ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន ឆ្លូវ មមែ រោង​មាន​កំណប់ទ្រព្យ​ជាប់​តាំងពី​កំណើត​មក

5 ឆ្នាំ មុន

ប្រសិនបើ​បុរស​ស្ត្រី​ណា​កើត​ឆ្នាំ ឆ្លូវ មមែ និង​រោង cmt $888 សុទ្ធសឹងតែ​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​ល្អ គួរ​ជាទី​រាប់អាន​ណាស់ មាន​និស្ស័យ​ជាប់​លាភ​សំណាង​តាម​ប្រាណ​រហូត ។…

ប្រសិនបើ​បុរស​ស្ត្រី​ណា​កើត​ឆ្នាំ ឆ្លូវ មមែ និង​រោង cmt $888 សុទ្ធសឹងតែ​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​ល្អ គួរ​ជាទី​រាប់អាន​ណាស់ មាន​និស្ស័យ​ជាប់​លាភ​សំណាង​តាម​ប្រាណ​រហូត ។ បុរស​ស្ត្រី​ណា​ដែល​កើត​ចំ​ឆ្នាំ​ទាំង​៣​នេះ ត្រូវ​កំពូល​ហោរ​ចិន​សែ​ទស្សន៍​ទាយ​ថា​ជា​មនុស្ស​មាន​លាភ​សំណាង​ខ្ពស់ ព្រោះ​សំណាង​នេះ​ពួក​គេ​បាន​ស្ពាយ​យក​មក​តាំង​តែ​ពី​ចាប់កំណើត​ម៉េះ្ល ហើយ​បើ​អ្នក​ណា​បាន​អ្នក​ឆ្នាំ​ទាំង​៣​នេះ​មក​ធ្វើ​ជា​គូគាប់​ពិតជា​មានសំណាង​ដូច​មាន​កំណប់ទ្រព្យ​១​លាន​កោដិ​នៅ​ក្នុងផ្ទះ ។

ប្រុស​ស្រី​ណា​កើត​ឆ្នាំឆ្លូវ ជា​ប្រភេទ​មនុស្ស​គិតគូរ​បាន​វែង​ឆ្ងាយ ជាមួយនឹង​គំនិត​ត្រឹមត្រូវ​។ បើ​និយាយ​ពី​ចរិតលក្ខណៈ​គេ​ជា​មនុស្ស​ម្នាក់​ដែល មិន​ចេះ​ក្រអឺត ក្រ​ទម ឆ្មើងឆ្មៃ ហ៊ាន​និយាយ​ហ៊ាន​ធ្វើ មានគំនិត​រស់​រវើក​។ មិន​ចូល​ចិត្ត​អ្នក​យឺតយ៉ាវ ការ​កំប្លុកកំប្លែង អ្នក​និយាយ​ច្រើន ជា​មនុស្ស​រួសរាយ​រាក់ទាក់ ចេះ​គោរព​ចាស់ទុំ ចូល​ចិត្ត​ភាព​ស្អាតបាត ចូល​ចិត្ត​គិត​ពី​អ្វី​ដែល​ថ្មី​ហើយ​ទំនើប និង​ជា​អ្នកមាន​ជំនាញ​ពិសេស​ខាង​តស៊ូ​មតិ​។ ជា​មនុស្ស​មាន​អំណោយទាន​ពី​អ្នកធំ ហើយ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​គេ​រហូត​បាន​ជោគជ័យ​ក្នុង​ជីវិត ។

បុរស​ស្ត្រី​ណា​កើត​ឆ្នាំមមែ ជា​ប្រភេទ​មនុស្ស​មានសំណាង​ខ្ពស់ មាន​លាភ​ធំ​តាម​ជាប់​ខ្លួន​រហូត ។ បើ​និយាយ​ពី​ចរិតលក្ខណៈ​វិញ គេ​ជា​មនុស្ស​សកម្ម និង​ក្លៀវក្លា​ក្នុង​ការ​សម្រេច​ចិត្តបាន​លឿន ។ ប៉ុន្តែ​គេ​ជា​មនុស្ស​មាន​មា​ទ​នភា​ព​ខ្លាំង​លើ​ខ្លួនឯង និង​សម្លឹង​មើល​អ្នក​ដទៃ​ថា​មិន​ដល់​ខ្លួន ព្រោះហេតុនោះ​បានជា​គេ​មិន​ចេះ​ទ្រ​អ្នក​ណា​។ មនុស្ស​កើត​ឆ្នាំ​នេះ មាន​ប្រាជ្ញា​ច្រើន រួសរាយ​រាក់ទាក់ ពូកែ​ដោះស្រាយ​បញ្ហា និង​ទទួល​បាន​ជោគជ័យ​។ គេ​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​សម្រាលទុក្ខ​លំបាក​របស់​មិត្តភក្តិ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​។

បុរស​ស្ត្រី​ណា​កើត​ឆ្នាំរោង ជា​ប្រភេទ​មនុស្ស​ដែល​ទទួល​បានការ​ស្ងើចសរសើរ​ពី​អ្នកផង​ទាំងពួង ពិសេស​បានការ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ ព្រោះតែ​ភាព​ប្រយ័ត្នប្រយែង និង​ការ​រៀបចំ​ដ៏​មាន​ប្រសិទ្ធភាព​របស់​គេ ។ បើ​និយាយ​ពី​ចរិតលក្ខណៈ​វិញ​គេ​ជា​មនុស្ស​ចូល​ចិត្តហ៊ាន​និយាយ​អំពី​កំហុសឆ្គង​របស់​អ្នក​ដទៃ រិះគន់​ចំ​ៗ​មុខតែ​ម្តង ក្នុង​ចេតនា​ឲ្យ​គេ​កែតម្រូវ ។ ទន្ទឹម​នឹង​នេះ គេ​ក៏​ជា​មនុស្ស​មិនសូវ​មាត់ក ប៉ុន្តែ​ជា​ដៃគូ​ពិភាក្សា​ដ៏​ល្អ​សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​គេ​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្តល្អ អាណិតអាសូរ​គេឯង មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង តែ​ជា​មនុស្ស​ឆេវឆាវ​បន្តិច ប៉ុន្តែ​មិន​ចេះ​គំកួន​។ មនុស្ស​កើត​ឆ្នាំ​នេះ​មិន​ងាយ​ឈឺ​ផ្តេសផ្តាស​ទេ ជា​អំណោយ​ធម្មជាតិ ។ លុះ​នៅ​វ័យ​ពាក់កណ្តាល​មនុស្ស​គេ​នឹង​មានទ្រព្យ​ច្រើន​ចូល​មក​ក្នុង​ជីវិត ដែល​ជា​កំណប់ទ្រព្យ​កើត​ពី​អំពើ​ល្អ​របស់​ខ្លួន​ដែល​បាន​សាង​មក ។