យោងតាមគេហទំព័រសិល្បៈបរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា តារាចម្រៀងវ័យ១៩ឆ្នាំ ចាស្ទីន ប៊ីប៊ើ ទិញគេហដ្ឋានដ៏ធំស្កឹមស្កៃមួយតម្លៃ១៣,៨លានដុល្លារអាមេរិក ស្ថិតក្នុងរដ្ឋអាត្លង់តា ។
ដោយឡែកគេហទំព័រ TMZ.com បានឱ្យដឹងថា គេហដ្ឋាននោះធំទូលាយ និងមានទីធ្លាស្រស់ស្អាត មានបន្ទប់គេងចំនួន៧ អាងហែលទឹក បន្ទប់កម្សាន្ត និងបន្ទប់ក្រោមដីទៀតផង ។ ផ្ទៃដីសរុបទាំងមូលរបស់គេហដ្ឋាននោះទំហំ១.៤៨៦,៤ម៉ែត្រការ៉េ ។ គេហដ្ឋានថ្មីរបស់តារាចម្រៀង ប៊ីប៊ើ ស្ថិតនៅក្បែរលំនៅឋានរបស់តារាចម្រៀងរ៉េប Usher ។ Usher គឺជាអ្នកណែនាំ ចាស្ទីន ប៊ីប៊ើ ឱ្យទៅរស់នៅទីនោះ ។
ចាស្ទីន ប៊ីប៊ើ និយាយថា ក្រៅពីគេហដ្ឋាននោះ គេមានគម្រោងទិញផ្ទះមួយទៀត មានតម្លៃចាប់ពី៤លានដុល្លារ ទៅ១០លានដុល្លារ ស្ថិតក្នុងទីក្រុងឡូសអេនចឺឡេស ។
អ្នកសិល្បៈរួមអាជីពយល់ថា ចាស្ទីន ប៊ីប៊ើ កំពុងតែត្រៀមខ្លួនធ្វើជាអ្នកចម្រៀងរ៉េប ក្រោមការបង្ហាត់បង្រៀនពី Usher ទើបបានជាទៅទិញផ្ទះនៅក្បែរផ្ទះ Usher ។ នេះជាលើកទី១ហើយ ដែល ចាស្ទីន ប៊ីប៊ើ ផ្លាស់ប្តូរទីលំនៅ ដោយសារតែរស់នៅរដ្ឋ Calabasa មិនចុះសម្រុងជាមួយអ្នកជិតខាង ៕
ចែករំលែកព័តមាននេះ