តាមក្បួនកំពូលហោរចិនសែបានអះអាងថា ថ្ងៃនេះទី២៩ តុលា ជាថ្ងៃឡើងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រខ្មែរ លោកចាត់ថាជាថ្ងៃដ៏សែនមនោរម្យ ថ្ងៃមហាមង្គលដ៏មានសិរី ថ្ងៃនាំមកនូវមហាសំណាងដ៏មហាសាលដល់ឆ្នាំជ័យទាំង៩ រស់នៅលើគំនរទ្រព្យសម្បត្តិប្រកបដោយវិបុលសុខគ្រប់ប្រការ ។ បើលោកអ្នកមានភ័ព្វមិនល្អពីមុនមក គ្រាន់តែចូលដល់ថ្ងៃនក្ខត្តឫក្សនេះភ្លាមមានអានុភាពកម្ចាត់ទុក្ខកង្វល់ ជម្រះគ្រោះកាចចង្រៃទាំងឡាយចេញពីជីវិតលោកអ្នកឱ្យអន្តរធានទៅហោង ហើយនាំមកតែលាភសំណាង លុយធំហូរចូលជុំទិស និងមានរឿងល្អៗចូលមកដំណាលគ្នា ។
បើតាមក្បួនហុងស៊ុយបានបញ្ជាក់ថា អ្នកកើតឆ្នាំមហាសំណាងទាំង៩ ម្សាញ់ រកា ឆ្លូវ មមែ ខាល វក រោង ច ថោះ នៅថ្ងៃដ៏សែនមនោរម្យនេះ លោកអ្នកផុតទុក្ខ អស់ភ័យ ជួបតែលាភសំណាង កាក់កបនឹងមុខរបរខ្លាំង លុយធំហូរចូលផ្ទះលើករាសីអង្គុយលើគំនរទ្រព្យសម្បត្តិដ៏មហាសាលប្រកបដោយសិរីសួស្តីវិបុលសុខគ្រប់ប្រការ ដែលចាត់ថាជាថ្ងៃមហាសំណាង មហាមង្គលបវរមហាប្រសើរចាប់ពីពេលនេះតរៀងទៅ ។
តាមជើងលេខបានបញ្ជាក់ថា ពេញមួយថ្ងៃនេះលោកអ្នកមានលាភធំចូលមកផ្ទួនៗធ្វើឱ្យលោកអ្នកជួបការហត់នឿយនឹងការប្រមូលទុកដាក់ទ្រព្យសម្បត្តិ មាស ប្រាក់លើសពេលណាណាទាំងអស់។ នៅក្នុងឱកាសមាសនេះផងដែរ លោកអ្នកទទួលបានទ្រព្យរស់គឺមានមនុស្សល្អៗជាច្រើនចូលមកជួយជ្រោមជ្រែងក្នុងកិច្ចការរហូតសម្រេចប្រយោជន៍ធំធេង និងមានរឿងល្អៗចូលមកដំណាលគ្នាផងដែរ ។
លើសពីនេះទៀតលោកអ្នកនឹងទទួលបានកំណប់ទ្រព្យពិសេសណាមួយដែលតែងតែប៉ងប្រាថ្នាជាយូរមកហើយ គឺលាភធំ លុយធំចូលមកពេញៗដៃ ណែនៗហោប៉ៅលែងខ្វះចាយ ឯបំណងប្រាថ្នារបស់លោកអ្នកទាំងអម្បាលម៉ានក៏នឹងបានសម្រេចទាំងអស់នៅពេលនេះ។ សូមលោកអ្នកដែលកើតឆ្នាំហេងទាំង៩ស៊ែរយកហេងហេង យកលាភសំណាងឥឡូវនេះ អ្វីៗនឹងបានសម្រេចដូចក្តីប្រាថ្នា ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាភពផែនដី ទេវតាទ្រព្យ ព្រះអង្គមាស លោកយាយដូនពេញជួយតាមថែរក្សាលោកអ្នកឲ្យជួបតែសុខសប្បាយ ចម្រុងចម្រើន ទទួលបានហេងហេង សម្រេចលាភជ័យដូចក្តីប្រាថ្នា ។
ចែករំលែកព័តមាននេះ