ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zayn Malik បង្ហើប​ថា ខាន​និយាយ​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​យូរហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​តារាចម្រៀង​ប្រុស One Direction ដែល​មានឈ្មោះ​ល្បី Zayn Malik បាន​និយាយ​តាម​ត្រង់​ថា…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​តារាចម្រៀង​ប្រុស One Direction ដែល​មានឈ្មោះ​ល្បី Zayn Malik បាន​និយាយ​តាម​ត្រង់​ថា មិន​ដែល​បាន​និយាយ​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​នោះ​ទេ ក្រោយ​ពី​បាន​បែកក្រុម​។

អតីត​មិត្ត​រួម​ក្រុម ដែល​មាន​ដូច​ជា Harry Styles, Liam Payne, Louis Tomlinson និង Niall Horan សុទ្ធតែ​មិន​ត្រូវ​បាន​ទាក់ទង​ដោយ Zayn Malik ក្រោយ​ការ​បែកក្រុម ក៏​ព្រោះតែ​មាន​បញ្ហា​ខ្លះ​ៗ បើ​តាម​សម្តី​របស់ Malik​។

Malik បាន​ប្រាប់ Vogue Magazine ថា មាន​ពាក្យ​និយាយ​ក្រោយខ្នង​មិនល្អ​មួយ​ចំនួន ក្រោយ​ពី​រូបគេ​បាន​ចាកចេញ​។

បុរស​លេង​ពុកមាត់​ម្នាក់​នេះ​បាន​និយាយ​ថា​៖ «​បើ​ប្រាប់​តាម​ត្រង់​ទៅ គឺ​ខ្ញុំ​មិន​ដែល​បាន​និយាយ​ជាមួយ​ពួក​គេ​ជា​យូរ​មក​ហើយ​។ នេះ​គឺជា​អ្វី​ដែល​បាន​កើតឡើង​។ មាន​ពាក្យ​មិនល្អ​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ក្រោយ​ការ​ចាកចេញ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ដែល​គិត​ថា​វា​ដូច្នោះ​ទេ​»​។

Malik ក៏​បាន​បង្ហើប​ទៀត​ថា ពួក​គេ​មាន​អត្ត​ចារិក​ខុស​គ្នា​ទាំង​ប្រាំ ហើយ​មិនសូវ​យល់​គ្នា​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មិត្តភាព​ប្រេះស្រាំ​។ តែ​រូបគេ​មិន​មាន​អារម្មណ៍មិនល្អ​ឡើយ បើ​ទោះបីជា​ពួក​គេ​បាន​បន្ត​ក្រុម​បាន​មួយ​ឆ្នាំ​ក្រោយ​ការ​ចាកចេញ​របស់​ខ្លួន​ក៏​ដោយ​។ នៅ​ឆ្នាំ​២០១៦ ក្រុម One Direction ត្រូវ​បាន​រំសាយ​ទាំង​ស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ