ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងសង្ហារិម​ដាក់​តាំង​ក្នុងផ្ទះ​នាំ​លាភ​សំណាង​នាំ​ហុងស៊ុយ

5 ឆ្នាំ មុន

តាមក្បួនហុងស៊ុយបានបញ្ជាក់ថា វត្ថុ​ជា​គ្រឿងសង្ហារិម​ដែល​យើង​ដាក់​តាំង​តុបតែង​លម្អ​នៅក្នុងផ្ទះ​ទាំងអស់​មិនមែន​សុទ្ធតែ​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន លើករាសី និង​នាំ​មក​នូវ​លាភ​សំណាង​ទាំង​អស់នោះ​ទេ វត្ថុ​ខ្លះ​ក៏​នាំ​មក​នូវ​ហេតុភេទ​មិនល្អ​ដល់​ម្ចាស់ផ្ទះ​ផង​ដែរ​។ ដូច្នេះ​សូម​លោក​អ្នក​ពិនិត្យ​និង​គួរ​ប្រយ័ត្ន​មុន​នឹង​ជាវ​វត្ថុ​ណាមួយ​មក​ដាក់​តាំងនៅ​ក្នុងផ្ទះ​។ ខាងក្រោម​នេះ​ជា​គ្រឿងសង្ហារិម​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​យក​មក​ដាក់​តាំង​តុបតែង​នៅ​ក្នុងផ្ទះ​នឹង​បាន​សុខ​សប្បាយ​នាំ​សុខ​ចម្រើន នាំ​លាភ​ជ័យ​ចូល​ផ្ទះ​ជោគ​ជាំ ។ ១-​សត្វ​គោ​:…

តាមក្បួនហុងស៊ុយបានបញ្ជាក់ថា វត្ថុ​ជា​គ្រឿងសង្ហារិម​ដែល​យើង​ដាក់​តាំង​តុបតែង​លម្អ​នៅក្នុងផ្ទះ​ទាំងអស់​មិនមែន​សុទ្ធតែ​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន លើករាសី និង​នាំ​មក​នូវ​លាភ​សំណាង​ទាំង​អស់នោះ​ទេ វត្ថុ​ខ្លះ​ក៏​នាំ​មក​នូវ​ហេតុភេទ​មិនល្អ​ដល់​ម្ចាស់ផ្ទះ​ផង​ដែរ​។ ដូច្នេះ​សូម​លោក​អ្នក​ពិនិត្យ​និង​គួរ​ប្រយ័ត្ន​មុន​នឹង​ជាវ​វត្ថុ​ណាមួយ​មក​ដាក់​តាំងនៅ​ក្នុងផ្ទះ​។ ខាងក្រោម​នេះ​ជា​គ្រឿងសង្ហារិម​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​យក​មក​ដាក់​តាំង​តុបតែង​នៅ​ក្នុងផ្ទះ​នឹង​បាន​សុខ​សប្បាយ​នាំ​សុខ​ចម្រើន នាំ​លាភ​ជ័យ​ចូល​ផ្ទះ​ជោគ​ជាំ ។

១-​សត្វ​គោ​: ជា​រូបភាព​តំណាង​ឱ្យ​អ្នកមាន​បុណ្យ និង​ការ​នាំ​លាភ​សំណាង​ចូល​ផ្ទះ ។ គួរ​ដាក់​តាំង​រូប​គោ​នេះ​នៅ ក្នុង​បន្ទប់ទទួលភ្ញៀវ តែ​ហាម​ដាក់​តាំង​បែរមុខ​ទៅ​ទិស​ខាងលិច​ដាច់ខាត​ព្រោះ​នឹង​បណ្តាល​ឱ្យ មនុស្ស​នៅ​ក្នុងផ្ទះ​ជួប​រឿង​រញ៉េរញ៉ៃ​ខ្វែងគំនិត​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អត់​បាន​សុខ​ឡើយ ។

២-​ផ្លែស្វាយ​: ស្វាយ​អាច​ប្រើប្រាស់​ជា​រូបភាព ឬ​រូបចម្លាក់ ឬ​ក៏​ជា​របស់​ពិត​ទុក​នៅ​ក្នុង​កន្ត្រក់​ដាក់​នៅ​លើ​តុ​ទទួលភ្ញៀវ ដើម្បី​ហៅ​លាភសក្ការៈ​ចូល​ហូរហៀរ ។

៣-​រូប​ដើម​ឫស្សី​: ការ​នាំ​យក​រូបភាព​ឫស្សី​មក​តុបតែង​លំអ​ផ្ទះសម្បែង វា​នឹង​ជួយ​ឱ្យ​អ្នក​រស់នៅ​ក្នុងផ្ទះ​សុខ​សប្បាយ និង​ជា​រូបតំណាង​ឱ្យ​សំណាងល្អ ភាព​សម្បូរហូរហៀរ ហើយ​ក្រុម​គ្រួសារ​ទទួល​បាន​សុខដុម​រម្យ​នា ចូល​មក​តែ​ដំណឹង​ល្អ​ៗ ។

៤-​ផ្លែ​មៀន​: អ្នក​អាច​ដាំ​ជាដើម​រក្សា​ទុក​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ឱ្យ​ទទួល​បាន​កូនចៅ​ល្អ​ៗ​ដើរ​តាម​គន្លង​ធម៌​ព្រម ទាំង​ជួយ​បញ្ចៀស​គ្រោះកាច​ចង្រៃ​បាន​ទៀត​ផង រួម​នឹង​ជួប​តែ​លាភ​សំណាង​រាល់ថ្ងៃ ។

៥-​តុ : ការ​តុបតែង​នៅ​ខាងក្នុង​ផ្ទះ គួរ​ជ្រើស​យក​តុមូល ឬ​តុ​មាន​រាង​៨​ជ្រុង ដើម្បី​ជួយ​ឱ្យ​មានជោគ​ជតារាសី​អាច​កម្ចាត់​រឿង​អពមង្គល ហើយ​ស្រូប​យក​លាភ​សំណាង និង​ការ​ចម្រុងចម្រើន​ចូល​ផ្ទះ ។

៦-​អណ្តើក​: អាច​តាំង​ជា​រូប​អណ្តើក ឬ​ជា​រូបចម្លាក់​នៅ​ជ្រុង​ត្រង់​ណាមួយ​ក្នុង​បរិវេណ​ផ្ទះ ដើម្បី​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្នុងផ្ទះ​ទាំងអស់​មាន​សុខភាព​ល្អ អាយុ​យឺនយូរ រក​ទទួលទាន​មានបាន សម្បូរ​លុយ​ចាយ ។