ចុង​ស​ប្តា​ហ៍​នេះ​លាភ​សំណាងរ​ត់រក​ឆ្នាំ​ហេង​ទាំង​៤​ឱ្យ​សម្រេច​ក្តី​បំណង


យោង​តាម​ការ​ទស្សន៍​ទាយ​ថ្ងៃនេះ (​ទី​១២ កក្កដា ឆ្នាំ​២០១៨)​ឃើញ​ថា​ឆ្នាំ​មហា​សំណាង​ទាំង​៤ ម្សាញ់ ជូត រកា ឆ្លូវ ពិតជា​អស្ចារ្យ​ណាស់ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ មាន​លុយ​ចាំង​ចូល​ក្នុង​ជីវិត​ដ៏​សន្ធឹកសន្ធាប់​រស់នៅ​ដ៏​មាន​សិរី​សួស្តី វិបុល​សុខ​គ្រប់​ប្រការ​។ សូម​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក បារមី​លោកតា​ដំបង​ដែក លោកយាយ​ដូច​ពេញ និង​បារមី​គ្រប់​ទិស​ទី ទូ​ទាំង​ទ្វីបលោក ព្រមទាំង​ទេវតា​ដែល​ត្រូវ​ថែរក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ​ផង តាម​ជួយ​ថែរក្សា ប្រោះព្រំ​លោក​អ្នក​ដែល​បាន​ស៊ែរ​ទៅ​ឥឡូវនេះ​ឲ្យ​បាន​សម្រេច​រាល់​ក្តី​បំណង និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ពិសេស​ប្រទាន​លាភ លុយ​ដ៏​ច្រើន​មហាសាល​ចូល​ក្នុង​ជីវិត​លោក​អ្នក ។ ហេតុ​ដូចនេះ​សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​បន្ទាន់​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំម្សាញ់ នៅ​ចុង​ស​ប្តា​ហ៍​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ជា​ឱកាសល្អ​សម្រាប់​ការ​សម្រេចចិត្ត​លើ​ការងារ​ធំ​ណាមួយ ពិសេស​រឿង​ប្រាក់​កាក់​និង​ការ​បណ្តាក់ទុន​លើ​មុខ​ជំនួញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​សម្បើម​ណាស់​និង​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ចំណែកឯ​អ្នកធ្វើការ​នៅ​តាម​បណ្តា​ស្ថាប័ន​នានា​ក៏​ត្រូវ​ឡើងបុណ្យស័ក្តិ ឡើង​ប្រាក់ខែ​ផង​ដែរ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​ក្តី​សុខក្សេមក្សាន្ត​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។ លេខ​ហុងស៊ុយ ១៦៨ លេខ​នាំ​សំណាង ៦៣។

ឆ្នាំជូត រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​នៅ​ចុង​ស​ប្តា​ហ៍​នេះ លេខ​ហុងស៊ុយ ៣៣៣ លេខ​នាំ​លាភ​សំណាង ៧២​។ ដោយសារ​តែ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល ដូច្នេះ សម្រាប់​ការ​សម្រេចចិត្ត​ក្នុង​រឿង​បណ្តាក់ទុន និង​ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​ខ្លាំង​ណាស់ និង​ជា​ឱកាសល្អ​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​ណាមួយ​។ ឯការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​សុខ​ចម្រើន​ជា​និច្ច​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា និង​សុភមង្គល ។

ឆ្នាំរកា ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ ៩៩៩ លេខ​នាំ​សំណាង ៤៥ ។ ដោយសា​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អ​ប្រសើរ​នោះ ទោះ​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​។ នៅ​ចុង​ស​ប្តា​ហ៍​នេះ​បើ​លោក​អ្នក​ពុះពារ​ការងារ​តែ​បន្តិច ប្រាក់​នឹង​ហូរ​ចូល​មក​ក្នុង​ដៃ​លោក​អ្នក​ដូច​ចាក់ទឹក​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះជា​ជួញ​ទី​ជិត​ឬ​ទី​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ឬ​ផ្លូវទឹក​តែង​ហុច​ផល​ផ្លែផ្កា​មក​វិញ​ជាទី​កក់ក្តៅ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម និង​ភាព​ស្រស់ស្រាយ​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ នៅ​ចុង​ស​ប្តា​ហ៍​នេះ​រាសី​របស់​លោក​ឡើង​ខ្ពស់ត្រដែត លេខ​ហុងស៊ុយ​៥៥៩ លេខ​នាំ​លាភ​សំណាង ៩៩​។ ដោយសារ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អ​ប្រសើរ​នោះ ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ឃើញ​ថា​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោក​អ្នក​ជួញ​ទី​ជិត​ទី​ឆ្ងាយ​តែង​ផ្តល់​ផ្លែផ្កា​មក​វិញ​ផ្ទួន​ៗ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ស្នាមញញឹម​រកគ្នា​ដ៏​មាន​សិរី ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ