ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញនោះ! តារាស្រីម្នាក់​បង្ហាញ​រូប​តារា​ប្រុស​​ម្នាក់​ស្រាត​ក្រោយ​ពីរួមរ័ក

5 ឆ្នាំ មុន

នាង Olga Vlasova តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រុ​ស្ស៊ី​បាន​បង្ហាញ​រូប​ដ៏​អាក្រាត​របស់​លោក​ Kit Harington តារា​សម្តែង​ក្នុង​រឿង ​«Game Of Thrones»…

នាង Olga Vlasova តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រុ​ស្ស៊ី​បាន​បង្ហាញ​រូប​ដ៏​អាក្រាត​របស់​លោក​ Kit Harington តារា​សម្តែង​ក្នុង​រឿង ​«Game Of Thrones» កំពុង​ដេក​នៅ​លើ​គ្រែ លើស​ពី​នេះ​នាង​បាន​អះអាង​ថា ​ខ្លួន​បាន​រួមរ័ក​ជាមួយ​តារា​សម្តែង​រូប​នេះ ។ នាង​បញ្ជាក់​បន្ត​ទៀត​ថា​ តំណាង​ផ្ទាល់​របស់​គេ​បាន​នាំ​​មក​ស្គាល់​នាង​នៅ​ប្រទេស​លុ​ច​សំបួ ថែម​ទាំង​សុំ​ឲ្យ​ដើរ​កម្សាន្ត​រួម​គ្នា​ផង​ដែរ ។

នាង Olga Vlasova​បាន​រៀបរាប់​ទៀត​ថា ​រូបគេ​បាន​ផ្ដល់​រង្វាន់​យ៉ាងច្រើន ដូច​ជា​នាំ​ដើរ​កម្សាន្ត​តាម​នាវា​ទេសចរណ៍​នៅ​សមុទ្រ​ «Adriatic» ដោយ​សន្យា​ថា ​នឹង​ផ្ដល់​ទិដ្ឋាការ​ចូល​អា​មេ​រិ​ក និង​នាំ​ឲ្យ​ស្គាល់គ្នា​ជាមួយ​អ្នកដឹកនាំ​រឿង ។

សម្ព័ន្ធភាព​រវាង​នាង Olga Vlasova និង​លោក​ Kit Harington មាន​រយៈពេល​មួយ​ខែ កើតឡើង​នៅ​មុន​ពេល​លោក​រៀប​ការ​ជាមួយ​នាង​ Rose Leslie ​ក្នុង​ខែមិថុនា​កន្លង​មក ។

សម្ព័ន្ធ​ដ៏​ជ្រាលជ្រៅ​លើក​ដំបូង​នាង Olga Vlasova​ ហាក់ដូចជា​មានការ​អស់សង្ឃឹម ព្រោះ​រឿងរ៉ាវ​នៃ​ក្ដី​ស្រឡាញ់​របស់​គេ​ហាក់ដូចជា​សោះកក្រោះ ។ ក្រៅពី​នេះ​តារា​បង្ហាញ​ម៉ូ​ដ​រុ​ស្ស៊ី​បាន​បញ្ជាក់​បន្ត​ថា លោក​Kit Harington ជា​មនុស្ស​ប្រមឹក និង​ឆាប់​ភ្លេច រួម​ទាំង​មាន​សាកសួរ​ច្រំ​ដែល​រំខាន​ដល់​ផ្លូវចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ