ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ដែល​មាន​ប្រជ្រុយ​នៅ​នឹង​ខ្ទង់ច្រមុះ​មាន​អ្វី​ពិសេស

5 ឆ្នាំ មុន

សុភាព​នារី​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ខ្ទង់ច្រមុះ​ជា​ប្រជ្រុយ​បង្កប់​ទៅ​ដោយ​អាថ៌​កំបាំង​បំផុត មាន​អានុភាព​ទាក់ទាញ​បុរស​ៗ​ក្រឡេក​មើល​មក​រក​នាង​មិន​ដាក់​ភ្នែក ។ ចំណុច​ពិសេស​ជាង​នេះ​ទៅ​ទៀត​ជា​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​នាង​ជា​មនុស្ស​ដែល​ពូកែ​ចាយវាយ ពុំ​សូវ​ជា​អ្នកចេះ​ទុកដាក់​របស់ទ្រព្យ​ទេ ។ តាម​ជើង​លេខ​គ្រូ​ហោរ​បាន​បញ្ជាក់​ថា ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​នឹង​ខ្ទង់ច្រមុះ​ជា​មនុស្ស​សម្បូរ​ស្នេហ៍…

សុភាព​នារី​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ខ្ទង់ច្រមុះ​ជា​ប្រជ្រុយ​បង្កប់​ទៅ​ដោយ​អាថ៌​កំបាំង​បំផុត មាន​អានុភាព​ទាក់ទាញ​បុរស​ៗ​ក្រឡេក​មើល​មក​រក​នាង​មិន​ដាក់​ភ្នែក ។ ចំណុច​ពិសេស​ជាង​នេះ​ទៅ​ទៀត​ជា​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​នាង​ជា​មនុស្ស​ដែល​ពូកែ​ចាយវាយ ពុំ​សូវ​ជា​អ្នកចេះ​ទុកដាក់​របស់ទ្រព្យ​ទេ ។

តាម​ជើង​លេខ​គ្រូ​ហោរ​បាន​បញ្ជាក់​ថា ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​នឹង​ខ្ទង់ច្រមុះ​ជា​មនុស្ស​សម្បូរ​ស្នេហ៍ មាន​បុរស​ជា​ច្រើន​សម្លឹង​នាង​មិន​ដាក់​ភ្នែក​ឡើយ តែ​ស្នេហ៍​ទាំងនោះ​ពុំ​សូវ​បាន​សម្រេច​ក្នុង​រឿង​គូ​អនាគត​ពិតប្រាកដ​ទេ ដែល​ភាគច្រើន​បាន​ត្រឹមតែ​ជា​គូកម្ម​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​នេះ​ប្រសិនបើ​សុភាព​នារី​ណា ចង់​កែកុន​ដួង​រាសី​ឱ្យ​បាន​ប្រសើរ​ជាង​នេះ ចង់បាន​គូគាប់​ភ្ជាប់​និស្ស័យ​ទៅ​អនាគត​ពិតប្រាកដ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ ៖

របៀប​ទី​១ ធ្វើ​ទៅ​តាម​បែប​វិទ្យាសាស្ត្រ​៖ អ្នក​ត្រូវ​តែ​កាត់​ប្រជ្រុយ​នោះ​ចោល គឺ​កាត់​ឱ្យ​ដាច់ ឫស​របស់​វា មិនមែន​កាត់​សើ​ៗ​នោះ​ទេ នឹង​អាច​ដុះ​ឡើង​វិញ ។

របៀប​ទី​២ ធ្វើ​ទៅ​តាម​បុរាណ​៖ ត្រូវ​មូរ​ស្លឹកម្លូ ជាមួយនឹង​ស្លា​ក្រៀម​បី​បួន​ចំណិត បញ្ចូល​គ្នា ហើយ​យក​អំបោះ​រុំ​វា​ឱ្យ​ជាប់ រួច​យក​កន្ត្រៃ ឬ​កាំបិត​កាត់​ច្រឹប​វា​ឱ្យ​ដាច់​ជា​ច្រើន​កំណាត់ ហើយ​យក វា​ទៅ​បោះចោល ក្នុង​ទឹកទន្លេ ដោយ​និយាយ​ថា សូម​ឱ្យ​គ្រោះ​ជោក គ្រោះ​ជាំ គ្រោះកាច​ចង្រៃ​ទាំង​អម្បាលម៉ាន​ក្នុង​ជាតិ​នេះ វិនាស​សាបសូន្យ រលត់​រលាយ​ទៅ​ហោង ។