សឹងតែជាប្រពៃណីទំនៀមទម្លាប់ទៅហើយទាក់ទងនឹងជំនឿលើរឿងសុបិនឃើញនេះ ឃើញនោះហើយក៏យល់ឃើញកើតហេតុភេទអាក្រក់ល្អទៅតាមសុបិនរបស់ខ្លួន ដូចសុបិនឃើញពស់ជាដើម ចាស់ៗនិយាយតៗគ្នាថា បើស្រីវ័យក្រមុំរូបណាយល់សប្តិឃើញពស់រុំរឹតខ្លួនប្រាណនោះ មានន័យថា គេនឹងជិតដល់គូព្រេងក្នុងពេលឆាប់ៗខាងមុខជាមិនខាន ។
សេចក្តីនេះស្របទៅនឹងក្បួនហោរាសាស្ត្រក៏បានពន្យល់ដែរថា សត្វពស់តំណាងឲ្យអង្គជាតិភេទបុរស។ បើស្រីវ័យក្រមុំណាយល់សប្តិឃើញពស់ នាងកំពុងត្រូវការបុរសណាម្នាក់មកជាគូកំណាន់ចិត្តប្រាកដហើយ ។
ទំនាយបានប្រាប់ថា ប្រសិនស្រីក្រមុំយល់សប្តិឃើញពស់មករុំរឹតរាងកាយ មានន័យថា បុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នាង កំពុងបាញ់ឆ្ពោះមករកអ្នកហើយ មិនយូរទេមង្គលការនឹងកើតមាន ដូច្នេះគួរតែសប្បាយចិត្តទៅចុះមិនខុសបំណងឡើយ ។
ប៉ុន្តែគួរចាំផងដែរថា បើអ្នកយល់សប្តិឃើញពស់ចឹកវិញ នឹងមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ ឬកើតជម្លោះណាមួយជាក់ជាមិនខាន វាមិនមែនជារឿងស្នេហានោះទេ ។
ចែករំលែកព័តមាននេះ