ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​រៀន​ក្បួន​ហៅ​លុយ​ចូល​ហោប៉ៅ​ទាំងអស់​គ្នា

5 ឆ្នាំ មុន

បើ​លោក​អ្នកចេះ​ក្បួន​ហៅ​លុយ​ចូល​ហោប៉ៅ​នោះ ចាប់ពី​ពេល​នេះ​ទៅ​លែង​ស្គាល់​ពាក្យ​ថា ខ្វះ​ប្រាក់​ចាយ​ទៀត​ហើយ​។ ត្រង់​ចំណុច​នេះ​អ្នក​ណា​ក៏​ចង់ឱ្យ​ខ្លួនឯង​មាន​លុយ​ច្រើន​ចាយវាយ​ពេញ​ៗ​ដៃ​ដែរ ប៉ុន្តែសម​ត្ថភាព​នៃ​ការ​ឈោង​ចាប់​ប្រាក់​នោះ​វា​ខុស​ៗ​គ្នា អ្នកខ្លះ​ពឹង​លើ​ការងារ​តែ​មួយ​មុខ ខ្លះ​ពឹង​លើ​មុខរបរ​រក​ទទួល​ទាន និង​លើ​ភ័ព្វវាសនា​របស់​ខ្លួន ឯ​ខ្លះ​ទៀត​ពឹង​លើ​ការងារ​ផង និង​មាន​ជំនឿ​ផ្សេង​ៗ​ផង​។…

បើ​លោក​អ្នកចេះ​ក្បួន​ហៅ​លុយ​ចូល​ហោប៉ៅ​នោះ ចាប់ពី​ពេល​នេះ​ទៅ​លែង​ស្គាល់​ពាក្យ​ថា ខ្វះ​ប្រាក់​ចាយ​ទៀត​ហើយ​។ ត្រង់​ចំណុច​នេះ​អ្នក​ណា​ក៏​ចង់ឱ្យ​ខ្លួនឯង​មាន​លុយ​ច្រើន​ចាយវាយ​ពេញ​ៗ​ដៃ​ដែរ ប៉ុន្តែសម​ត្ថភាព​នៃ​ការ​ឈោង​ចាប់​ប្រាក់​នោះ​វា​ខុស​ៗ​គ្នា អ្នកខ្លះ​ពឹង​លើ​ការងារ​តែ​មួយ​មុខ ខ្លះ​ពឹង​លើ​មុខរបរ​រក​ទទួល​ទាន និង​លើ​ភ័ព្វវាសនា​របស់​ខ្លួន ឯ​ខ្លះ​ទៀត​ពឹង​លើ​ការងារ​ផង និង​មាន​ជំនឿ​ផ្សេង​ៗ​ផង​។ តាម​ពិត​ទៅ​ការងារ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជា​ការងារ​ត្រឹម​ត្រូវធ្វើ​ដោយ​កម្លាំង​ញើស​ឈាម​របស់​យើង​គឺ​ចាត់​ថា​ជា​ការងារ​សុចរិត​។ ត្រង់នេះ​ចង់​បញ្ជាក់​ថា ក្រៅពី​សមត្ថភាព​ការងារ ហុងស៊ុយ​សម្រាប់​ហៅ​ប្រាក់​ចូល​ហោប៉ៅ ក៏​ជា​ចំណុច​មួយ​ដែល​គេ​ជឿជាក់​ថា មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ។ បើ​លោក​អ្នក​ចង់​ហៅ​ប្រាក់​ចូល​ផ្ទះ ចូល​ហោប៉ៅ​ឱ្យ​កាន់តែ​ច្រើន លោក​អ្នក​អាច​សាកល្បង​ចំណុច​ពិសេស​ៗ​ខាងក្រោម​ដូច​ខាងក្រោម​នេះ ៖

១-​បើ​ផ្ទះ​របស់​លោក​អ្នក​មានការ​ខូចខាត​ត្រង់​ចំណុច​ណាមួយ ត្រូវ​ប្រញាប់​ជួសជុល ភ្លាម កុំ​ទុក​ចោល​នាំ​អពមង្គល​ចូល​ផ្ទះ ។ ពិសេស​ត្រង់​ពិតាន​ដែល​ធ្លុះធ្លាយ ឬ​បាក់បែក ព្រោះ​គេ​ជឿ​ថា នឹង​ធ្វើ​ឱ្យប្រាក់​ចូល​ហើយ​ធ្លាយ​ចេញ​ទៅ​វិញ​អស់ ។

២-​សូម​រក​រូបភាព​ទឹកជ្រោះ ឬ​ផ្ទៃសមុទ្រ​ព្យួរ​នៅ​លើ​ជញ្ជាំង​ផ្ទះ ឬ​ក៏​ដាក់​តាំងនៅ​លើ​តុ​ធ្វើការ​ក៏​បាន នឹង​មាន​ហេង​ៗ​នៅ​កន្លែងធ្វើការ ។

៣-​ប្រើ​ពណ៌​តុបតែង​ផ្ទះ​នាំ​ហេង នាំ​ជោគ នាំ​លាភ ការ​ប្រើ​ពណ៌​តុបតែង​ផ្ទះ ពណ៌​សម្រាប់​វត្ថុ​ប្រើប្រាស់ ឬ​ពណ៌​សម្លៀក​បំពាក់​ដូច​ជា ពណ៌​បៃតង ពណ៌​ក្រហម ពណ៌​ខៀវ ពណ៌​ស្វាយ ឬ​ពណ៌​ផ្កាឈូក​សុទ្ធតែ​ជា​ពណ៌​ហៅ​ហុងស៊ុយ ហៅ​លាភ​សំណាង និង​ហៅ​ប្រាក់​កាក់​ចូល​មក​ណែន​ៗ​ដៃ ។

៤-​រៀបចំ​របស់របរ​ឱ្យ​មាន​របៀបរៀបរយ ការ​មាន​អនាម័យ មាន​របៀបរាបរយ​ល្អ​ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន​ហុងស៊ុយ ដូចនេះ​កុំ​បណ្តោយ​ឱ្យ​របស់របរ​គរ​ចោល​នៅ​លើ​តុ​រញ៉េរញ៉ៃ​ដូច​សំបុកមាន់​នាំ​តែ​កើត​ឧបទ្រពចង្រៃ​។ របស់​ណា​ដែល​ចាស់​លែង​ប្រើ​ការ​កើត គួរ​ប្រមូល​យក​ទៅ​ចោល ឬ​រៀបចំ​ទុកដាក់​នៅ​កន្លែង​ណាមួយ​ឱ្យ​បាន​ត្រឹមត្រូវ ។

៥-​កុំ​ប្រើ​កាបូប​ប្រាក់​ដែល​ចាស់ ឬ​រហែក កាបូប​ប្រាក់​ដែល​ចាស់ ឬ​ចាប់ផ្តើម​ដាច់​រហែក​ធ្លុះធ្លាយ​ហាម​ប្រើ​ដាច់​ខាត គួរ​ផ្លាស់​ប្តូរ​ថ្មី​ជា​បន្ទាន់​។ កាបូប​ប្រាក់​យក​ល្អ​គួរ​ប្រើ​ពណ៌​ក្រហម ព្រោះ​តាម​ហុងស៊ុយ​ចិន ពណ៌​នេះ​ជា​ព​ណ៌​​ល្អ​លើស​ពណ៌ណា​ៗ​ទាំងអស់ និង​ជា​ពណ៌​ចម្រុងចម្រើន​ទៀត​ផង​។ រីឯ​លុយកាក់​គួរ​រៀប​ដាក់​ចូល​ឱ្យ​មាន​របៀប គឺ​មិន​គួរ​ញាត់​ញុ​ក​ញក់ញី​ក្នុង​កាបូប​ជា​ដាច់ខាត ពីព្រោះ​តាម​ជំនឿ​របស់​ប្រជាជន​ចិន​គឺ​មិនល្អ​ទេ ។