ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​លំបាក​​យ៉ាងណា​ក៏ដោយ​ ប៉េង​ប៉ោង​តាំងចិត្ត​សាង​ចេ​តី​យ​ជូន​ឪពុក​ទាល់តែបាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉េងប៉ោង និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធី​ក្រុង​ពាលី ​ដើម្បី​ត្រៀម​ចំ​សាង​សង់ចេតិយ​ដាក់​ធាតុ និង​សូន​រូបសំណាក់​តារា​កំប្លែង​វីតាមីន​សេ ដែល​ជា​ឪពុក​បង្កើត​​ក្រោយ​ទទួល​មរណ​ភាព​​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​។ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា តារា​កំប្លែង​ប្រចាំក្រុម…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉េងប៉ោង និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ពិធី​ក្រុង​ពាលី ​ដើម្បី​ត្រៀម​ចំ​សាង​សង់ចេតិយ​ដាក់​ធាតុ និង​សូន​រូបសំណាក់​តារា​កំប្លែង​វីតាមីន​សេ ដែល​ជា​ឪពុក​បង្កើត​​ក្រោយ​ទទួល​មរណ​ភាព​​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ​។

កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា តារា​កំប្លែង​ប្រចាំក្រុម ​នាយ​ក្រឹម នាង​ប៉េងប៉ោង និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ពិ​ធី​ក្រុង​ពាលី ​រៀបចំ​ចេតិយ​ដាក់​ធាតុ ​និង​សូន​រូប​តារា​កំប្លែង​វីតាមីន​សេ ដែល​ជា​ឪពុក​ក្រោយ​ទទួលមរណភាព ​ស្ថិត​នៅ​វត្ត​មកុដ​បុរី ជិត​ភ្នំពេញ Waterpark ។

អ្នក​នាង ប៉េងប៉ោង បាន​ថ្លែង​ថា អ្នក​នាង​ និង​គ្រួសារ​ត្រូវ​តែ​ខំប្រឹង​ធ្វើ​ចេតិយ​សម្រាប់​ដាក់​ធាតុ​​សព​ឪពុក​ឱ្យ​ខាន​តែ​បាន ​បើ​ទោះបីជា​ត្រូវ​ចំណាយ​ច្រើន​យ៉ាង​ក៏​ដោយ​។ សម្រាប់​ដី​ទីតាំង និង​ការ​កសាង​ចេតិយ​ដាក់​ធាតុ​ឪពុក​នេះ នាង​​ត្រូវ​ចំណាយ​ខ្ទង់​ជាង​២​ម៉ឺន​ដុល្លារ​ ឬ​ជិត​៣​ម៉ឺន​ដុល្លារ​ តាម​ការ​ប៉ាន់​ស្មាន​​គម្រោង​សាងសង់។​ តែ​ថវិកា​យ៉ាងច្រើន​នេះ នាង​និង​គ្រួសារ​រៀង​ពិបាក​បន្តិច ប៉ុន្តែ​ត្រូវ​តែ​ខំប្រឹង​រក​លុយ និង​ប្រមូល​លុយ​ពី​ផ្ទះ​ធ្វើ​ឱ្យ​ចេតិយ​​ជូន​ឪពុក​នាង​ឱ្យ​ខាន​តែ​បាន បើ​ទោះបីជា​ចាយ​ខ្វះ​ល្ងាច​ព្រឹក​យ៉ាង​ណា​ក៏​ដោយ​។

តារា​កំប្លែង​ស្រី​ដែល​តែងតែ​ដើរ​សម្តែង​តាម​ឪពុក​រូប​នេះ​បាន​បញ្ជាក់​ថា នាង​សុខចិត្ត​អត់​ព្រឹក​អត់​ល្ងាច​ក៏​ត្រូវ​ដក​លុយ​ពី​គ្រួសារ​មក​ចំណាយ​បំពេញបន្ថែម​លើ​ការ​សាងសង់​ចេតិយ​​នេះ​ដែរ ពីព្រោះ​នាង​ និង​ម្តាយ​សម្រេចចិត្ត​ថា ត្រូវ​ឱ្យ​ធាតុ​សព​ឪពុក​របស់​នាង​មាន​​កន្លែង មានផ្ទះ​មួយ នៅ​ក្នុង​វត្ត​មកុដ​បុរី​នេះ​ឱ្យ​ខាន​តែ​បាន ​ទោះបីជា​មាន​បញ្ហា​លំបាក​​ណា​ក៏​ដោយ​។

អ្នក​នាង​ប៉េងប៉ោង និយាយ​ថា អ្នក​នាង​សម្រេចចិត្ត​ធ្វើ​ផ្ទះ​ថ្មី​ឱ្យ​លោកឪពុក​នៅ​ក្នុង​វត្ត​​នោះ ​គឺ​ដោយសារ​តែ​មុន​ពេល​ទទួលមរណភាព លោកនាយ​វីតាមីន​សេ ចូល​ចិត្ត​មក​ធ្វើបុណ្យ​នៅ​វត្ត​នោះ ហើយ​លោក​ក៏​មាន​វេ​ណ​កាន់បិណ្ឌ​ធ្វើបុណ្យ​នៅ​ទីនោះ​ជា​ប្រចាំ​រាល់​ឆ្នាំ​ផង​។ ដ្បិតថា ​លោកនាយ​វីតាមីន​សេ ទើបតែ​ផ្លាស់​មក​រស់នៅ​ម្ដុំ​ភ្នំពេញ​ថ្មីក៏ដោយ​ ប៉ុន្តែ​អ្នក​នាង​ថា​ មុន​ពេល​ទទួលមរណភាព​លោក​ចូល​ចិត្ត​ចេញចូល​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​នោះ​ជា​ប្រចាំ ទើប​អ្នក​នាង និង​ក្រុម​គ្រួសារ​សម្រេច​សាងសង់​ចេ​តី​យ​នៅ​ក្នុង​វត្ត​នោះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ