ស្រី​លាភ មានកូន​ស្រី​ច្បង​វ័យ​ជំទង់​ទៅ​ហើយ


រាជធានី​ភ្នំពេញ​៖ អ្នក​នាង​គង់ ច័ន្ទ​ស៊ីណា ហៅ​ស្រី​លាភ ជា​ទូទៅ​ដឹង​ត្រឹមតែ​ថា ​នាង​មាន​កូន​​ស្រី​ភ្លោះ​ជាមួយ​នាយ​ក្រឹម​ប៉ុណ្ណោះ តែ​តាម​ពិត​នាង​មានកូន​ស្រី​ម្នាក់​ជិត​ពេញក្រមុំ​ទៅ​ហើយ​។ ស្រី​លាភ ទើបតែ​បង្ហាញមុខ​កូន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

បន្ទាប់​ពី​សម្រាលកូន​រួច​មក ស្រី​លាភ នៅ​តែ​ស្រស់​ស្អាត​ដដែល ហើយ​បាន​បង្ហាញមុខ​នៅ​ក្នុង​ពិភព​សិល្បៈ​ឡើង​វិញ ។ អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​ស្រី​លាភ បាន​បណ្តើរ​កូនស្រី​ដ៏​ស្រស់​ស្អាត​វ័យ​១៤​ឆ្នាំ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​រឿង​«​កូន​ពស់​កេងកង​» ។ កូនស្រី​របស់​ស្រី​លាភ ឈ្មោះ​គង់ ដា​រ៉ា​ទី ហៅ​ទី​ទី ទើបតែ​មានឱកាស​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង «​កូន​ពស់​កេងកង​» រួម​ជាមួយ​ម្តាយ​ផង​ដែរ ។

នរណា​បានឃើញ​តែងតែ​លាន់មាត់​សរសើរ​ថា ទី​ទី ស្រស់​ស្អាត​មិន​ចាញ់​ម្តាយ​ទេ មើល​ទៅ​មុខមាត់​នាង​ដូច​ជា​កូនកាត់​បរទេស​អ៊ីចឹង ។ ពី​មុន​មក​ជា​ទូទៅ​គ្មាន​នរណា​ដឹង​ថា​ស្រី​លាភ​មានកូន​ស្រី​ម្នាក់​ទេ មុន​ពេល​នាង​មានកូន​ស្រី​ភ្លោះ​ជាមួយ​នាយ​ក្រឹម​នោះ ។ តើ​គង់ ដា​រ៉ា​ទី ជា​កូនស្រី​របស់​ស្រី​លាភ ជាមួយ​បុរស​ណា​ដែល​ជា​ឳ​ពុក ? គឺជា​មួយ​ស្វាមី​មុន​របស់​ស្រី​លាភ ដែល​បាន​លែងលះ​គ្នា​ទៅ​ហើយ។

ស្រី​លាភ មិន​ហាមឃាត់​កូនស្រី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ ដោយ​នាង​ជួយ​ជំរុញ​ថែម ពីព្រោះ​កូនស្រី​របស់​នាង​ស្រឡាញ់​វិស័យ​នេះ​ដូច​នាង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​ស្រី​លាភ​ចង់​ឲ្យ​កូន​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់​សិន ដោយ​នេះ​ជា​បំណង​ធំ​របស់​នាង​ជា​ម្តាយ ព្រោះ​យល់​ថាបើ​ចេះ​ច្រើន​ល្អ​សម្រាប់​អាជីព​សិល្បៈ ។

បើ​ទោះជា​ពេល​នេះ​ស្រី​លាភ មានកូន​៣​នាក់​ក្នុង​បន្ទុក​មើលថែ ប៉ុន្តែ​នាង​ប្រញាប់​វិល​មក​កាន់​អាជីព​សិល្បៈ​ឡើង​វិញ​ទាន់​មានឱកាស​ក្រោយ​ពេល​សម្រាក​ពពោះ និង​សម្រាល​កូនភ្លោះ ។

ចំណែក​គង់ ដា​រ៉ា​ទី និយាយ នាង​ស្រឡាញ់​សិល្បៈ​សម្តែង មិន​ថា​សម្តែង​តួអង្គ​អ្វី នាង​អាច​​សម្តែង​បាន​ទាំងអស់ ជាក់ស្តែង​ក្នុង​រឿង​«​កូន​ពស់​កេងកង​» ដែល​នាង​បាន​ចូលរួម​សម្តែង គឺ​គ្មាន​ជួប​ការ​លំបាក​អ្វី​ទាំងអស់ ។ គង់ ដា​រ៉ា​ទី គឺជា​ពន្លក​ថ្មី​ដែល​ទើបនឹង​រះ មាន​អ្នកដឹកនាំ​រឿង​ជា​ច្រើន​និយាយ​ថា នាង​អាច​នឹង​ក្លាយទៅជា​តារា​សម្តែង​ដ៏​ល្បី​នា​ពេល​អនាគត មិន​ចាញ់​ម្តាយ​របស់​នាង​ឡើយ ។

ក្រោយ​ពេល​សម្រាល​កូនភ្លោះ​ដែល​ជា​តំណក់ឈាម​ជាមួយ​នាយ​ក្រឹម​រួច​មក តារា​កំប្លែង​ស្រី​នាង​លាភ ហាក់ដូចជា​មិន​ខ្វាយខ្វល់​នឹង​ពាក្យ​រិះគន់​ទេ ដោយ​នាង​បាន​តែងខ្លួន​ស្រស់​ស្អាត​បណ្ដើរ​នាយ​ក្រឹម​យ៉ាង​ផ្អែមល្ហែម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ