ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ខ្មែរ​ត្រឡប់​មក​វិញ​ដោយ​​មាន​កិត្តិយស​ ពិត​ជា​រំភើប​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​«​តារា​រះ​ថ្មី​» ដែល​កញ្ញា​សូ អែន​ណា ជា​អ្នកគ្រប់គ្រង​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ ។ តារា​កម្ពុជា​យើង​ក្នុង​ក្រុម​នេះ​ទទួល​បាន​កិត្តិយស​ក្នុង​កម្មវិធី Asian Model…

រាជធានី​ភ្នំពេញ ៖ ក្រុម​«​តារា​រះ​ថ្មី​» ដែល​កញ្ញា​សូ អែន​ណា ជា​អ្នកគ្រប់គ្រង​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ ។ តារា​កម្ពុជា​យើង​ក្នុង​ក្រុម​នេះ​ទទួល​បាន​កិត្តិយស​ក្នុង​កម្មវិធី Asian Model Festival 2018 និង​កម្មវិធី Asian Model Star Award 2018 ។

លោក​អែ​ត​វី​ន តំណាង​ឲ្យ​តារា​ខ្មែរ​ទទួល​បាន​ពានរង្វាន់​ក្នុង​កម្មវិធី Asian Model Star Award 2018 កាលពី​ថ្ងៃ​ទី​៦ ខែឧសភា និង​តារា​ខ្មែរ​ម្នាក់​ទៀត គឺ​ប្រាជ្ញ ឆ​វ័​ន្ត ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ពី​កម្មវិធី​ប្រកួត​ម៉ូ​ដែល Asian Model Festival 2018 កាលពី​ថ្ងៃ​ទី​៥ ខែឧសភា នៅ​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ ។

កញ្ញា​សូ អែន​ណា អតីត Miss Global Cambodia កាលពី​ឆ្នាំ​២០១៦ និយាយ​ថា ក្នុង​ការ​ប្រកួត Asian Model Festival 2018 តារា​ម៉ូ​ដែល​នៃ​ក្រុម​«​តារា​រះ​ថ្មី​»​គឺ​លោក​ប្រាជ្ញ ឆ​វ័​ន្ត ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន JMA ដែល​ជា​ក្រុមហ៊ុន​ធំ​ក្នុង​នាម​ជាតា​រា​មួយ​រូប​ដែល​ក្រុមហ៊ុន​នេះ​ពេញចិត្ត ។

ដោយឡែក​តារា​សម្ដែង​លោក​អែ​ត​វី​ន គឺ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់​នាង​បាន​អញ្ជើញ​ឲ្យ​ទៅ​ទទួល​ពាន​ក្នុង​កម្មវិធី Asian Model Star Award 2018 ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ដែរ ក្នុង​នាម​ជាតា​រា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។ ការ​ទទួល​ពាន​នេះ​ក៏​ជា​កិត្តិយស​សម្រាប់​តារា​ខ្មែរ​ផង​ដែរ ទើប​នាង​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ដឹកនាំ​តារា​ខ្មែរ​ឲ្យ​ចូលរួម​ប្រកួត និង​បង្ហាញ​រូប​សម្រស់​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ឡើង​។ នាង​រីករាយ​បន្ទាប់​ពី​ការ​ដឹកនាំ​តារា​ខ្មែរ​យើង​ឲ្យ​ចេញ​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​លើក​នេះ​ជោគជ័យ ។

កញ្ញា​សូ អែន​ណា និយាយ​ថា «​កម្ពុជា​កាន់តែ​មាន​កិត្តិយស​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​នាង​ខ្ញុំ​បាន​បញ្ជូន​តារា​ខ្មែរ​ឲ្យ​ចូលរួម ខណៈ​ដែល​ជនបរទេស​ក៏​បាន​កោតសរសើរ​ពី​តារា​របស់​កម្ពុជា​មិន​ដាច់​ពី​មាត់ ។ ក្រោយ​ភាព​ជោគជ័យ ក្រុម​បង្ហាញ​ម៉ូ​ដ​«​តារា​រះ​ថ្មី​»​នឹង​កាន់តែ​មាន​កម្លាំងចិត្ត​ដឹកនាំ​តួ​ទៅ​កាន់​ឆាក​អន្តរជាតិ​បន្ថែម​ទៀត ក្នុង​ពេល​ដែល​សម្លៀក​បំពាក់​តំណាង​ឲ្យ​ជាតិខ្មែរ​បាន​បង្ហាញ ហើយ​ក៏​នឹង​ត្រៀម​រំលេច​ឈុត​ដ៏​ប្រណីត​ដើម្បី​បង្ហាញ​អត្តសញ្ញាណ​របស់​ជាតិ ។ កិត្តិយស​បំផុត​ដែល​នាង​ខ្ញុំ​ជា​ប្រធាន​ក្រុម​មាន​ភាព​រំភើប​ខ្លាំង​នោះ គឺ​តារា​ខ្មែរ​ទទួល​បានការ​ប្រកាស​ឲ្យ​ឡើង​យក​ពាន និង​ឲ្យ​ឡើង​យក​រង្វាន់ ក្នុង​ពេល​ដែល​តារា​បរទេស​ផ្សេង​ទៀត​មិន​ទទួល​បាន​ផ្លែផ្កា​នោះ ។

ការណ៍​ពិត​កម្មវិធី​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រ​ទស​កូរ៉េ​នោះ គឺជា​កម្មវិធី​តែ​មួយ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ក្រោយ​បញ្ចប់​កម្មវិធី​ប្រលង​ម៉ូ​ដែល ក៏​មានការ​ប្រគល់​ពាន​ដល់ តារា​ៗ​មក​ពី​ប្រទេស ផ្សេង​ៗ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ចប់​ម៉ូ​ដែល​ផង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ