យោងតាមក្បួនហុងស៊ុយចិនសែលើករាសីបានហាមមិនឱ្យក្រុមគ្រួសារដាក់តាំងរូបគំនូរទាំង៥ប្រភេទខាងក្រោមនេះនៅក្នុងផ្ទះជាដាច់ខាតបើមិនដូច្នោះទេ នឹងមានរឿងអាក្រក់ យីអ៊ុនដាក់ ជួបតែអពមង្គល និងគ្រោះកាចដល់ក្រុមគ្រួសាររាល់ថ្ងៃ ។
១-ក្អែកៈ សត្វក្អែកតំណាងឲ្យសភាវៈអាក្រក់ធ្វើឲ្យអ្នកនៅក្នុងផ្ទះពិបាក នឹងទទួលជោគជ័យលើមុខរបររកទទួលទានណាស់។ នៅស្រុកភូមិខ្លះគេជឿថា ក្អែក ជាសត្វតំណាងឲ្យភាពអស់សង្ឃឹមលើរឿងស្នេហា ឯតំបន់ខ្លះថា សត្វក្អែកតំណាងឲ្យសាកសព និងតំណាងវិញ្ញាណបិសាច ឧបទ្រពចង្រៃ ភាពសោកសង្រេង ។
២-ខ្លាឃ្មុំៈ ជាសត្វតំណាងឱ្យភាពអន្តរាយ វិនាសហិនហោច និងភាពល្ងង់ខ្លៅធ្វើឲ្យអ្នកនៅក្នុងផ្ទះចាញ់បោកគេ ជួបតែគ្រោះអាក្រក់ មានគ្រោះថ្នាក់ដោយប្រការផ្សេងៗ និងមិនទទួលបានការគាំទ្រពីអ្នកដទៃគឺគេចាំតែច្រានយើងទម្លាក់ជ្រោះដល់នូវក្តីអន្តរាយ ។
៣-ក្រពើៈ សត្វប្រភេទនេះតំណាងឱ្យសភាវៈមនុស្សទុរយស ដែលនឹងធ្វើឲ្យអ្នកនៅក្នុងផ្ទះជួបរឿងអាក្រក់ គ្មានលាភសំណាង ជួបរឿងក្ដៅក្រហាយជានិច្ច និងថែមទាំងមានមនុស្សអាក្រក់ចាំធ្វើបាបអ្នក និងគ្រួសារគ្រប់ពេលវេលា។ នៅតាមតំបន់ខ្លះជឿថា ក្រពើតំណាងឱ្យប្រផ្នូលអាក្រក់ ដែលអាចនឹងនាំគ្រោះកាចឧត្បាតចង្រៃដល់ក្រុមគ្រួសារ ។
៤-សត្វឆ្មាខ្មៅៈ ឆ្មាខ្មៅជាសត្វមានលក្ខណៈអាក្រក់អពមង្គលធ្វើឲ្យហុងស៊ុយអ្នកនៅក្នុងផ្ទះធ្លាក់ចុះ ជោគជតារាសីមិនឡើងជួបតែរឿងក្តៅក្រហាយ អ្នកខាងក្រៅចាំទាញប្រយោជន៍យក ឬមានអ្នកចាំតែកេងចំណេញ កាច់កុងគ្នារហូតគ្មានសេចក្ដីសុខឡើយ និងជួបតែរឿងក្តៅក្រហាយ រឿងស្មុគស្មាញក្នុងចិត្តជានិច្ច និងអាចមានសត្រូវចាំធ្វើបាបផងដែរ ។
៥-ពស់ៈ ជាសត្វតំណាងឲ្យឃាតកម្ម ធ្វើឲ្យមនុស្សនៅក្នុងគ្រួសារមានចិត្តព្យាបាទ ច្រណែនឈ្នានីសគ្នា និងមានអារម្មណ៍ក្រោធខឹង ស្អប់ខ្ពើម គំនុំគំកួនគ្នា។ ក្រៅពីនេះពស់ក៏នៅមានសភាវៈអាក្រក់មួយទៀតគឺតំណាងឲ្យកាមរាគៈ ធ្វើឲ្យអ្នកនៅក្នុងផ្ទះមានអារម្មណ៍ងប់ងល់នឹងកាមតណ្ហាខ្លាំងក្លាបំផុត ។
ចែករំលែកព័តមាននេះ