ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​អត្ត​ចរិត​មនុ​សុ្ស​តាម​រយៈ​ការ​សើច

5 ឆ្នាំ មុន

យោង​តាម​ក្បួន​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា សំណើច​របស់​មនុស្ស​មាន​ច្រើន​បែប ច្រើន​របៀប ហើយ​លក្ខណៈ​សើច​នីមួយ​ៗ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្ត​ចរិត និង​ចិត្ត​សាមីខ្លួន​បាន​។ តទៅ​នេះ​លោក​អ្នក​អាច​សាកល្បង​សង្កេត​មើល​លក្ខណៈ​នៃ​ការ​សើច​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បន្តិច​មើល នឹង​បាន​ស្គាល់​ពី​ចរិត​អ្នក​ទាំងនោះ​ជាក់​ជា​មិន​ខាន ។ ១-​សើច​បែប​ញញឹម​មិន​បញ្ចេញ​ធ្មេញ លេខ​នាំ​សំណាង…

យោង​តាម​ក្បួន​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា សំណើច​របស់​មនុស្ស​មាន​ច្រើន​បែប ច្រើន​របៀប ហើយ​លក្ខណៈ​សើច​នីមួយ​ៗ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្ត​ចរិត និង​ចិត្ត​សាមីខ្លួន​បាន​។ តទៅ​នេះ​លោក​អ្នក​អាច​សាកល្បង​សង្កេត​មើល​លក្ខណៈ​នៃ​ការ​សើច​របស់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បន្តិច​មើល នឹង​បាន​ស្គាល់​ពី​ចរិត​អ្នក​ទាំងនោះ​ជាក់​ជា​មិន​ខាន ។

១-​សើច​បែប​ញញឹម​មិន​បញ្ចេញ​ធ្មេញ លេខ​នាំ​សំណាង ៧៧ គឺ​សើច​តិច​ៗ មិនសូវ​បញ្ចេញ​សំឡេង តាម​បែប​មើលទៅ​ដូច​ជា​ការ​ញញឹម​បុ​ណ្ណោះ លក្ខណៈ​បែប​នេះ​បង្ហាញ​ថា គេ​ជា​មនុ​ស្សមានភាព​អៀនប្រៀន​ច្រើន ជា​មនុស្ស​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​ទំនងជា​បិទ​បាំង​ខ្លួនឯង​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ មនុស្ស​សើច​ដូច​ញញឹម នេះ​ពុំ​មែន​ជា​មនុស្ស​មាន​ល្បិច​ពិសពុល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ណា​ទេ គ្រាន់តែ​គេ​មិនសូវ​ចងមិត្ត ជា​មូ​យ​អ្នក​ដទៃ ។

២-​មនុស្ស​ងាយ​ផ្ទុះសំណើច លេខ​នាំ​លាភ​សំណាង ២៧ ការ​សើច​បែប​នេះ​បង្ហាញ​ថា គេ​ជា​មនុស្ស​មាន​អារម្មណ៍ល្អ មិនមែន​ជា​បុគ្គល​ទុទិដ្ឋិនិយម​ទេ មាន​អារម្មណ៍​ស្រស់ស្រាយ​រីករាយ​ជា​និច្ច​។ អ្នក​សើច​មាន​លក្ខណៈ​បែប​នេះ​ជា​មនុ​ស្សមានភាព​ជា​ម្ចាស់​ការ​លើ​ខ្លួនឯង​ក្នុង​កម្រិត​ខ្ពស់ និង​អាច​មាន​អារម្មណ៍​និយម​ចូល​ចិត្តនឹង​មនុស្ស​ភេទ​ផ្ទុយ​គ្នា ។

៣-​អ្នក​សើច​ឮ​ខ្លាំង​ៗ លេខ​នាំ​សំណាង​៤៥ នៅ​ពេល​ប្រទះ​ហេតុការណ៍​អ្វីមួយ​ដែល​គួរ​ឱ្យ​អស់សំណើច​នោះ ក៏​បញ្ចេញ​សំឡេង​សើច​មក​ភ្លាម សើច​ឮ​ខ្លាំង​ៗ​ដូច​ក្មេង​។ មនុស្ស​ជំពូក​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ចិត្តគំនិត​របស់​គេ​ថា​ជា​បុគ្គល​មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួនឯង​ក្នុង​កម្រិត​ខ្ពស់ ព្រោះ​មាន​សមត្ថភាព​ពេញ​ខ្លួន ។

៤-​សើច​ចំហ​មាត់ធំ លេខ​នាំ​សំណាង ៨៨ បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស​ប្រាកដ​ថា មិន​មាន​អារម្មណ៍​លាក់បាំង​អ្វី​នៅ​ក្នុង​ចិត្ត​ទេ ដែល​អាច​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មាន​សេចក្តី​សប្បាយ ច្រើន​ជាង​យក​ទុក្ខ​មក​ដាក់ខ្លួន និង​ជា​អ្នក​ចូល​ចិត្ត​អប់រំ​ក្នុង​ន័យ​ស្ថាបនា ។

៥-​សើច​ហ៊ឹ​ម​ៗ​យកដៃ​បិទ​មាត់ លេខ​នាំ​សំណាង ៣៤ មនុស្ស​ណា​សើច​មាន​លក្ខណៈ​បែប​នេះ បង្ហាញ​ថា គេ​ពូកែ​ខាង​កោតក្រែង​ចិត្ត​-​ថ្លើម​អ្នក​ដទៃ ខ្លាច​អារម្មណ៍​អ្នក​ដទៃ ថែម​ទាំង​ជា​មនុស្ស​ពូកែ​គិត និង​មាន​ល្បិច​កល​ស៊ីជម្រៅ​ពេញ​ខ្លួន ។