គ្រូ​ហោរ​ពី​ដើម​ទាយ​ឆុត​100% សូមស៊ែរcmt $909 នាំលាភសំណាងចូលផ្ទះ


យោង​តាម​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធ​សាសនា​បាន​អះអាង​ថា កាលពី​សម័យ​ដើម​គ្រូ​ហោរ​ជំនាន់​នោះ​មិន​ទាន់​ចេះ​លោភលន់​អ្វី​ទេ ឃើញ​ពិត​ថា​ពិត មិន​ចេះ​ក្រ​ឡៃ​សាច់​រឿង ស​ទៅ​ជា​ខ្មៅ អាក្រក់​ថា​ល្អ​នោះ​ឡើយ​។ ដូច្នេះ​ការ​ទស្សន៍​ទាយ​របស់​គ្រូ​ហោរ​ឆុត​ណាស់ ច្បាស់​ណាស់​ដូច​ពាក្យចាស់​បាន​ពោល​ថា ហ៊ានស៊ី​ហ៊ាន​សង​។

ជាក់ស្តែង​ដូច​កំពូល​ហោរ​ទាំង​៨​ទស្សន៍​ទាយ​ពី​ដំណើរ​ជីវិត​របស់​សិទ្ធត្ថ​រាជកុមារ​(​តួអង្គ​ព្រះ​បរម​សាស្តា​) គ្រូ​ហោរ​៧​នាក់​បាន​មើល​ជើង​លេខ​ហើយ​ទស្សន៍​ទាយ​ដោយ​លើក​ម្រាមដៃ​ពីរ តែ​គ្រូ​ហោរ​ម្នាក់​ដែល​នៅ​ក្មេង​ជាងគេ​បាន​លើក​ម្រាមដៃ​តែ​មួយ ហើយ​ទស្សន៍​ទាយ​ថា កុមារ​នេះ​ទៅ​ថ្ងៃ​អនាគត​នឹង​ចេញ​ទៅ​បួស​ហើយ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​។ ហើយ​បន្ទាប់​ពី​ទស្សន៍​ទាយ​រួច​ហ៊ាន​ចេញ​ទៅ​បួស​ចាំ​មុន​ទៀត ។

ត្រង់នេះ​សបញ្ជាក់​ថា គ្រូ​ហោរ​ពី​ដើម​គេ​អាច​ចាត់​ថា​ជា​អ្នកមាន​មាត់ទិព្វ ត្រចៀក​ទិព្វ ថា​យ៉ាងម៉េច​គឺ​យ៉ាងនោះ​ហើយ​ស័ក្តិសិទ្ធិ​ណាស់ ។

សូម​លើកយក​កំពូល​ហោរា​ម្នាក់​ទៀត​មក​បង្ហាញ​ដូច​តទៅ គ្រូ​ហោរ​នោះ​ឈ្មោះ​វ​ង្គី​សៈ​នៅ​ក្នុង​នគររាជ​គ្រឹះ​ចេះ​វិជ្ជា​ទស្សន៍​ទាយ​ដោយ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​ថា នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​កើត​ក្នុង​នរក នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ កើត​ក្នុង​កំណើត​សត្វ​តិរច្ឆាន ក្បាល​ខ្មោច​នេះ​កើត​ក្នុង​កំណើត​ប្រេត ក្បាល​ខ្មោច​នេះ​កើត​ក្នុង​មនុស្សលោក ក្បាល​ខ្មោច​នេះ​កើត​ក្នុង​ទេវលោក ហើយ​អ្វី​ដែល​កំពូល​ហោរ​នោះ​ពោល​គឺ​សុទ្ធតែ​ជា​ពាក្យពិត គឺ​ទាយ​ឆុត​មួយ​រយ​ភាគរយ ។

ឃើញ​វិជ្ជា​ស័ក្តិសិទ្ធិ​បែប​នេះ ព្រាហ្មណ៍​ទាំងឡាយ​គិត​ថា យើង​អាច​រស់នៅ​ក្នុង​លោក​ដោយ​សម្បូរ​បែប​ព្រោះ​អាស្រ័យ​នូវ​វ​ង្គី​ស​ហោរ​នេះ​បាន ហើយ​ឲ្យ​វ​ង្គី​សៈ​នោះ​ស្លៀកដណ្តប់​ពណ៌​ក្រហម​នាំ​ត្រាច់​ទៅ​តាម​ទី​ជនបទ​ប្រកាសប្រាប់​មហាជន​ថា កំពូល​ហា​រា​សាស្ត្រ​ឈ្មោះ​វ​ង្គី​សៈ​យើង​នេះ​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​កន្លែង​ដែល​ខ្មោច​ទាំង​ទៅ​កើត បើ​ដូច្នេះ​ចូរ​អ្នក​ទាំងឡាយ​សួរ​រក​កន្លែង​ដែល​ពួក​ញាតិ​របស់​ខ្លួន​ទៅ​កើត​ដោយ​សេរី ។

ពេល​នោះ​ពួក​មហាជន​បាន​ឲ្យ​១០​កហាបណៈ​ខ្លះ ២០​កហាបណៈ​ខ្លះ ១០០​កហាបណៈ​ខ្លះ​តាម​សមគួរ​ដល់​កម្លាំង​សទ្ធា ហើយ​សួរ​ពី​ទីកន្លែង ដែល​ពួក​ញាតិ​របស់​ខ្លួន​ទៅ​កើត​។ បរិវារ​ទាំងឡាយ​បាន​នាំ​កំពូល​ហោរ​នោះ​ទៅ​តាម​លំដាប់​រហូត​ដល់​ក្រុង​សាវត្ថី ហើយ​ស្នាក់​នៅ​ក្នុង​ទី​ជិត​វត្ត​ជេតពន ។

ពួក​ព្រាហ្មណ៍​ទាំងនោះ​បរិភោគ​អាហារ​ពេល​ព្រឹក​ស្រេច​ហើយ ឃើញ​មហាជន​កាន់​យក​ផ្កាកម្រង និង​គ្រឿងក្រអូប​ជាដើម កំពុង​ដើរទៅ​ស្តាប់ធម៌​ទេសនា ស្រែកសួរ​ថា អ្នក​ទាំងឡាយ​ទៅ​ណា? ពួក​មហាជន​ប្រាប់​ថា ទៅ​ស្តាប់ធម៌​ទេសនា​ក្នុង​វត្ត ទើប​ពួក​ព្រាហ្មណ៍​ប្រាប់​ទៀត​ថា អ្នក​ទាំងឡាយ​ទៅ​ក្នុង​វត្ត​នោះ នឹង​ធ្វើ​ដូ​ម្តេច? ព្រោះថា​បុគ្គល​ដទៃ​ប្រាកដ​ស្មើដោយ​កំពូល​ហោរ​ឈ្មោះ​វ​ង្គី​សៈ​របស់​យើង​នេះ មិន​មាន​ទេ ព្រោះ​គាត់​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​នូវ​ទីកន្លែង​ដែល​ខ្មោច​កើត បើ​ដូច្នោះ​ចូរ​អ្នក​សួរ​រក​កន្លែង ដែល​ពួក​ជន​ជា​ញាតិ​របស់​អ្នក​កើត​នឹង​គាត់​ចុះ ។

ជន​ទាំងនោះ​ពោល​ថា វ​ង្គី​សៈ​ចេះ​អី?  គាត់​មិន​ស្មើនឹង​ព្រះ​សាស្តា​របស់​យើង​ទេ ហើយ​ពួក​ព្រាហ្មណ៍​និយាយ​ទៅ​វិញ​ថា ព្រះ​សាស្តា​របស់​អ្នកឯង​មិន​ស្មើនឹង​វ​ង្គី​សៈ​របស់​យើង​ទេ ។ ពួក​ជន​ទាំង​ពីរ​ពួក​នោះ​ចេះ​តែ​អួត​ក្អេងក្អាង​សរសើរ​គ្រូ​របស់​ខ្លួន​តែ​រៀង​ៗ​ខ្លួន ទើប​ពួក​បរិវារ​ទាំងនោះ​ព្រមទាំង​វ​ង្គី​សៈ​ផង​ទៅ​វត្ត​ដោយ​មាន​បំណង​ថា យើង​នឹង​សាកល្បង​នូវ​ចំណេះដឹង​របស់​វ​ង្គី​សៈ​ជា​គ្រូ​របស់​យើង​ជាមួយនឹង​ចំណេះដឹង​នៃ​ព្រះ​សាស្តា​ជា​គ្រូ​របស់​អ្នក​ទាំងឡាយ​ដើម្បី​ឱ្យ​ដឹង​ប្រាកដ​តែ​ម្តង ។

ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ទ្រង់​ជ្រាប​នូវ​ដំណើរ​ដែល​ជន​ទាំងនោះ​នាំ​គ្នា​មក ហើយ​ទ្រង់​ឲ្យ​គេ​នាំ​យក​ក្បាល​ខ្មោច​៥​គឺ ក្បាល​ខ្មោច​៤​ដែល​ទៅ​កើត​ក្នុង​នរក​១ តិរច្ឆាន​១ កើត​ក្នុង​មនុស្សលោក​១ ក្នុង​ទេវលោក​១ និង​ព្រះ​សីសៈ​(​ក្បាល​)​នៃ​ព្រះ​ខីណាស្រព​១ ឲ្យ​ដាក់​តាម​លំដាប់ ហើយ​ទ្រង់​ប្រាប់​ទៅ​កំពូល​គ្រូ​ហោរ​វ​ង្គី​សៈ​ថា បានឮ​ថា​អ្នកចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​នូវ​កន្លែង​ដែល​ខ្មោច​ទៅ​កើត​មែនឬ ? គាត់​ឆ្លើយ​ថា​ព្រះករុណា​ខ្ញុំ​ដឹង ។

ព្រះ​អង្គ​ត្រាស់​សួរ​ថា នេះ​ជា​ក្បាល​ខ្មោច​របស់​អ្នក​ណា ? កំពូល​ហោរ​វ​ង្គី​សៈ​គោះ​ក្បាល​ខ្មោច​នោះ រួច​ក្រាបទូល​ថា ក្បាល​ខ្មោច​នេះ​កើត​ក្នុង​នរក ។ លំដាប់​នោះ​ព្រះ​សាស្តា​ទ្រង់​ឲ្យ​ពរ​សព្វ​សាធុការ​ដល់​វ​ង្គី​សៈ​ថា​ប្រពៃ​ហើយ ទើប​ទ្រង់​សួរ​ក្បាល​ខ្មោច​៣​ដទៃ​ទៀត វ​ង្គី​សៈ​ឆ្លើយ​ត្រូវ​ទៀត ព្រះ​អង្គ​ទ្រង់​ឲ្យ​ពរ​ស័ព្ទ​សាធុការ​ដូច្នោះ​ទៀត រួច​បង្ហាញ​ក្បាល​ខ្មោច​ទី​៥​ហើយ​ទ្រង់​សួរ​ថា ក្បាល​ខ្មោច​នេះ​ជា​របស់​អ្នក​ណា ? ហើយ​ទៅ​កើត​នៅឯណា​។ ពេល​នោះ​កំពូល​ហោរ​វ​ង្គី​សៈ គោះ​ក្បាល​ខ្មោច​នោះ​ស្រាប់តែ​ស្ងាត់​សូន្យ មិនដឹង​កន្លែង​ដែល​បុគ្គល​នោះ​កើត​សោះ ។

គ្រានោះ​ឯង​ព្រះ​សាស្តា​ទ្រង់​ត្រាស់​នឹង​វ​ង្គី​សៈ​ថា ម្នាល​វ​ង្គី​សៈ​អ្នកឯង​មិនដឹង​ទេ​ឬ?  វ​ង្គី​សៈ​ក្រាបទូល​ថា ខ្ញុំព្រះអង្គ​មិនដឹង​ទេ ទើប​ព្រះ​អង្គ​ត្រាស់​ថា តថាគត​ដឹង ។

វ​ង្គី​សៈ​សួរ​ថា ព្រះ​អង្គ​ដឹង​ដោយហេតុ​ដូ​ម្តេច?  ព្រះ​អង្គ​ត្រាស់​ថា តថាគត​ដឹង​គឺ​ម្ចាស់​ក្បាល​ខ្មោច​នេះ​បាន​ទៅ​កាន់​ទី​រលត់ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន ហើយ​ការ​ដឹង​នេះ​គឺ​ដឹង​ដោយ​កម្លាំង​មន្តអាគម ។ ទើប​វ​ង្គី​សៈ​សុំ​រៀន​មន្ត​នោះ​នឹង​ព្រះ​អង្គ តែ​ព្រះ​អង្គ​ត្រាស់​ថា តថាគត​មិន​អាច​ឲ្យ​មន្ត​នេះ​ដល់​អ្នក​ដែល​មិន​បួស​បាន​ទេ​។ ពេល​នោះ​វ​ង្គី​សៈ​គិត​ថា កាលបើ​អញ​រៀន​មន្តអាគម​នេះ​ចេះ អញ​នឹង​បានជា​មនុស្ស​ច្បង​ក្នុង​សកលលោក​នេះ​ជាក់​ជា​មិន​ខាន​។

លុះ​គិត​ដូច្នេះ​ហើយ​ទើប​ប្រាប់​ពួក​បរិវារ​ទាំងនោះ​ថា អ្នក​ទាំងអស់​គ្នា​ចូរ​នៅ​ក្នុង​ទី​នេះ​អស់ពីរ​បី​ថ្ងៃ​សិន ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា លុះ​បួស​រួច​ហើយ មាន​នាមប្បញ្ញត្តិ​ថា វ​ង្គី​ស​ត្ថេ​រ ។

កាលដែល​វ​ង្គី​សៈ​ចូល​មក​បួស ព្រះ​អង្គ​ទ្រង់​បង្រៀន​ឲ្យ​ធ្វើ​សមាធិ​កម្មដ្ឋាន ហើយ​ទូន្មាន​ថា ចូរ​អ្នក​ទន្ទេញ​មន្ត​នេះ​ឲ្យ​ចាំ​ស្ទាត់ ។ វ​ង្គី​ស​ត្ថេ​រ​ដោយ​អំណាច​នៃ​ការ​ចង់​ចេះ​ក៏​ប្រឹង​ទន្ទេញ​មន្ត​នោះ អស់​កាល​មិនយូរ​ប៉ុន្មាន ក៏​បាន​ចេះ​ចាំ​រហូត​សម្រេច​ព្រះ​អរហត្តផល ចំណែក​ពួក​បរិវារ​ដែល​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ក៏​នាំ​គ្នា​ចូល​មក​សួរ​ម្តងទៀត លោក​ប្រាប់​ថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ក្នុង​កាល​ឥឡូវនេះ​អាត្មា​ជា​មនុស្ស​មិន​គួរ​នឹង​បន្តដំណើរ​ទៅ​ជាមួយ​អ្នក​ទាំងឡាយ​ទៀត​ទេ ព្រោះ​អាត្មា​បាន​ដល់​នូវ​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ពោល​គឺ​ព្រះ​និព្វាន​ហើយ សូមអ្នក​ទាំងឡាយ​ត្រាច់​ទៅ​ដោយ​សុខសាន្ត​ចុះ ។

Facebook Google Twitter Email

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ