រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ មករា ២០១៤ តារាមួយចំនួនបានចូលរួមសម្ពោធហាងតែគជ់ Pop Tea ជាសាខាទី៦ ស្ថិតនៅតាមបណ្តោយវិថីសុធារស ជិតសាលាបឋមសិក្សាសុធារស ។ ចូលរួមក្នុងឱកាសនោះមានលោករ៉ូលីន និងកញ្ញាកែវ ផល្លីកា ព្រមទាំងភ្ញៀវជាច្រើនរូបទៀត ។
កញ្ញាគិត ប៉ូលីន ជាម្ចាស់ហាងតែគជ់ Pop Tea សាខាទី៦ ដែលទើបតែបើកដំណើរការនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានថា នេះជាសាខាថ្មីមួយដែលរៀបចំឡើងដើម្បីបម្រើអតិថិជនដែលគាំទ្រផលិតផលរបស់ហាងតាំងពីសាខាទី១ ដល់ទី៦ ។ ហាងថ្មីនេះទើបតែទិញសិទ្ធិឈ្មោះហាងចាស់គេបាន ហើយដាក់ឈ្មោះដូចហាងចាស់តែម្តង ។ សម្រាប់ឱកាសបើកសម្ពោធនេះមានកម្មវិធីពិសេសចាប់ពីថ្ងៃទី១០ មករា ដល់ថ្ងៃទី១៦ មករា គឺបញ្ចុះតម្លៃពិសេសជូនដល់អតិថិជនដូចជា តែគជ់តម្លៃ១ដុល្លារសម្រាប់កែវតូច និង១ដុល្លារកន្លះសម្រាប់កែវធំ ។ គោលបំណងដែលសម្រេចចិត្តបើកហាងថ្មីនេះ ព្រោះទីផ្សារតែគជ់នៅប្រទេសកម្ពុជារីកចម្រើន និងមានការប្រកួតប្រជែងខ្លាំង ។
កញ្ញាម្ចាស់ហាងសង្ឃឹមថា នឹងអាចប្រកួតប្រជែងជាមួយគេបាន ព្រោះហាងមានរូបមន្ត ថ្មីៗទាំងអស់ បើសិនជាមានរសជាតិថ្មី គឺនឹងយកមកបម្រើជូនដល់អតិថិជនជានិច្ច ។ តារាចម្រៀងសំឡេង២ដែលទទួលបានការគាំទ្រពីមហាជនបាននិយាយថា ការយល់ឃើញរបស់លោកគឺ តែគជ់នៅបណ្តាសាខាទាំង៦របស់ Pop Tea ពិតជាមានរសជាតិឆ្ងាញ់ ហើយ ប្លែកៗពីគ្នាទៀត មើលទៅពិតជាមិនចាញ់បរទេសឡើយ ។
ម៉្លោះហើយជាញឹកញាប់ឱ្យតែទំនេរពីការងារសិល្បៈ លោកតែងតែញ៉ាំតែគជ់ជាមួយមិត្តភក្តិ ពិភាក្សាការងារ ផ្សេងៗ ហើយពេលខ្លះនាំម្តាយទៅជាមួយដែរ ព្រោះគាត់ក៏ចូលចិត្តញ៉ាំតែគជប់ដែរ ដោយសារតែមានរសជាតិឆ្ងាញ់ ។ លោករ៉ូលីន សង្ឃឹមថា ហាងតែគជ់ Pop Tea ថ្មីដែលស្ថិតនៅក្បែរសាលាបឋមសិក្សាសុធារសពិតជាទទួលបានការគាំទ្រពីអតិថិជនច្រើនមិនចាញ់សាខាចាស់ឡើយ ៕
ចែករំលែកព័តមាននេះ