ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកមាន​សំណាង​ឈ្នះ​ទឹកប្រាក់​១០០​លាន​រៀល​ម្នាក់​ទៀត​ហើយ​នៅ​ក្រុង​សៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អុី​ឈី​តាន់ រដូវ​កាល​ទី​៣ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់​ទៀត មានឈ្មោះ ញេ​ន…

ខេត្តសៀមរាប ៖ ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អុី​ឈី​តាន់ រដូវ​កាល​ទី​៣ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​របស់​ខ្លួន​ម្នាក់​ទៀត មានឈ្មោះ ញេ​ន ធូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​អាជីវករ​លក់ដូរ​តាម​បណ្តាញ Online បច្ចុប្បន្ន​រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្ល​ក្រាម ក្រុង​សៀមរាប​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន​ផ្ទាល់​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ដូច​ខាងលើ​នេះ​ថា ៖ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ទំនេរ​ពី​ការងារ និង​យក​ទំនិញ​គ្រឿងក្រអូប​ឱ្យ​ភ្ញៀវ​រួចរាល់ លោក​បាន​ទិញ​តែ​បៃតង អុី​​ឈី​តាន់​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ដើម្បី​ទទួលទាន​។ លុះ​ពេល​ទៅ​ដល់​ផ្ទះ ក៏​មួល​គម្រប​ដប ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង​។ គ្រាន់តែ​ឃើញ​ភ្លាម​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន លោត​ឱប​ប្រពន្ធ​ដែល​ឈរ​នៅ​ក្បែរ​គ្នា ហើយ​ក៏​យក​មក​ប្រាប់​បងប្អូន រួម​ជាមួយនឹង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

លោក ញេ​ន ធូ បាន​លើក​ឡើង​ទៀត​ថា អាស្រ័យ​ដោយ​ជីវភាព​គ្រួសារ​មាន​ភាព​លំបាក បច្ចុប្បន្ន​បាន​ចាក​ចេញពី​ស្រុក​កំណើត​ដែល​ស្ថិត​នៅ​ខេត្តកំពត មក​ប្រកប​របរ​នៅ​ក្រុង​សៀមរាប ដោយ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល ហើយ​ក៏​មិន​ធ្លាប់​គិត​ថា​នឹង​មាន​ជីវភាព​ធូរធារ​ដូច​គេ​នោះ​ទេ ព្រោះ​សំអាង​លើ​ប្រាក់​ចំណូល​ដែល​ទទួល​ពី​ការ​លក់​តាម Online គឺ​មាន​ចំនួន​តិច​បំផុត ប៉ុន្តែ​ពេល​នេះ អុី​ឈី​តាន់ បាន​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​បាន​ទាំងស្រុង​។

​លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អុី​ឈី​តាន់ លោក​នឹង​យក​មួយ​ចំនួន​ទិញ​ដី សង់ផ្ទះ និង​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​ពង្រីក​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​កែប្រែ​ជោគវាសនា​គ្រួសារ​របស់​លោក​ឱ្យ​ល្អ​ប្រសើរ​ជាង​ពេល​មុន​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អីុឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ