ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ពិសោធ​ស្នេហ៍​ឆ្លង​ដែន​២​ឆ្នាំរបស់​តារា​សម្តែង​ រ៉ូ ចាន់​ដា​រ៉ា យ៉ាង​ណា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា បាន​បង្ហាញ​រូបភាព​ពី​ការ​មាន​ផ្ទៃពោះ​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​រៀប​ការ​បាន​ជិត​មួយ​ឆ្នាំ ជាមួយ​បុរស​កូន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ។ រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​ពពោះ​៥​ខែ ត្រូវ​អ្នក​នាង​ដា​រ៉ា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា បាន​បង្ហាញ​រូបភាព​ពី​ការ​មាន​ផ្ទៃពោះ​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​រៀប​ការ​បាន​ជិត​មួយ​ឆ្នាំ ជាមួយ​បុរស​កូន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ។ រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​ពពោះ​៥​ខែ ត្រូវ​អ្នក​នាង​ដា​រ៉ា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ទស្សនិកជន និង​មិត្តភក្តិ​របស់​នាង​ឲ្យ​បាន​ដឹង​ពី​ដំណឹង​ល្អ​មួយ​នេះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​។

តារា​សម្តែង​អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ឡើយ​ក្រៅពី​សម្តែង​ក្តី​ត្រេកអរ និង​បាន​បញ្ជាក់​ប្រាប់​មិត្តភក្តិ​ដែល​បាន​សួរ​ដោយ​ខ្លី​ថា «​កូនស្រី​ដែល​នៅ​ក្នុង​ពោះ​របស់​នាង​គឺ​មាន​អាយុ​៥​ខែ​ហើយ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា បាន​បង្ហោះ​រូបភាព​នេះ​រួច​មក គេ​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​នាំ​គ្នា​ចូលរួម​សម្តែង​ការ​អបអរសាទរ ចំពោះ​ការ​មានកូន​ដំបូង​របស់​នាង​នា​ពេល​នេះ​។ តារា​សម្តែង​រូប​នេះ​អាច​នឹង​សម្រាល​កូនស្រី​របស់​ខ្លួន​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ព្រោះ​ដើម្បី​ងាយ​ស្រួល​បាន​ចូលសញ្ជាតិ​តែ​ម្តង ខណៈ​ពេល​ដែល​នាង​ក៏​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី​ផង​ដែរ ។

បន្ទាប់​ពី​សម្រាលកូន​រួច​ហើយ​នោះ​អ្នក​នាង រ៉ូ ចាន់​ដា​រ៉ា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា នាង​អាច​នឹង​វិល​មក​កាន់​អាជីព​សិល្បៈ​វិញ ឬ​យ៉ាងណា​នោះ​ឡើយ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​សាង​សុភមង្គល​ដោយ​ភាព​កក់ក្តៅ​ជាមួយ​ស្វាមី​នៅ​លើ​លើ​ទឹកដី​អា​មេ​រិ​ក​ហើយ​នោះ ។

រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ បាន​សម្រេច​ចូល​រោងការ​ជាមួយ​បុរស​កូន​ថៅកែ​ហាង​នំ និង​ជា​អាណិកជន​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ ជាមួយនឹង​ការ​ចូលរួម​អបអរសាទរ​ពី​អ្នកសិល្បៈ​យ៉ាងច្រើន​កុះករ ។

ទម្រាំ​សម្រេចចិត្ត​លា​ភាព​ក្រមុំ​ចូល​រោងការ​ជាមួយ​លោក​យឹ​ម យ៉ា​ន់​សីហា ដែល​ជា​ថៅកែ​ហាង​នំ​មួយ​នៅ​សហរដ្ឋអាមេរិក អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា បាន​ពិសោធ​ស្នេហ៍​ឆ្លង​ដែន​រយៈពេល​ជាង​២​ឆ្នាំ ។

នៅ​មុន​ពេល​រៀប​ការ តារា​សម្តែង​រូប​នេះ​ធ្លាប់​បាន​អះអាង​ថា ក្រោយ​រៀប​ការ​រួច​នាង​គ្រោង​នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ក្នុង​ប្រទេស​អា​មេ​រិ​ក ដោយ​មិន​បញ្ជាក់​ពី​ការងារ​សិល្បៈ​របស់​នាង​យ៉ាងណា​នោះ​​ឡើយ ។ យ៉ាងណា​ក៏​ដោយ​ការ​ទទួល​បានកូន​ស្រី​លើក​ដំបូង​របស់​អ្នក​នាង​រ៉ូ ចាន់​ដា​រ៉ា នា​ពេល​នេះ គឺ​អាច​នឹង​ធ្វើ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​របស់​នាង​កាន់តែ​រឹង​មាំ និង​មាន​ភាព​ផ្អែមល្ហែម​ថែម​មួយ​កម្រិត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ