ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង ​រង​ការ​ចំអក​រឿង​ចង់​ស្អាត​កែ​ច្រមុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​អ្នក​នាង​ខ្ញុង បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​ជះ​ភាព​គ្រោតគ្រាត​ទៅ​កាន់​អ្នក​ដែល​រិះគន់​នាង​រឿង​ចង់​ស្អាត​កែ​ច្រមុះ ។ ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​កំប្លែង​នាង​ខ្ញុង​បាន​បង្ហាញ​ការ​កែ​ច្រមុះ​របស់​នាង​ជាំ​រាលដាល​ដល់​ភ្នែក ។ ប្រិ​យ​មិត្ត​មួយ​ចំនួន​ដែល​ឃើញ​នូវ​ស្ថានភាព​បែប​នេះ​បាន​នាំ​គ្នា​រិះគន់ និង​បន្តុះបង្អាប់​នាង​ថា នាំ​ឲ្យ​ឈឺខ្លួន…

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​អ្នក​នាង​ខ្ញុង បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​ជះ​ភាព​គ្រោតគ្រាត​ទៅ​កាន់​អ្នក​ដែល​រិះគន់​នាង​រឿង​ចង់​ស្អាត​កែ​ច្រមុះ ។

ការ​រិះគន់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​កំប្លែង​នាង​ខ្ញុង​បាន​បង្ហាញ​ការ​កែ​ច្រមុះ​របស់​នាង​ជាំ​រាលដាល​ដល់​ភ្នែក ។ ប្រិ​យ​មិត្ត​មួយ​ចំនួន​ដែល​ឃើញ​នូវ​ស្ថានភាព​បែប​នេះ​បាន​នាំ​គ្នា​រិះគន់ និង​បន្តុះបង្អាប់​នាង​ថា នាំ​ឲ្យ​ឈឺខ្លួន និង​មាន​សភាព​អាក្រក់​លើស​ដើម ។

ការ​ចំអក និង​ការ​រិះគន់​ទាំងនោះ ធ្វើ​ឲ្យ​នាង​ខ្ញុង ខឹង ហើយ​បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​ចាត់​ទុក​ការ​រិះគន់​ទាំងនោះ​មិន​សម​ហេតុផល ដ្បិត​នាង​កែ​ដោយ​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន ហើយ​ជា​រឿង​របស់​នាង ។

បើ​យោង​តាម​អ្វី​ដែល​តារា​កំប្លែង​អ្នក​នាង ខ្ញុង និយាយ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​លួច​ឆក់​ប្លន់ គេ​វៃ​៉​ខៀវ​ភ្នែក​ទៅ​សម​នឹង​ខ្មាស ។ គ្រាន់តែ​ធ្វើ​ច្រមុះ​លុយ​ប្តី​ឲ្យ សាច់​ខ្លួនឯង ឈឺខ្លួន​ឯង ស្អាត​ខ្លួនឯង សោះ​ហេតុ​អ្វី​ត្រូវ​ខ្មាស ។ អ្នក​ដែល​ត្រូវ​ខ្មាស​គឺ​អ្នក​ដែល​កែ​សម្រស់​មិន​ហ៊ាន​និយាយ​ការណ៍​ពិត​ហើយ​ដើរ​អួត​គេ​ថា​ស្អាត​ធម្មជាតិ​ឯណោះ​វិញ ! អូយ​ខ្មាស​គេ​ណាស់​លោក អាណិត​តែ​អ្នក​ជេរ​ថា​ឲ្យ​គេ​លោក​អើយ ហេតុតែ​គ្នា​ច្រណែន ខ្លះ​ជេរ​អ៊ីចេះ​អ៊ីចុះ ដាក់​ទំនាយ ។ ហួសចិត្ត ! តែ​ៗ ស្ករ​ៗ »​។

ជា​ការ​កត់សម្គាល់​រូបភាព​ជាំភ្នែក​របស់​នាង​ខ្ញុង ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​ច​ម្ង​ល់​របស់​មហាជន​ដោយ​គេ​សង្ស័យ​ថា នាង​អាច​មាន​ទំនាស់​ជា​ស្វាមី ហើយ​ត្រូវ​ប្តី​វ៉ៃ​បែប​នេះ​។ ការ​សង្ស័យ​នេះ​ត្រូវ​បាន​បកស្រាយ​តាម​រយៈ​ការ Lives វី​ដេ​អូ​របស់​នាង​ខ្ញុង​បាន​បដិសេធ ថា​នាង​ពុំ​មាន​ទំនាស់​ជាមួយ​ស្វាមី រហូត​ដល់​ថ្នាក់​ប្រើ​អំពើ​ហិង្សា​លើ​នាង​ទេ តាម​ពិត​ទៅ​នាង បាន​វះកាត់​កែ​ច្រមុះ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ជាំ​សាច់ ជា​ពិសេស​រង្វង់​ភ្នែក ។

អ្នក​នាង​ខ្ញុង បាន​វះកាត់​កែ​ច្រមុះ​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ដោយ​នាង​មិន​ខ្មាស​អៀន​លាក់បាំង​ទេ ។ នាង​ប្រាប់​ទៅ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ថា នាង​ចង់​ស្អាត ទើប​វះកាត់​កែ​ច្រមុះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ