ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP មិន​ជឿ​មាន​សមាជិក​សភា EU អមដំណើរ​លោក​សម រ​ង្ស៊ី វិល​ចូល​ស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សម្តែង​ការ​គ្មាន​ជំនឿ​ថា សមាជិក​សហភាព​អឺរ៉ុប​នឹង​អប​ដំណើរ​លោក សម…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​សម្តែង​ការ​គ្មាន​ជំនឿ​ថា សមាជិក​សហភាព​អឺរ៉ុប​នឹង​អប​ដំណើរ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​មក​កម្ពុជា​នោះ​ទេ ។

ការ​បញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្សប្រឆាំង​ដែល​នៅ​ក្រៅប្រទេស​បាន​អះអាង​ពី​ខាងក្រៅ​ថា សមាជិក​សភា​សហភាព​អឺរ៉ុប​នឹង​អមដំណើរ​លោក​សម រ​ង្ស៊ី ចូល​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ឲ្យ​កាលពី​ពេល​ថ្មី​នេះ​ដោយ​បង្ហាញ​ពី​ការ​គ្មាន​ជំនឿ​ចំពោះ ការ វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី មក​កម្ពុជា ទោះបីជា​លោក ស្រី​មួរ សុខ​ហួរ អះអាង​ថា នឹង មាន​តំណាង EU៦​រូប​អម ដំណើរ​លោក សម រ​ង្ស៊ី មក​កម្ពុជា​ក៏​ដោយ ។ លោក ច័ន្ទ​រ័​ត្ន​បាន​បញ្ជាក់​ថា​«​ខ្ញុំ​គ្មាន​ជំនឿ​ថា លោក សម រ​ង្ស៊ី ប្តេជ្ញា​ចិត្ត​មក​កម្ពុជា​នោះ ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ជំនឿ​ថា តំណាងរាស្ត្រ​បរទេស ឬ​ក៏​តំណាង EU មក​ជាមួយ​គាត់ ឬ​អ ម​ហែរ​ហម​គាត់​ទេ គ្មាន​ជំនឿ​ទេ ។ ព្រោះថា បើ​គេ​មក​ពិតមែន​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនងរ វាង​កម្ពុជា និង​សហភាព​អឺរ៉ុប​» ។

យ៉ាងណា​ក្តី​លោក ច័ន្ទ រ័​ត្ន បាន​អះអាង​ថា «​តំណាង EU មក​កម្ពុជា​មែន គឺ​គេ​មក​គ្រាន់តែ​ឃ្លាំមើល មិន​ហែហម​នោះ​ទេ គឺ​ឃ្លាំមើល​ប្រតិបត្តិ​ការណ៍​នឹង​តែ​ប៉ុណ្ណោះ ។ ក្នុង​នោះ តំណាង អង្ក​ការ​សហប្រជាជាតិ​ក៏​គេ​មក​ឃ្លាំមើល តែ​មិន​ហែហម​ទេ » ។

ទាក់ទិន​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ វិញ​លោក អ៊ូ ច័ន្ទ​រ័​ត្ន ក៏ បាន​អះអាង​ថា ប្រ​សិន​គណបក្ស​ទាំងអស់ ពិសេស​នោះ​គណបក្សកាន់អំណាច យល់​ថា ជា បញ្ហា របស់​ជាតិ ហើយ​ប៉ះពាល់​ដល់​ជាតិ និង​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នោះ ខ្ញុំ ជឿ​ង​ថា អាច​នឹង​មាន​ដំណោះស្រាយ វិបត្តិ​នយោបាយ រួម​បញ្ចូល​នឹង​ការ​លើកលែងទោស ឬ​ក៏​ដោះ​លែង​លោក កឹ​ម សុខា ឲ្យ​មាន​សេរីភាព​វិញ ។ លោក​បញ្ជាក់​ថា​«​បើ​គេ​គិត​ថា ជា​រឿង​របស់​ជាតិ​ទាំងអស់​គ្នា​ខ្ញុំ​សង្ឃឹម ។

ដូច្នេះ​ខ្ញុំ​សង្ឃឹម បើ​មានការ​ជជែក​គ្នា យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ទន់ឥរិយាបថ ទៅ​វិញ​ទៅ មក ហើយ​ជជែក​គ្នា ខ្ញុំ​ជឿ​ថា នៅ​តែ​មាន​សង្ឃឹម ថា លោក កឹ​ម សុខា អាច​នឹង​ត្រូវ​បាន ដោះ​លែង​» ។ ទោះបីជា​មានការ​លើក​ឡើង​ពី​លោក​អ៊ូ ច័ន្ទ​រ័​ត្ន ក្តី លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណ បក្ស​ប្រ ជា​ជន​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​អមដំណើរ​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​លោក​សម រ​ង្ស៊ី ត្រូវ​ចូល​គុក ។

លោក​បញ្ជាក់​ថា​« សមាជិក​សភា​អឺរ៉ុប​អមដំណើរ​ទណ្ឌិត​សម រ​ង្ស៊ី ចូល​ស្រុក​ខ្មែរ សូម អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅ​សៀមរាប ចំណែក​ទណ្ឌិត​ត្រូវ​ទៅ​ចូល​គុក » ។ អ្នកនាំពាក្យ​បន្ត​ថាបើ​ចង់​រក្សា EBA ត្រូវ​ឲ្យ​ទណ្ឌិត​រួចខ្លួន និ ង​ឲ្យ​ខ្មោច​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​នោះ​មិន​អាច​ទេ ។ ករណី​នេះ ទណ្ឌិត​ចង់​យក​វប្បធម៌​នៅ​ទណ្ឌ​ភាព​ទៅ​ដោះ​ដូរ​ជាមួយ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ