ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់ផ្ទះ​មិន​គិត​ពី​ហុងស៊ុយ​នឹង​នាំ​រឿង​ក្តៅក្រហាយ រកស៊ី​មិន​ឡើង

5 ឆ្នាំ មុន

តាម​ធម្មតា​មុន​សាងសង់​ផ្ទះសម្បែង​ម្ចាស់​លំនៅ​ឋាន​តែង​នឹក​ទៅ​ដល់​រឿង​អបិយ​ជំនឿ មិន​ដែល​រំលង​ឡើយ ពោល​គឺ​រក​គ្រូ​គន់គូរ​មើល​ភូមិឋាន មើល​ហុងស៊ុយ​ត្រង់​ទីតាំង​ដែល​មាន​បំណង​សង់ផ្ទះ​នោះ រកស៊ី​ឡើង ឬ​មិន​ឡើង បាន​សុខ​ចម្រើន​ទេ មាន​បញ្ហា​អត់ និង​បែរ​ទៅ​ទិស​ខាង​ណា​ទើប​ល្អ ហើយ​នៅ​មាន​កិច្ច​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ការ​សង់ផ្ទះ​សម្បែង​នេះ…

តាម​ធម្មតា​មុន​សាងសង់​ផ្ទះសម្បែង​ម្ចាស់​លំនៅ​ឋាន​តែង​នឹក​ទៅ​ដល់​រឿង​អបិយ​ជំនឿ មិន​ដែល​រំលង​ឡើយ ពោល​គឺ​រក​គ្រូ​គន់គូរ​មើល​ភូមិឋាន មើល​ហុងស៊ុយ​ត្រង់​ទីតាំង​ដែល​មាន​បំណង​សង់ផ្ទះ​នោះ រកស៊ី​ឡើង ឬ​មិន​ឡើង បាន​សុខ​ចម្រើន​ទេ មាន​បញ្ហា​អត់ និង​បែរ​ទៅ​ទិស​ខាង​ណា​ទើប​ល្អ ហើយ​នៅ​មាន​កិច្ច​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ការ​សង់ផ្ទះ​សម្បែង​នេះ ដូច្នេះ​សូម​បង្ហាញ​ប្រិ​យ​មិត្ត​នូវ​លក្ខណៈ​ផ្ទះ​បី​ប្រភេទ ដែល​ក្បួនហោរ​ជឿ​ថា នឹង​នាំ​មក​នូវ​រឿង​មិនល្អ កើត​មាន​គ្រោះកាច នាំ​អពមង្គល​ដល់​អ្នក​រស់នៅ​ក្នុងផ្ទះ​នោះ ។

១-​ផ្ទះ​ផ្ដល់​តែ​រឿង​ក្តៅក្រហាយ ប្រសិនបើ​នៅ​ក្នុងផ្ទះ​មាន​សសរ​មួយ​ដើម​នៅ​ចំ​កណ្ដាល គ្រូ​ហុងស៊ុយ​ចាត់​ទុក​ថា មិនល្អ នឹង​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្នុងផ្ទះ​នោះ​តប់ប្រមល់ទល់ពុទ្ធោ មាន​អារម្មណ៍​តានតឹង ខ្វល់ខ្វាយ គិត​ផ្ដេសផ្ដាស មាន​ជំងឺ​ដ​ង្កា​ត់​ញឹកញាប់ ប្តី​ប្រពន្ធ​ចាំតែ​មើល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​តែ​រឿង​ក្តៅក្រហាយ ។

២-​ផ្ទះ​នាំ​មក​នូវ​គ្រោះថ្នាក់ បើ​តួ​ផ្ទះ​អ្នក​ត្រង់​ចំណុច​ណាមួយ​ស្ថិត​នៅ​ទិស​ខាងជើង​ផត​ចូល ត្រូវ​រួសរាន់​កែ​ច្នៃ​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជា​បន្ទាន់ ព្រោះ​សណ្ឋាន​ផ្ទះ​បែប​នេះ​នឹង​នាំ​មក​នូវ​ទុក្ខសោក គ្រោះភ័យ​ដោយ​ប្រការ​ផ្សេង​ៗ​ដល់​អ្នក​រស់នៅ​គឺ​មិន​បាន​សុខ​ឡើយ​។ ការ​រស់នៅ​ក្នុងផ្ទះ​ដែល​មាន​លក្ខណៈ​បែប​នេះ បើ​ទោះជា​ម្ចាស់ផ្ទះ​មានជោគ​ជតា​ល្អ​យ៉ាងណា​ក៏​អាច​ថ្លោះធ្លោយ​លើ​ហេតុភេទ​អ្វីមួយ​ពិសេស​ខាតបង់​លើ​មុខ​ជំនួញ ឬ​មាន​បញ្ហា​ការងារ ឬ​ក៏​មាន​គ្រោះថ្នាក់​កើតឡើង​ឯង​ៗ​ជាយថាហេតុ ។

៣-​ផ្ទះ​នាំ​មក​តែ​ជំងឺ​ដ​ង្កា​ត់ បើ​ទោះជា​ផ្ទះ​មាន​លក្ខណៈ​គ្រប់គ្រាន់ ត្រឹមត្រូវ​តាម​ក្បួន​ហុងស៊ុយ​ហើយ​ក៏​ដោយ តែបើ​នៅ​ពី​ចំហៀង​ផ្ទះ​អ្នក មានផ្ទះ​មួយ​ខ្នង​ឬ​ពីរ​ខ្នង​ទៀត​ដែល​មាន​ជ្រុង​ស្រួច បែរ​តម្រង់​មក​រក​ផ្ទះ​អ្នក​នោះ តាម​ក្បួន​ប្រាប់​ថា មិនល្អ​ឡើយ ព្រោះ​វា​ប្រៀប​ដូច​ជា​មុខអាវុធ​ចាំតែ​ចាក់ កាប់​ផ្ទះ​របស់​អ្នក​អ៊ីចឹង​។ លក្ខណៈ​ផ្ទះ​បែប​នេះ​នឹង​នាំ​ឱ្យ​អ្នក​រស់នៅ​មាន​ជំងឺ​ឈឺ​ថ្កាត់​ចូល​ពេទ្យ​រហូត និង​បង្ក​ឱ្យ​មានរឿង​ឈឺចាប់​មិន​ចេះ​ចប់ គ្មាន​សេចក្ដីសុខ​ឡើយ​។ ចំណែក​ការងារ​ក្នុង​មុខ​ជំនួញ​មិន​លូតលាស់​មាន​តែ​អ្នក​ចាំ​ផ្តួល ចាំ​កេង​យក​លាភ ឯ​ការងារ​តាម​ស្ថាប័ន​មាន​តែ​រឿង​រកាំរកូស មាន​អ្នក​ចាំ​ចាប់កំហុស​មិន​ដាច់ ។

បើ​ផ្ទះ​របស់​លោក​អ្នកមាន​លក្ខណៈ​ចំ​ត្រង់​ចំណុច​ណាមួយ​ក្នុង​ចំណោម​លក្ខណៈ​ទាំង​បី​ខាងលើ​នោះ គួរ​ធ្វើការ​កែខៃ​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ជា​បន្ទាន់​ដើម្បី​ជីវិត​គ្រួសារ​រស់នៅ​ត្រជាក់ត្រជុំ បាន​សុខ​ចម្រើន មាន​សុភមង្គល​តរៀង​ទៅ ។