រាជធានីភ្នំពេញ៖ តារាសម្តែងកញ្ញាស៊ីន យូប៊ីន កាន់តែលូតលាស់នៅក្នុងអាជីពសិល្បៈសម្តែង ដោយពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែមមាញឹកខ្លាំងនៅក្នុងការចូលរួមសម្តែងរឿងថ្មីជាបន្តបន្ទាប់ ។ ជាមួយភាពលូតលាស់នៃអាជីពនេះ យូប៊ីន ក៏មានទឹកចិត្តចង់រួមចំណែករកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផាដែរ ។ ទឹកចិត្តសប្បុរសរបស់នាងកញ្ជ្រោលឡើងខ្លាំងនៅពេលស្ថាបនិកមន្ទីរពេទ្យនោះគឺលោកបេអាត រីចឆ្នឺរ ទទួលមរណភាព ។


សាររបស់ស៊ីន យូប៊ីន នៅលើហ្វេសប៊ុកមានន័យសេចក្តីថា៖ «គោរពលាវិញ្ញាណក្ខន្ធវីរបុរសនៃកុមារកម្ពុជាជាលើកចុងក្រោយ ព្រមទាំងនាំយកនូវថវិកាបន្តិចបន្តួចដែលនាងខ្ញុំបានដក ៣០% ពីចំណែកការងារដែលនាងខ្ញុំទើបតែទទួលបានដើម្បីបរិច្ចាគដល់ខាងមន្ទីរពេទ្យដើម្បីបន្តសង្គ្រោះកុមារកម្ពុជាជាបន្តទៀត ហើយចាប់ពីពេលនេះទៅនាងខ្ញុំស៊ីន យូប៊ីន សន្យាថានឹងបរិច្ចាគ៣០% នៃតម្លៃការងារនូវគ្រប់ការងារទាំងអស់របស់នាងខ្ញុំ ជូនដល់គន្ធបុប្ផា ហើយទឹកប្រាក់ទាំងអស់នាងខ្ញុំនឹងប្រគល់ជូនជារៀងរាល់ចុងឆ្នាំម្តង ។

កញ្ញាស៊ីន យូប៊ីន ជាដៃគូសម្តែងជាមួយលោកខាត់ វៃហាំង ហើយទស្សនិកជនជាច្រើនចង់ឃើញអ្នកទាំង២ស្រឡាញ់គ្នាដោយយោងលើភាពសក្តិសមគ្នាពួកគេ ៕

ចែករំលែកព័តមាននេះ