ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ឪពុក​កូន​គេ​ទាំង​2​អ្នក​ណា​សង?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៨​និង​១៥​នាទីយប់ មាន​គ្រោះថ្នាក់​ចរាចរណ៍មួយបានកេី​ត​ឡេី​ង​នៅ​ចំណុច​ក្រុម​១ ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៨​និង​១៥​នាទីយប់ មាន​គ្រោះថ្នាក់​ចរាចរណ៍មួយបានកេី​ត​ឡេី​ង​នៅ​ចំណុច​ក្រុម​១ ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ រវាង​រថយន្ត​ និង​ម៉ូតូបណ្ដាល​អោយ​ភាគី​ខាង​ម៉ូតូ​២​នាក់​ជា​ឪពុក​ និង​កូន​ស្លាប់​ ។

ជន​រង​គ្រោះទី​១-ឈ្មោះ​ ហៀ​ង ហឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​ឪពុក មាន​ទីលំនៅ​ភូមិ​ឫ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ និង​ទី​២-ឈ្មោះ​ ហឿ​ន ចរិយា ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​កូន​ អ្នកទាំងពីរបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍នោះ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា ក្រោយ​កើតហេតុភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច​បាត់នៅ​សល់​តែ​ម៉ូតូ​ជន​រង​គ្រោះនាំ​យក​ទៅរក្សា​ទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ និង​ស្រាវជ្រាវ​បន្ត​រក​ភាគី​ខាង​រថយន្ត​ដែល​ពាក់​ព័ន្ធដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ