កម្រ​មាន​ណាស់ ជូត ខាល ម្សាញ់ វក រាសី​នៅ​លើ​កំពូលភ្នំ​មាស


តាម​ក្បួន​កំពូល​គ្រូ​ហោរ​ចិន​សែ​កោះ​តៃប៉ិ​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា ថ្ងៃនេះ​ទី​៥ កញ្ញា ឆ្នាំ​ទាំង​៤ មានជោគ​ជតារាសី​ល្អ​បំផុត គឺ​ឡើង​ខ្ពស់ត្រដែត​ដូច​កំពូលភ្នំ​មាស ប្រៀប​បាន​នឹង​ដុំ​កែវ​មណី​ចាំង​ផ្លេក​ពេញ​ផ្ទៃ​អាកាស​នាំ​លាភ​សំណាង នាំ​កំណប់ទ្រព្យ​មហាសាល​ចូល​ណែន​ៗ​ផ្ទះ ។

ហេតុនេះ​សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​បួងសួង​ឥឡូវនេះ ធ្វើ​កិច្ចការ​អ្វី​ៗ​បាន​សម្រេច​ដូច​ក្តី​បំណង និង​ធ្វើ​ឱ្យ​ការ​ទស្សន៍​ទាយ​នេះ​ឆុត​១០០% ។

ឆ្នាំជូត រាសី​ឡើង​ខ្ពស់ត្រដែត cmt $១៨៩ លេខ​នាំ​សំណាង ៧៩​នៅ​ថ្ងៃនេះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ​។ នៅ​រសៀល​នេះ​ជា​ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ ព្រោះថា​អាច​ឆ្លើយ​តប​ផ្លែផ្កា​យ៉ាង​គាប់ប្រសើរ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំខាល រាសី​ឡើង​ខ្ពស់ត្រដែត cmt $៧៥០ លេខ​នាំ​សំណាង ១៨ នៅ​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង ព្រោះថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជា​និច្ច ហើយ បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ផង​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ជាទី​កក់ក្តៅ​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ cmt $១៥៣ លេខ​នាំ​សំណាង ៣៧ ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់​។ នៅ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាស​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​និង​គ្នា​ជា​និច្ច ។

ឆ្នាំ វក cmt $១៧១ នៅ​ថ្ងៃនេះ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ មាន​ជ័យ លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុងថ្ងៃនេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។ ពណ៌​នាំ​សំណាង ផ្ទៃ​មាស​, លេខ​នាំ​សំណាង​៩៩ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ