នៅ​ក្នុង​ប្រទេស​នេះ អ្នក​ណា​ហ៊ាន​ប្រើ​ថង់​ប្លា​ស្ទិក​នឹង​ត្រូវ​អស់​៣៧០​ដុល្លារ


សារព័ត៌មាន​ពី​ក្រុង​សាន​ទី​យ៉ា​ហ្គោ ​ប្រទេស​សុី​រី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ប្រធានាធិបតី​ សេ​បា​ស្ទៀ​ន ពី​ណេ​រ៉ា​ (Sebastian Pinera) របស់​សុី​លី​បាន​ទៅ​សួរសុខទុក្ខ​ដល់​ពលរដ្ឋ​នៅ​ក្រុង​សា​ទី​យ៉ា​ហ្គោ កាលពី​ថ្ងៃ​ទី​៦ កក្កដា ២០១៨ ដោយ​ចែក​ថង់​ក្រដាស​ព្រោះ​ជា​ឱកាស​ដំបូង​នៃ​ច្បាប់​ហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក និង​មាន​សុពលភាព​ជា​ផ្លូវការ ។ ចំពោះ​បុគ្គល​ណា​ល្មើស​លើ​ច្បាប់​នេះ​ត្រូវ​ពិន័យ​ចំនួន​៣៧០​ដុល្លារ ចាត់​ទុក​ថា​ខ្ពស់​បើ​ប្រៀបធៀប​លើ​កម្លាំង​ពលកម្ម​មាន​កម្រិត​ទាប​ប្រហែល​៨០០​ដុល្លារ​ក្នុង​មួយ​ខែ ។

តាម​ធម្មតា​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី​១ មិថុនា ប៉ុន្តែ​មានការ​ប្ដឹង​ឧទ្ធរណ៍​របស់​សមាគម​ឧស្សាហកម្ម​ប្លា​ស្ទិ​ក​ត្រូវ​ពន្យារពេល ។ ឥរិយាបថ​នេះ​បាន​ធ្វើ​ឲ្យ​សុី​លី​ក្លាយជា​ប្រទេស​ដំបូង​នៅ​អា​មេ​រិ​ក​ខាងត្បូង​មាន​ប្រើ​ច្បាប់​ហាម​ប្រើ​ថង់​ប្លា​ស្ទិ​កលើ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ