ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ស្នើ​ឱ្យ​មន្ត្រី​ពន្ធដារ​បង្កើន​ការ​ប្រមូល​ពន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ស្នើ​ឲ្យ​មន្ត្រី​ពន្ធដារ​ទាំងអស់ ត្រូវ​បំពេញការងារ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូល​ក្នុង​ប្រព័ន្ធ​រួម​មួយ និង​ធ្វើ​ឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ស្នើ​ឲ្យ​មន្ត្រី​ពន្ធដារ​ទាំងអស់ ត្រូវ​បំពេញការងារ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូល​ក្នុង​ប្រព័ន្ធ​រួម​មួយ និង​ធ្វើ​ឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ និង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព សមធម៌​ក្នុង​ការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម ។

លោក​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ ក្នុង​ឆ្នាំ​២០១៨ និង​សមិទ្ធផល​រយៈពេល​៥​ឆ្នាំ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​២៩ ខែមករា កន្លង​មកនេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី បន្ត​ថា មន្ត្រី​ជំនាញ​របស់​អង្គភាព​ពន្ធដារ​ទាំងអស់ ត្រូវ​បំពេញ​នូវ​បេសកកម្ម​ប្រមូល​ចំណូល​ពន្ធ និង​ខិតខំ​ពង្រឹង​អភិបាលកិច្ច​ល្អ ដោយ​ផ្ដោត​ជា​សំខាន់​លើ​៖ រដ្ឋបាល​កិច្ច​ល្អ ប្រសិទ្ធភាព​នៃ​ភាព​ជា​អ្នកដឹកនាំ ជា​ពិសេស​ត្រូវ​គោរព​តាម​អភិក្រម​ការងារ​ទាំង​៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី រួម​មាន ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់ ព្រមទាំង​គោរព​អនុវត្ត​ស្រប​តាម​អភិក្រម​ការងារ​ទាំង​៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ការ​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​គោរព​ក្រមសីលធម៌​វិជ្ជា​ជី ការ​អនុវត្ត​ការងារ​ជា​ក្រុម ការ​អនុវត្ត​ការងារ​ដោយ​ប្រកាន់ខ្ជាប់​ស្មារតី​បុ​រេ​សកម្ម និង​ការ​មិន​ត្រូវ​មើល​រំលង​កំហុស​ខ្លួនឯង ។

លោក​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បាវចនា​ជា​គោលការណ៍​៤​ផ្សេង​ទៀត គឺ​ការ​កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូល​ក្នុង​ប្រព័ន្ធ​រួម​មួយ ការ​ធ្វើ​ឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ ការ​រៀបចំ​ប្រព័ន្ធ​ការងារ ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​ពន្ធ និង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ត្រូវ​បន្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​២០១៩-២០២៣ ដែល​មាន​គោលបំណង​ជា​យុទ្ធសាស្ត្រ​៣ គឺ​ការ​បង្កើន​អនុលោម​ភាព​តាម​ច្បាប់​ដោយ​ស្ម័គ្រចិត្ត និង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​បន្ទុក​អ្នក​ជាប់ពន្ធ ដោយ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព ការ​ធានា​ថា​អ្នក​ជាប់ពន្ធ​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ស្មើភាព និង​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ