ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួបកំណើត Jennifer Aniston រំភើប​ឥត​ឧបមារ​ព្រោះ​អតីត​ប្តី Brad Pitt

5 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​រីករាយ​សម្រាប់​នាង​ ជេន​នី​ហ្វើ អា​នី​ស្តុ​ន ​តារា​សំដែង​ជនជាតិ​អា​មេ​រិ​ក បាន​ប្រារព្ធ​ខួបកំណើត​គំរប់​៥០​ឆ្នាំ​របស់​ខ្លួន ដោយ​មាន​លោក ​ប្រេ​៊​ត ភី​ត ដែលជាអតីត​ប្ដី​បាន​មក​ចូលរួម​ក្នុង​ខួបកំណើត​នេះ ។…

ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​រីករាយ​សម្រាប់​នាង​ ជេន​នី​ហ្វើ អា​នី​ស្តុ​ន ​តារា​សំដែង​ជនជាតិ​អា​មេ​រិ​ក បាន​ប្រារព្ធ​ខួបកំណើត​គំរប់​៥០​ឆ្នាំ​របស់​ខ្លួន ដោយ​មាន​លោក ​ប្រេ​៊​ត ភី​ត ដែលជាអតីត​ប្ដី​បាន​មក​ចូលរួម​ក្នុង​ខួបកំណើត​នេះ ។

ពិធី​ខាងលើ​បាន​រៀបចំ​ឡើង​នៅ​ឯ​សណ្ឋាគារ ​«Sunset Tower» ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ចូលរួម ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង ​អា​នី​ស្ដុ​ន​ មាន​ក្ដី​រំភើប និង​ត្រេកអរ​បំផុត​នោះ​មាន​លោក ​ភី​ត អាយុ​៥៥​ឆ្នាំ​ ចូលរួម​ក្នុង​ខួបកំណើត​នេះ​ដែរ ។ ក្រៅពី​លោក ​ភី​ត ​នោះ​ក៏​នៅ​មាន​មិត្ត​ជំនិត​ជា​ច្រើន​នាក់​ចូលរួម​យ៉ាង​កុះករ ។

លោក​ ភី​ត និង​ អា​នី​ស្ដុ​ន​ ចាត់​ទុក​ថា​ជា​គូស្នេហ៍​ដ៏​ល្អូក​ល្អឺ​ន​នៅ​ហូ​លី​វូ​ដ និង​កាលពី​ឆ្នាំ​២០០៥​ពួក​គេ​បាន​លែងលះ​គ្នា ក្រោយ​ពី​ខាង​បុរស​ផិតក្បត់​លួច​ទៅ​សេពគប់​ជាមួយ​នាង ​អេ​ន​ជេ​លី​ណា ជោ​លី ដោយ​កាល​ណោះ​ជា​ហេតុការណ៍​ដ៏​អាស្រូវ​មួយ​នៅ​ក្នុង​មជ្ឈដ្ឋាន​ហូ​លី​វូ​ដ ។

រីឯ​លោក​ ភី​ត និង​ ជោ​លី​ មានកូន​៦​នាក់ បាន​រៀប​ការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៤ និង​បាន​លែងលះ​គ្នា​ក្នុង​រយៈពេល​២​ឆ្នាំ​បន្ទាប់ ខណៈ​ពេល​នាង ​អា​នី​ស្ដុ​ន​ ក៏​បាន​រៀប​ការ​ជាមួយ​លោក ​ចា​ស្ទី​ន ធឺ​រូ​ក ​(Justin Theroux) ក្រោយ​ពី​ភ្ជាប់ពាក្យ​រយៈពេល​យូរ និង​ប្រកាស​លែងលះ​គ្នា​កាលពី​ខែកុម្ភៈ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ