តាមក្បួនកំពូលហោរប្រចាំទ្វីបអាស៊ីបានអះអាងថា ឆ្នាំឫទ្ធិអំណាចសំដៅយក ឆ្នាំដែលមានបារមីខ្លាំងក្លាលើសឆ្នាំនានាទាំងអស់តាំងតែពីកំណើតមក លុះមានវ័យវឌ្ឍនាការឡើងកាលណាតែងមានគេរាប់អានច្រើន ជួយទំនុកបម្រុង ជួយជ្រោមជ្រែង គ្រប់កាលៈទេសៈ រាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានឧបសគ្គខ្លះកើតឡើង ក៏នៅតែអាចទទួលជោគជ័យជាដរាប ។
តាមក្បួនហុងស៊ុយចិនសែ បានលាតត្រដាងបង្ហាញ អំពីឆ្នាំទាំង៤ថា លោកអ្នកនឹងមានលាភសំណាងធំបំផុតដែលមិនធ្លាប់មានក្នុងជីវិតនៅថ្ងៃដើមសប្តាហ៍(ថ្ងៃចន្ទ ទី២០ សីហា)នេះជាក់ជាមិនខាន ព្រោះដល់ពេលវេលាដែលត្រូវទទួលកំណប់ទ្រព្យទៅហើយ ។
សូមបង្ហាញឆ្នាំឫទ្ធិអំណាចទាំង៤ដូចខាងក្រោម ៖
ឆ្នាំឫទ្ធិអំណាចទី១- ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សមានភាពហត់នឿយបន្តិច ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់អ្នកនោះហើយ ទើបវត្ថុស័ក្តិសិទ្ធិ និងទេវតា ដែលតាម ថែរក្សាដួងជតារាសីរបស់លោកអ្នក ជូនពរដល់អ្នកគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។ ហេតុដូច្នេះហើយ អ្នកប្រាកដជាក្លាយជាឆ្នាំមួយ ក្នុងចំណោម ឆ្នាំទាំងអស់ ដែលនឹងត្រូវបានលាភសំណាងធំនៅក្នុងថ្ងៃដើមសប្តាហ៍នេះ និងបន្តទៅមុខអស់មួយជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំកំណើតនោះ ក៏នឹងមានសំណាង តាមអ្នកដែរ ។
ឆ្នាំឫទ្ធិអំណាចទី២-ឆ្នាំរោង
អ្នកកើតឆ្នាំរោង គឺជាមនុស្សដែលមានជោគវាសនាល្អ និងមានមនុស្សស្រលាញ់រាប់អាចច្រើន តែអ្នកដែលរាប់អានទាំងនោះ មិនបានបញ្ចេញឥរិយាបថពិតឱ្យដឹង ។ លើសពីនេះមនុស្សកើតឆ្នាំរោងគឺមានចរិតល្អប្រសើរណាស់ គួរឱ្យស្រលាញ់ និងគួរឱ្យគោរពបំផុត ហើយនៅក្នុងថ្ងៃដើមសប្តាហ៍នេះអ្នកនឹងមានសំណាងល្អ លាភធំកើតឡើងជាមិនខាន ព្រោះទេវតាដែលតាមថែរក្សាគ្រប់ពេល តែងតែជួយបំភ្លឺផ្លូវ និងជូនពរដល់អ្នកជានិច្ច។ នៅទីបំផុតអ្នកនឹងទទួលបាននូវលាភសំណាងជាទីគាប់ចិត្ត ហើយបើបុរស ឬស្ត្រីណាបានក្លាយមកជាស្វាមី ឬភរិយារបស់អ្នក បុរសស្ត្រីនោះក៏នឹងទទួលបានលាភសំណាងតាមជោគជតារាសីរបស់អ្នកជាក់ជាមិនខាន ។
ឆ្នាំឫទ្ធិអំណាចទី៣- ឆ្នាំមមែ
អ្នកកើតឆ្នាំមមែ គឺជាមនុស្សដែលមានចរិតស្លូតបូតតាំងពីកំណើតមក គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណបំណាច់ជះត្រឡប់ មកវិញទេ តែទោះជាយ៉ាងណា នៅក្នុងថ្ងៃដើមសប្តាហ៍នេះ អ្នកនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលអ្នករស់នៅ និងនៅក្នុងអង្គភាពការងារ ដោយហេតុទេវតាដែលតាមថែរក្សា ដួងជតារាសី របស់លោកអ្នកព្យាយាមដឹកនាំអ្នកឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពង់ខ្ពស់ និង មានលុយច្រើន ដើម្បីជួយជ្រោមជ្រែងអ្នកឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលអ្នកកំពុងជួបប្រទះ ពេលបច្ចុប្បន្ន និងជួយបំភ្លឺផ្លូវដល់អ្នកឲ្យចាប់យករបរ ឬការងារមួយ ដែលនាំឲ្យអ្នកជោគជ័យធំធេង ដែលនឹកស្មានមិនដល់នាពេលខាងមុខនេះ ។
ឆ្នាំឫទ្ធិអំណាចទី៤- ឆ្នាំច
អ្នកកើតឆ្នាំច មិនថាប្រុស ឬស្រី សុទ្ធតែត្រូវទទួលបាននូវអំណាយពីទឹកដីភ្លើងខ្យល់ ហើយនៅក្នុងថ្ងៃដើមសប្តាហ៍នេះ អ្នកនឹងអាចក្លាយទៅជាមនុស្សដែលមានលុយច្រើន មានទ្រព្យច្រើន ឬក៏មានសម្បត្តិជាទីពេញចិត្តដ៏ច្រើន។ ឆ្នាំចតំណាងដោយសុនខមាសបែបនេះ អ្នកនឹងមានសំណាងជាងឆ្នាំដទៃត្រង់ថា ការងារដែលលោកអ្នកកំពុងធ្វើ គឺជាការងារសុចរិត និងទទួលបានប្រាក់កម្រៃដ៏ច្រើនលើកតម្លៃជីវិតដ៏ត្រចះត្រចង់ឡើង ។
ចែករំលែកព័តមាននេះ