ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ​ ពេជ្រពិសី​ ឈឺ​បី-បួន​ថ្ងៃ​មុន​ពេល​សម្តែង​​ផ្ទាល់​ជា​មួយ​ពស់ថ្លាន់ដ៏​ធំ​1ក្បាល

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖  តារា​សម្ដែង​ស្រគត់​ស្រគំ​​ និង​​ជា​តារា​បង្ហាញ​ម៉ូដ​​នាង​​កែវ​ ពេជ្រ​ពិសី​ បាន​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ឆ្នាំ​២០១៣​ ​ក្នុង​​កម្ម​វិធី​ Apsara​ Award ដោយ​ហ៊ាន​​​សម្ដែង​ជា​មួយ​សត្វពស់​​ដ៏​ធំ​នៅលើ​​ឆាក​​ផ្សាយ​​បន្ដផ្ទាល់កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ ។​ នេះ​ជា​ភាព​ក្លា​ហាន​មួយ​របស់​​កែវ ពេជ្រ​ពិសី ចំណែក​​អ្នក​សិល្បៈ​ខ្លះ​​មិន​អាច​សម្ដែង​ជា​មួយ​ពស់​ពិត​បាន​ទេ​ ច្បាស់​ជា​រត់​ធ្លាក់​ពី​លើ

រាជធានីភ្នំពេញ​ ៖  តារា​សម្ដែង​ស្រគត់​ស្រគំ​​ និង​​ជា​តារា​បង្ហាញ​ម៉ូដ​​នាង​​កែវ​ ពេជ្រ​ពិសី​ បាន​តាំង​ចិត្ត​ខ្ពស់​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ឆ្នាំ​២០១៣​ ​ក្នុង​​កម្ម​វិធី​ Apsara​ Award ដោយ​ហ៊ាន​​​សម្ដែង​ជា​មួយ​សត្វពស់​​ដ៏​ធំ​នៅលើ​​ឆាក​​ផ្សាយ​​បន្ដផ្ទាល់កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ ។​ នេះ​ជា​ភាព​ក្លា​ហាន​មួយ​របស់​​កែវ ពេជ្រ​ពិសី ចំណែក​​អ្នក​សិល្បៈ​ខ្លះ​​មិន​អាច​សម្ដែង​ជា​មួយ​ពស់​ពិត​បាន​ទេ​ ច្បាស់​ជា​រត់​ធ្លាក់​ពី​លើ​ឆាកមិន​ខាន​ ។​

នេះ​ជា​លើក​ទី​១​ហើយ​ ដែល​អ្នក​នាង​កែវ​ ពេជ្រ​ពិសី​ ​​តស៊ូ​​សម្ដែង​ជា​មួយ​ពស់​ថ្លាន់ ខណៈ​​​តារា​សម្ដែង​មួយ​ចំនួន​​បដិសេធ​ច្រាន​ចោល​មិន​ទទួល​វិញ្ញាសា​នេះ​ ដែល​អ្នករៀប​ចំ​កម្ម​វិធី​ដាក់​ឱ្យ​។​ នៅ​មុន​​ពេល​​សម្ដែង​ជាក់​ស្ដែង​​ មាន​ការ​អះអាង​ពី​មិត្ដ​រួម​ការងារ​ថា​ កែវ​ ពេជ្រ​ពិសី​ ស្រក់​ទឹក​ភ្នែកមិន​តិច​​ទេ​ នៅ​ពេល​​នាង​ឃើញ​ពស់​នោះ​គេ​លើក​យក​មក​ដាក់​លើ​ឆាក​ ហើយ​នាង​ត្រូវ​លោក​ហ្វៃ​ សំអាង​ ដែល​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​​ឱ្យ​​សាក​ល្បង​ហាត់​សម្ដែង​ជាមុន​ ទម្រាំ​តែ​ដល់​ពេល​ផ្សាយ​បន្ដ​ផ្ទាល់​ ។​ ជា​មួយ​ទឹក​មុខ​ស្លេក​ស្លាំង​​ កែវ​ ពេជ្រ​ពិសី​ ហាក់​មាន​អារម្មណ៍​មួយ​ខ្លាច​រអា​រហូត​ដល់​យក​ធូប​អុជ​បួង​សួង​សុំ​សេចក្ដី​សុខ​ ហើយ​អ្នក​ដែល​នៅ​ជុំ​វិញ​នាង​ សុទ្ធ​តែ​គិត​ថា​ ប្រហែល​ជា​នាង​មិន​អាច​ទៅ​រួច​ទេ​ សម្រាប់​ការ​សម្ដែង​ស្រស់​ៗ​បែប​នេះ​ តែ​នៅទីបំផុត​ភាព​អត់​ទ្រាំ​របស់​នាង​បាន​ប្រព្រឹត្ដ​​ទៅ​ដោយ​​ជោគ​ជ័យ​ ចប់​ចុង​ចប់​ដើម​ រហូត​ថែម​ទាំង​មាន​ការ​កោត​សរសើរ​​ពី​គណៈ​កម្មការ​ដាក់​ពិន្ទុ​ទៀត​ផង​ ។​

ថ្លែង​ពី​រឿង​រ៉ាវ​ដែល​បានកើត​ឡើង​ពេល​រួម​សម្ដែង​ឈុត​ស្នេហា​កៀក​កិត​ជា​មួយ​ពស់​នោះ​ កែវ​ ពេជ្រ​ពិសី​ ​​អះ​អាង​ទាំង​មោទនភាព​​​​ថា​ កន្លង​មក​នាង​ក៏​ធ្លាប់​សម្ដែង​ជា​មួយ​ពស់​បែប​នេះ​ដែរ​ក្នុង​រឿង​ «​រាជនីពស់​»​ ​តែ​​ជា​ពស់​ក្លែង​ក្លាយ​ និង​មាន​បច្ចេក​ទេស​កាត់​ត​តាម​បែប​កុំព្យូទ័រ​​​មិនធ្វើ​ឱ្យ​​ភ័យ​តក់​ស្លុត​ដូច​ជួប​ពស់​ពិត​បែប​នេះ​ឡើយ​ ។

ពេល​​ដឹង​ថានាង​​បាន​វិញ្ញាសា​សម្ដែង​ជា​មួយ​ពស់​ពិត​ៗ​ ហើយ​រូប​រាង​វែង​ ថ្លោស​ នាង​ចាប់​ផ្ដើម​ដេក​ឈឺ​៣​ទៅ​៤​ថ្ងៃ​​ រហូត​មាន​គំនិត​ថា​នឹង​សុំ​គេ​លុប​ចោល​ បើ​សិន​ជា​នាង​នៅ​តែ​មិនទាន់​ធ្វើ​អារម្មណ៍​ឱ្យ​បាត់​ខ្លាច​បាន​នោះ​ ។​ ​នេះ​ជា​លើក​ទី​១​ហើយ​​ ដែល​នាង​ហ៊ាន​លេង​ជា​មួយ​ពស់​បែប​ស្និទ្ធ​ស្នាល​  ដោយ​ថែម​ទាំង​ដាក់​អារម្មណ៍​គ្រប់​យ៉ាង​មាន​ទាំង​យំ​សោក ​ចាប់​បី​ត្រកង ​បីបម​ឱប​ថើប​ ក្នុង​ពេល​កំពុង​ថត​ផ្សាយ​ផ្ទាល់​ជូន​ដល់​មហាជន​គ្រប់​ទិស​ទី​បាន​ទស្សនា​​ ។ ​​ពេល​នាង​ឃើញពស់​នោះ​​ភ្លាម​ចង់​តែ​រត់​ចោល​ឆាក​​ទៅ​ហើយ​​ ។​ ដូច្នេះ​ហើយ​ ​​នាង​អាច​សម្រួល​ចិត្ដ​សម្ដែង​ជា​មួយ​ឈុត​ឆាក​ដ៏​ពិបាក​នេះ​បាន​ នាង​ចាត់​ទុក​ថា​ជា​ប្រវត្ដិ​សាស្រ្ដ​មួយ​ក្នុង​ជីវិត​ជា​អ្នក​សម្ដែង​ ។ ទោះ​ជា​នៅ​ពេល​ខាង​មុខ​នាង​មិន​បាន​ទទួល​ជោគជ័យ​​​ ក៏​នាង​សប្បាយ​ចិត្ដ​ ព្រោះ​សិល្បៈ​នាង​ហ៊ាន​តស៊ូ​សព្វ​បែប​យ៉ាង​ឱ្យ​តែ​អាច​ធ្វើ​បាន​ ទោះ​ជា​ធ្វើ​ឆ្កួត​យ៉ាង​ណា​ក៏​មិន​គិត​ដែរ​ ព្រោះ​អ្នក​សិល្បៈ​ទាល់​តែ​ចេះ​គ្រប់​យ៉ាង​ទើប​ជា​ការ​ប្រសើរ​ ។​

កម្មវិធី​ប្រកួត​ប្រជែងដណ្តើម​ពាន​រង្វាន់ Apsara Award ​​មាន​ដំណើរ​ការ​ផ្សាយ​បន្ដ​ផ្ទាល់​នៅ​រៀង​រាល់​រាត្រី​ថ្ងៃ​សុក្រ​ វេលា​ម៉ោង​៦​និង​៣០​នាទី​​ ដោយ​​មាន​​តារា​ស្រី​ល្បី​ឈ្មោះ​ចំនួន​១០​រូប​មាន​​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ ,​អ្នក​នាង​ ស្វែង​ សុជាតា​ ,​កែវ​ ពេជ្រ​ពិសី​ ,​សារ៉ាយ ​សក្ខណា​ ,​នី​មុនី​នាថ​​ ,​គង់​ ច័ន្ទ​ស្រី​មុំ​ ,​សូដា​ នីតា​ ,​ឈិត​ សុជាតា​ ,​ទឹម​ រដ្ឋា​ និង​អ្នក​នាង​ សឿ​ សុធារ៉ា​ ។​ តារា​ទាំង​១០​រូប​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​Apsara Award​ដូច​គ្នា​ ដោយ​គ្រាន់​តែ​មិន​ដឹង​ថា​​តើ​តា​រា​ស្រី​រូបណា​នឹង​ក្ដាប់​ពាន​កំពូល​តារា​ឆ្នើម​Apsara Award​ លើ​ផ្នែក​ទេពកោសល្យ​ណា​មួយ​ប៉ុណ្ណោះ​ ។​

លក្ខខណ្ឌ​ទទួល​បាន​ពាន​ទាល់​តែ​តារា​ស្រី​ទាំង​នោះ​អាច​ឆ្លង​កាត់​ការ​សម្ដែង​ជា​ច្រើន​លើកដូច​ជា​វិញ្ញាសា​រាំរបាំ​ប្រពៃ​ណី​ របាំ​បុរាណ​ សម្ដែង​ល្ខោន​បាសាក់​​ យីកេ​ សម្ដែង​ឈុត​ខ្លី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ភាព​កាច​ឆ្នាស សម្រក់​ទឹក​ភ្នែក​ តាម​ទេពកោសល្យ​ជាក់​ស្ដែង​របស់​ពួក​គេ​​ ។ ក្រៅ​ពី​នេះ​ទៅ​​បំពេញសកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​ដល់​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​ទាំង​១០​ឱ្យ​មហា​ជន​កាន់​តែ​កោត​សរសើរ​ក្នុង​ជីវិត​ជា​អ្នក​សិល្បៈ​ ៕​