ខ្លាំងដៃម៉្លេះ! បុកគេរួច គេអាណិតជួយចេញលុយហើយ នៅទារគេថែមទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX បោះពួយក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានទៅបុកឡាំប្រឺតាឥណ្ឌាត្រង់ចំណុចផ្លូវបំបែកជា៤ បណ្តាលអោយម៉ូតូរងការខូចខាតក្រពិតផ្នែកខាងមុខយ៉ាងដំណំ ហើយនៅទាមទារសំណងពីឡាំប្រឺតាឥណ្ឌាទៀត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០ថ្ងៃត្រង់ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញឡាំប្រឺតាឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់លេខភ្នំពេញ ១GX-៥៨៣២ ដែលបើកបរដោយបុរសម្នាក់ និងមានបុរសជាភ្ញៀវម្នាក់ជិះនៅខាងក្នុងនោះផងដែរ ដោយបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើដែលជាចំណុចផ្លូវបំបែកជា៤ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក PCX ពណស ពាក់ស្លាកលេខ ភ្នំពេញ ១DC-២២២៦ បើកបរដោយយុវជនម្នាក់ បោះពួយយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង បានមកបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យម៉ូតូម៉ាក PCX ក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំតែម្តង។




ពេលដែលរង់ចាំបងប្រុសភាគីខាងម៉ូតូ PCX យូរពេក បុរសជាភ្ញៀវក៏បានឡើងជិះម៉ូតូឌុបចេញទៅបាត់ ហើយបុរសម្នាក់ជាបងរបស់ភាគីខាងម៉ូតូ PCX ក៏មកដល់ ឃើញម៉ូតូរងការខូចខាត និងដឹងពីកំហុសរបស់ប្អូនប្រុសខ្លួននោះ ក៏បានទាមទារសំណង២០ដុល្លារ តែភាគីខាងឡាំប្រឺតាឥណ្ឌាមិនមានលុយក៏សុខចិត្តសងត្រឹមតែ១៥ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ៕
ចែករំលែកព័តមាននេះ