ថៃ​សម្បូរ​តារា​ស្រី​ល្បី​ៗប៉ិនប្រសប់សម្តែង ​តែ​៣​រូប​នេះ​វ៉ា​ដាច់​គេភឹង​ក្នុង​រឿង​ភាគ​បុរាណ


ថៃ ៖ ទស្សនិកជន​ចូល​ចិត្ត​តាមដាន​ទស្សនា​រឿង​ភាគ​បុរាណ​ថៃ​មែន​ទេ? ខាងក្រោម​នេះ​ជាតា​រា​ស្រី​ឆ្នើម​ទាំង​៣​រូប​ខាង​សម្ដែង​រឿង​ភាគ​បុរាណ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ពី​ទស្សនិកជន ៖

1/. Taew Natapohn

ជា​តារា​សម្ដែង​ក្នុង​រឿង​ភាគ​បុរាណ​ចំនួន តែ​រឿង​ដែល​ល្អ​បំផុត​សម្រាប់​នាង​នោះ​គឺ​រឿង ព្រះ​ម៉ែ​នាគរាជ ឬ «Nakee» ដែល​នាង​សម្ដែង​ជាមួយ​តួ​ប្រុស Ken Phumpoom ។ ចំណែកឯ​រឿង​ភាគ​ផ្សេង​ទៀត​មាន​ដូច​ជា រឿង «Nueng Dao Fah Diew» សម្ដែង​ជាមួយ James Jirayu, រឿង «Rak Nakara» សម្ដែង​ជាមួយ Mark Prin, ហើយ​និង​រឿង​ថ្មី​មួយទៀត​គឺ​រឿង «Leh Bunpakarn» សម្ដែង​ជាមួយ James Jirayu ផង​ដែរ ។

2/. Nune Woranuch

នាង​ជា​តារា​សម្ដែង​ស្រី​ឆ្នើម​ម្នាក់​ទៀត​ជាមួយនឹង​ទេព​កោសល្យ​សម្ដែង​យ៉ាង​ប៉ិន​ប្រសប់ ។ នាង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពេល​ដែល​នាង​បាន​សម្ដែង​រឿង «Pitsawat» ជាមួយនឹង Pong Nawat ។ បច្ចុប្បន្ន​នេះ នាង​ក៏​កំពុង​ថត​រឿង​ភាគ​ថ្មី​មួយទៀត​ផង​ដែរ​គឺ​រឿង «Plerng Sanaeha»​។

3/. Bella Ranee

Bella មាន​សម្រស់​ស្អាត​ជាមួយនឹង​ឈុត​ប្រពៃណី​ថៃ​របស់​នាង ក្នុង​ពេល​សម្ដែង​រឿង​ភាគ​បុរាណ​នោះ​។ ប្រជាប្រិយភាព​របស់​នាង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​នាង​សម្ដែង​រឿង បុព្វេសន្និវាស «Buppesunnivas» ជាមួយនឹង Pope Thanawat ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ