbucks® Rewards របស់​គាត់​សម្រាប់​ភេសជ្ជៈ​ដែល​ខ្លួន​ចូល​ចិត្ត ព្រមទាំង​អាច​សន្សំ​មក​វិញ​នូវ​ចំនួន “​ផ្កាយ (Stars)” និង​ការ​ផ្ដល់​ជូន​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ សមាជិក​ទាំងអស់​ក៏​អាច​បញ្ចូល​កាត Starbucks ថ្មី​ៗ​បន្ថែម​ទៀត​ទៅ​ក្នុង​គណនី​តែ​មួយ​របស់​គាត់​តាម​រយៈ​កម្មវិធី Starbucks® Cambodia app នេះ​ផង​ដែរ​។

មក​បើក​កាត​សមាជិក Starbucks® Rewards ផ្ទាល់ខ្លួន​របស់​អ្នក​ឥឡូវនេះ​ដែល​មាននៅ​គ្រប់​សាខា Starbucks ទូ​ទាំង​ប្រទេស​កម្ពុជា​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ http://card.starbucks.com.kh

អំពី Starbucks

តាំងពី​ឆ្នាំ ១៩៧១ មក​ក្រុមហ៊ុន​កាហ្វេ Starbucks មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ស្វែ​ករក​កាហ្វេ​ដែល​មានគុណ​ភាព​ខ្ពស់ សម្រាប់​គ្រប់​គ្នា​។ បច្ចុប្បន្ន ដោយ​មាន​សាខា​ហាង​នៅ​ទូ​ទាំង​ពិភពលោក Starbucks បាន​ក្លាយជា​អ្នកជំនាញ​ខាង​កាហ្វេ​លំដាប់​ពិភពលោក​។ ដោយ​ការ​ប្រឹងប្រែង​ដើម្បី​ភាព​ឥត​ខ្ចោះ និង​គោលការណ៍​ណែនាំ​របស់​យើង Starbucks បាន​ផ្តល់​ជូន​អតិថិជន​ទាំងអស់​គ្នា​នូវ​បទ​ពិសោធន៍​ក្រេប​រសជាតិ​កាហ្វេ​ដ៏​អស្ចារ្យ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ http://www.starbucks.com.kh

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ