ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ធម៌​ចុះ កូនធម៌​ឡើង​…​ចេញ​មុខ​បកស្រាយ​បាត់ !

4 ឆ្នាំ មុន

ថៃ​៖ ក្រោយ​ពី ស៊ិ​រិ​ផ​ន អាំ​ផៃ​ផុ​ង្ស (​ហៅ ណា​ង​) ប្រកាស​លក់​គ្លីនិក​កែ​សម្ផស្ស រួច​នឹង​ទៅ​រស់នៅ​ក្រៅប្រទេស ព្រោះ​មាន​ព័ត៌មាន​ថា​នាង​តូចចិត្ត​ព្រោះ​ស្វាមី​ទៅ​ស្និទ្ធស្នាល​ជាមួយនឹង​កូនស្រី​ធម៌​នោះ​ ។…

ថៃ​៖ ក្រោយ​ពី ស៊ិ​រិ​ផ​ន អាំ​ផៃ​ផុ​ង្ស (​ហៅ ណា​ង​) ប្រកាស​លក់​គ្លីនិក​កែ​សម្ផស្ស រួច​នឹង​ទៅ​រស់នៅ​ក្រៅប្រទេស ព្រោះ​មាន​ព័ត៌មាន​ថា​នាង​តូចចិត្ត​ព្រោះ​ស្វាមី​ទៅ​ស្និទ្ធស្នាល​ជាមួយនឹង​កូនស្រី​ធម៌​នោះ​ ។

ចុង​ក្រោយ​បំផុត​នេះ ស្វាមី​នាង​ដែល​មាន​វ៏​យ ៥២ ឆ្នាំ បាន​តប​វិញ​ថា វា​មិនមែន​ជា​រឿង​ពិត​ទេ គាត់​គោរព​ខ្ញុំ​ដូច​ឪពុក យើង​គោរព​គ្នា​ក្នុង​ឋានៈ​ជា​ឪពុក និង​កូនចិញ្ចឹម​។ ថ្ងៃ​ដែល​គាត់​និយាយ​ពេល​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ហើយ​ប្រកាស​ថា​ចង់​លក់​គ្លីនិក ខណៈ​គ្លីនិក​នៅ​បើក​នៅឡើយ បុគ្គលិក​នៅ​ទីនោះ​ឆ្ងល់​ថា​មានរឿង​អី​កើតឡើង​។ ពេល​នេះ​មិន​បាន​ជួប ស៊ិ​រិ​ផ​ន ៨ ខែ​ហើយ គាត់​ចាប់ផ្ដើម​ទៅ​រស់នៅ​ខេត្ត​អុ​ដ​ន​ថា​នី មិន​ត្រឡប់​មក​ផ្ទះ​ឡើយ គាត់​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ ព្រោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ លេ​ក ចូល​មក​ពាក់ព័ន្ធ​ដែរ​។

លេ​ក ជា​អ្នកមាន​លុយរាប់​លាន​បាត មាន​ពេជ្រ មានផ្ទះ មាន​ឡាន ទើប​ប្រាប់​ឱ្យ ស៊ិ​រិ​ផ​ន លក់​ទ្រព្យ​របស់​ខ្លួន​ឱ្យ​អស់​ទៅ ហើយ​យក​លុយ​ទៅ​នៅ​ជាមួយ លេ​ក បើ​ទោះជា​ខ្ញុំ​រស់នៅ​ជាមួយ ស៊ិ​រិ​ផ​ន មក ១០ ឆ្នាំ​ហើយ ជា​ស្វាមីភរិយា​នឹង​គ្នា មិន​មានរឿង​អី​នឹង​គ្នា​ដែរ បើ​ម្នាក់​ឈ្មោះ លេ​ក នឹង​មើលថែ ស៊ិ​រិ​ផ​ន សូម​ប្រាប់​ឱ្យ​សង្គម​ដឹង មិនមែន​ធ្វើ​ឱ្យ​គ្រួសារ​យើង​ឈ្លោះ​គ្នា បែកបាក់​គ្នា​ចឹ​ង​ទេ​។

«​កុំ​ប្រើ​ពាក្យ​ថា​បដិសេធ​ឬ​ទាក់ទង​គ្នា ព្រោះ​នេះ​ជា​កូន​ដែល​នៅ​ក្នុងផ្ទះ​មក ១០ ឆ្នាំ​ហើយ ជា​កូនស្រីរ​បស់បង​កូ និង​ណា​ង​។ អូន អន ចូល​មក​ថ្ងៃ​ដំបូង ក៏​មាន​ឪពុក​ជា​បង និង​ម្ដាយ​ជា ណា​ង ប្រើ​ពាក្យ​ថា​ទាក់ទង​គ្នា មិន​បាន​ទេ​ព្រោះ​គាត់​ជា​កូន​យើង​» ។

បង​ក៏​ស្រឡាញ់ ណា​ង ប្រពន្ធ​ខ្ញុំ បង​មិន​បាន​ឈ្លោះ​គ្នា​ទេ ក្រៅពី​គាត់​មិន​មក​ផ្ទះ ហើយ​មាន​បុគ្គល​ទី​៣ ចូល​មក​ធ្វើ​ឱ្យ​ណា​ង ផ្លាស់​ប្ដូរ ៕

ប្រភព ៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ