ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា សុវណ្ណា​រិទ្ធ​ យឹត​យោង​ភរិយា​ធ្វើ​ជា​ដៃ​គូ​ពិធីករ​ជា​មួយ​គ្នា​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ពិធីករ​ក្នុង​កម្មវិធី​ “Cha Cha Cha” ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ លោក​ជា សុវណ្ណា​រិទ្ធ​ បាន​ដឹក​ដៃ​ភរិយា​ចូល​ប្រឡូក​ក្នុងអាជីព​ជា​មួយ​គ្នា​ បន្ទាប់​ពីរៀប​អាពាហ៍​ពិពាហ៍​បាន​រយៈ​ពេល​៥​ខែ។​លោក​ជា សុវណ្ណា​រិទ្ធ​ ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ ២០១៣​ ថា​ អស់​រយៈ​ពេល​៣​ខែ​មក​ហើយ​ដែល​ភរិយា​របស់​លោក​ធ្វើ​ជា​ពិធីការិនី​ជាមួយ​រូប​លោក​ក្នុង​កម្មវិធី

រាជធានី​ភ្នំពេញ​ ៖ ​ពិធីករ​ក្នុង​កម្មវិធី​ “Cha Cha Cha” ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ លោក​ជា សុវណ្ណា​រិទ្ធ​ បាន​ដឹក​ដៃ​ភរិយា​ចូល​ប្រឡូក​ក្នុងអាជីព​ជា​មួយ​គ្នា​ បន្ទាប់​ពីរៀប​អាពាហ៍​ពិពាហ៍​បាន​រយៈ​ពេល​៥​ខែ។​លោក​ជា សុវណ្ណា​រិទ្ធ​ ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ ២០១៣​ ថា​ អស់​រយៈ​ពេល​៣​ខែ​មក​ហើយ​ដែល​ភរិយា​របស់​លោក​ធ្វើ​ជា​ពិធីការិនី​ជាមួយ​រូប​លោក​ក្នុង​កម្មវិធី Music Box ដែល​ជា​កម្មវិធីរបស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ ។ ក្រៅ​ពី​នេះ​នាង​បាន​ថត​ខារ៉ា​អូខេ​ខ្លះៗ​ដែរ ។​

លោក​ជា សុវណ្ណា​រិទ្ធ​ បញ្ជាក់​ថា​ ដោយសារ​តែស្ថានីយ​ទូរ​ទស្សន៍​ខ្វះ​បុគ្គលិក​ ដូច្នេះ​ទើប​នាង​មាន​ឱកាស​ក្លាយ​ជាពិធី​ការិនី​ ។​ លោក​យល់​ថា​ ភរិយា​របស់​លោក​មាន​ទេព​កោ​សល្យ​ដូច​រូប​លោក​ដែរ​ ហើយ​លោក​ក៏​ណែនាំ​នាង​ឱ្យ​ធ្វើ​ជា​ដៃ​គូ​រួម​អាជីព​ជា​មួយ​លោក​ ក្រៅ​ពី​ជា​ដៃគូ​រួម​ជីវិត។​ លោក​សង្ឃឹម​ថា​ ភរិយា​របស់លោក​នឹង​ទទួល​បាន​ការគាំទ្រ​ច្រើន និង​ល្បី​ឈ្មោះ​ដូចជា​រូប​លោក​ដែរ​នៅក្នុងសង្គម​សិល្បៈ​ ។​

ថ្វី​ដ្បិត​តែ​ភរិយា​របស់​លោក​ជា សុវណ្ណា​រិទ្ធ​ ទើប​តែ​ចាប់​អាជីព​ជា​ពិធីការិនី​ពិត​មែន​ តែ​មើល​ទៅ​នាង​មាន​ទេព​កោសល្យ​ល្អ​ ហាក់​បី​ដូចជា​ធ្លាប់​ធ្វើ​ការងារ​នេះ​រាប់​ឆ្នាំ​មក​ហើយ​ ទាំង​ពាក្យ​សម្តី និង​កាយ​វិការ​មិន​ចាញ់​លោក​ជា សុវណ្ណា​រិទ្ធ​ ដែល​ជា​ពិធីករ​ជើង​ចាស់​ទេ ។​ ជាង​នេះ​ទៅ​ទៀត​នោះ រូប​សម្បត្តិ​ដ៏ស្រស់​សោ​ភា​របស់​នាង​ក៏​មិន​ចាញ់​ពិធី​ការិនី​ផ្សេងៗ​ដែរ​ ដូច្នេះ​ហើយមិន​យូរ​មិន​ឆាប់​ នាង​ប្រហែល​ជា​អាច​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​មហាជន​ ។​

លោក​ជា សុវណ្ណា​រិទ្ធ​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​អ្នក​នាង​សុភាព​ មូល្យ៉ា​ វ័យ​២៣​ឆ្នាំ​ ជា​និស្សិត​នៅ​សាលាច្នៃ​ម៉ូដ​លីម​កុកវីង និង​ជា​កូន​ស្រី​លោក​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០១៣ ។​ក្រៅ​ពី​ជាគូ​ជីវិត​នឹងគ្នា​ ឥឡូវ​លោក​ជា សុវណ្ណា​រិទ្ធ និង​ភរិយា​ក្លាយ​ជា​ដៃគូ​ពិធីករ​ទៀត​ផង ៕​