ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ថ្ងៃកំណើត​លើក​ជីវិត​មាន​រស្មី

5 ឆ្នាំ មុន

ជីវិត​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំនឿ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ សូ​ម្បិ​តែ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ក៏​មិនមែន​ចេះ​តែ​ដាក់​តាម​ចិត្ត​ស្រលាញ់​នោះ​ទេ ព្រោះ​បើ​ដាក់​ខុស​ទៅ​នឹង​ថ្ងៃ​កើត​អាច​ជួប​រឿង​ស៊យ​អាប់រស្មី​មួយ​ជីវិត ។ ការ​ដាក់​ឈ្មោះ​ឲ្យ​កូនចៅ​គប្បី​ធ្វើ​ទៅ​តាម​ក្បួនតម្រា​ចាស់​បុរាណ​គឺ​ត្រូវ​រើស​តួអក្សរ​ណាមួយ​តាម​ថ្ងៃកំណើត​មក​ដាក់​ឈ្មោះ​ទើប​នាំ​សិរី​សួស្ដី នាំ​លាភ​សំណាង​ចូល​ជីវិតៈ ១-​ថ្ងៃ​សៅរ៍ៈ បើ​ទារក​កើតមក​ចំ​ថ្ងៃ​សៅរ៍ ចាស់​បុរាណ​ឲ្យ​រើស​តួអក្សរ​មួយ​ណា​ក៏​បាន​មក​ដាក់​នៅ​ខាង​ដើម​ពាក្យ​ដូច​ជា ត…

ជីវិត​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំនឿ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ សូ​ម្បិ​តែ​ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ក៏​មិនមែន​ចេះ​តែ​ដាក់​តាម​ចិត្ត​ស្រលាញ់​នោះ​ទេ ព្រោះ​បើ​ដាក់​ខុស​ទៅ​នឹង​ថ្ងៃ​កើត​អាច​ជួប​រឿង​ស៊យ​អាប់រស្មី​មួយ​ជីវិត ។
ការ​ដាក់​ឈ្មោះ​ឲ្យ​កូនចៅ​គប្បី​ធ្វើ​ទៅ​តាម​ក្បួនតម្រា​ចាស់​បុរាណ​គឺ​ត្រូវ​រើស​តួអក្សរ​ណាមួយ​តាម​ថ្ងៃកំណើត​មក​ដាក់​ឈ្មោះ​ទើប​នាំ​សិរី​សួស្ដី នាំ​លាភ​សំណាង​ចូល​ជីវិតៈ

១-​ថ្ងៃ​សៅរ៍ៈ បើ​ទារក​កើតមក​ចំ​ថ្ងៃ​សៅរ៍ ចាស់​បុរាណ​ឲ្យ​រើស​តួអក្សរ​មួយ​ណា​ក៏​បាន​មក​ដាក់​នៅ​ខាង​ដើម​ពាក្យ​ដូច​ជា ត ថ ទ ធ ន ។ ឧទាហរណ៍ ឈ្មោះ ថាវ​រី​, នារី​…

២-​ថ្ងៃអាទិត្យៈ បើ​ទារក​កើត​ចំ​ថ្ងៃអាទិត្យ ចាស់​បុរាណ​ឲ្យ​រើស​យក​តួអក្សរ អ អា ឥ ឧ ឯ ឱ ចង់​រើស​តួអក្សរ​មួយ​ណា​ក៏​បាន​មក​ដាក់​ខាង​ដើម​នៃ​ឈ្មោះ​។ ឧទាហរណ៍​៖ ឈ្មោះ ឧត្តម​, អក្ខរា​…

៣-​ថ្ងៃ​ចន្ទៈ បើ​ទារក​កើត​ចំ​ថ្ងៃ​ចន្ទ ត្រូវ​រើស​តួអក្សរ ក ខ គ ឃ ង​” ដោយ​យក​តួអក្សរ​មួយ​ណា​ក៏​បាន មក​ដាក់​ខាង​ដើម​នៃ​ឈ្មោះ​របស់​ពួក​គេ​។ ឧទាហរណ៍​៖ ឈ្មោះ កណិការ​, ខេមរា​…

៤-​ថ្ងៃ​អង្គារ បើ​ទារក​កើត​ចំ​ថ្ងៃ​អង្គារ ចាស់​បុរាណ​ឲ្យ​រើស​តួអក្សរ ច ឆ ជ ឈ ញ យក​តួអក្សរ​មួយ​ណា​ក៏​បាន មក​ដាក់​នៅ​ខាង​ដើម​នៃ​ឈ្មោះ​។ ឧទាហរណ៍​៖ ឈ្មោះ ជុតិមា​, ចាន់​ថន​…

៥-​ថ្ងៃ​ពុធៈ បើ​ទារក​កើត​ចំ​ថ្ងៃ​ពុធ ចាស់​បុរាណ​ឲ្យ​រើស​តួអក្សរ ដ ឋ ឌ ឍ ណ រើស​តួអក្សរ​មួយ​ណា​ក៏​បាន មក​ដាក់​នៅ​ខាង​ដើម​ពាក្យ​។ ឧទាហរណ៍​៖ ឈ្មោះ ដែន​, ណូ​រា​…

៦-​ថ្ងៃ​ព្រហស្បតិ៍ៈ បើ​ទារក​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ លោក​ឲ្យ​រើស​តួអក្សរ ប ផ ព ភ ម ដោយ​រើស​តួអក្សរ​មួយ​ណា​ក៏​បាន មក​ដាក់​នៅ​ខាង​ដើម​ពាក្យ​។ ឧទាហរណ៍​៖ ឈ្មោះ មង្គល ពណ្ណរាយ​…

៧-​ថ្ងៃ​សុក្រៈ បើ​ទារក​កើត​ចំ​ថ្ងៃ​សុក្រ ឲ្យ​រើស​អក្សរ ស ហ ឡ រើស​តួអក្សរ​មួយ​ណា​ក៏​បាន មក​ដាក់​នៅ​ខាង​ដើម​ពាក្យ​។ ឧទាហរណ៍​៖ ឈ្មោះ សុ​គ​ន្ធា…។