ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចង់ឱ្យ​ទេវតា​ទ្រព្យ​ស្អប់​សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​ទម្លាប់​មិនល្អ

5 ឆ្នាំ មុន

ទម្លាប់​ខ្លះ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃនេះ ជួន​ជា​ទម្លាប់​ល្អ ជួន​ទម្លាប់​មិនល្អ តែ​នៅ​ប្រព្រឹត្ត នេះ​ក៏​ដោយសារ​ប្រហែលជា​មិនដឹង ចំណែក​ទេវតា​ទ្រព្យ​ស្អប់​បំផុត​ចំពោះ​អ្នក​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​ត​ម្រាម​របស់​ទេវតា អ្នក​នោះ​នឹង​មិន​ងាយ​ក្លាយជា​អ្នកមាន​ទ្រព្យធន​ឡើយ​។ ដូច្នេះ​ដើម្បី​ចៀស​ឱ្យ​ឆ្ងាយ​ពី​បម្រាម​ទេវតា សូម​លោក​អ្នក​ស៊ែរ​ចែករំលែក​នូវ​អត្ថបទ​ដ៏​មាន​ប្រយោជន៍​នេះ​ដល់​បងប្អូន​ញាតិ​មិត្ត​ឱ្យ​បាន​ដឹងផង​អ្នក​ស៊ែរ​ក៏​បាន​បុណ្យ មាន​លាភ​មាន​ជ័យ​ផង​ដែរ…

ទម្លាប់​ខ្លះ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃនេះ ជួន​ជា​ទម្លាប់​ល្អ ជួន​ទម្លាប់​មិនល្អ តែ​នៅ​ប្រព្រឹត្ត នេះ​ក៏​ដោយសារ​ប្រហែលជា​មិនដឹង ចំណែក​ទេវតា​ទ្រព្យ​ស្អប់​បំផុត​ចំពោះ​អ្នក​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​ត​ម្រាម​របស់​ទេវតា អ្នក​នោះ​នឹង​មិន​ងាយ​ក្លាយជា​អ្នកមាន​ទ្រព្យធន​ឡើយ​។ ដូច្នេះ​ដើម្បី​ចៀស​ឱ្យ​ឆ្ងាយ​ពី​បម្រាម​ទេវតា សូម​លោក​អ្នក​ស៊ែរ​ចែករំលែក​នូវ​អត្ថបទ​ដ៏​មាន​ប្រយោជន៍​នេះ​ដល់​បងប្អូន​ញាតិ​មិត្ត​ឱ្យ​បាន​ដឹងផង​អ្នក​ស៊ែរ​ក៏​បាន​បុណ្យ មាន​លាភ​មាន​ជ័យ​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​បម្រាម​របស់​ទេវតា​ទ្រព្យ​ដាច់ខាតៈ

១-​ទេវតា​ទ្រព្យ​ស្អប់​បំផុត​ចំពោះ​អ្នក​ដែល​តែងតែ​ធ្វើ​ចិញ្ចើម​ជ្រួញ​។ ដឹង​ទេ​នៅ​ពេល​ដែល​អ្នក​តែងតែ​ជ្រួញ​ចិញ្ចើម​នោះ នឹង​គ្មាន​នរណា​ចង់​រកស៊ី​ជាមួយ​អ្នក​ឡើយ ដូចនេះ​អ្នក​នឹង​គ្មាន​ឱកាស​មានទ្រព្យ មាន​លាភ​សំណាង​ណា​ហូរ​ចូល​ទេ ។

២-​នៅ​ពេល​ដែល​អ្នក​ដើរ​ចំ​អឺត​ជើង​យក​ក្បាល​ទៅ​មុន​ជើង នោះ​បញ្ជាក់​ថា​អ្នកជា​មនុស្ស​ដែល​ធ្វើ​រឿង​អ្វីមួយ​តែងតែ​ប្រញាប់ប្រញាល់​ខ្លាំង​។ ប៉ុន្តែ​អ្នកដឹង​ទេ​នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​អ្វីមួយ​ប្រញាប់​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ច្រើន​ជាង​ចំណេញ ព្រោះតែ​មិន​បាន​គិត​វែង​ឆ្ងាយ ។

៣-​អ្នក​អង្គុយ​ចោងហោង នៅ​ពេល​អ្នក​ញុំ​ា​បាយ​ដោយ​អង្គុយ​ចោងហោង ក៏​អាច​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​មិន​ពេញចិត្ត ហើយ​មិន​ចង់​ជួប​មុខ​អ្នក រាសី​ក៏​មិន​ឡើង ។

៤-​អង្គុយ​ញាក់​ជើង​ទទ្រើត នៅ​ពេល​ណា​អ្នក​អង្គុយ​ញ័រ​ជើង នោះ​ជា​ប្រ​ផ្លូ​ល​អាក្រក់ ទ្រព្យ​អ្នក​ក៏​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តង​ៗ​ដោយ​មិនដឹង​មូលហេតុ ។

៥-​អ្នក​ចូល​ចិត្ត​ដកដង្ហើម​ធំ ពេល​ដែល​អ្នក​អង្គុយ​សុខ​ៗ ហើយ​ដកដង្ហើម​ធំ​ចេញ​មក ក៏​ជា​ប្រផ្នូល​មិនល្អ នាំ​ឲ្យ​ទេវតា​ទ្រព្យ​ស្អប់ ហើយ​មិន​ងាយ​ប្រទាន​លាភ​សំណាង​ដល់​អ្នក​ឡើយ ។

នេះ​ជា​តម្រា​តាម​ក្បួន​ហោរាសាស្ត្រ តែ​ហេតុផល​ដែល​គួរ​ជឿ ឬ​មិន​គួរ​ជៀ​យ៉ាងណា​នោះ សូម​លោក​អ្នក​ពិចារណា​ដោយ​បញ្ញាញាណ​ចុះ ។