ម៉ៅ ស៊ីណាត ឆ្អែតចិត្តនឹងស្វាមីក្បត់ចិត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសចែកផ្លូវជាមួយស្វាមីរបស់នាងហើយ ក្រោយរួមរស់ជាមួយគ្នា មានកូនស្រីម្នាក់ ។ អ្នកនាងម៉ៅ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសចែកផ្លូវជាមួយស្វាមីរបស់នាងហើយ ក្រោយរួមរស់ជាមួយគ្នា មានកូនស្រីម្នាក់ ។ អ្នកនាងម៉ៅ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសចែកផ្លូវជាមួយស្វាមីរបស់នាងហើយ ក្រោយរួមរស់ជាមួយគ្នា មានកូនស្រីម្នាក់ ។
អ្នកនាងម៉ៅ ស៊ីណាត បានប្រកាសរឿងនេះក្នុងហ្វេសប៊ុក បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះនាងក៏ធ្លាប់ជួបប្រទះរឿងបែបនេះដែរជាមួយស្វាមីវ័យចំណាស់ជាមេធាវី ។
បើយោងតាមសំណេរដែលអ្នកនាងម៉ៅ ស៊ីណាត សរសេរបង្ហោះកាលពីពេល ថ្មីៗកន្លងមកតាមហ្វេសប៊ុករបស់នាងបញ្ជាក់ថា «ថ្ងៃនេះនាងខ្ញុំម៉ៅស៊ីណាត សូមប្រកាសផ្តាច់ទំនាក់ទំនងជាប្តីប្រពន្ធចាប់ពីពេលនេះទៅ សូមមេត្តាជួយដឹងលឺផង ពួកខ្ញុំអត់ទាន់មានអេតាស៊ីវិលទេ »។
បញ្ហាដែលនាំឲ្យចំណងស្នេហ៍ឈានដល់ទីបញ្ចប់ខណៈមានកូនស្រីម្នាក់នេះ មិនត្រូវអ្នកនាងម៉ៅ ស៊ីណាត បញ្ជាក់ឲ្យបានច្បាស់លាស់ទេ ដោយនាងបានលើកឡើងដោយខ្លីថា «នាងពិតជាឆ្អែតចិត្តជាមួយស្វាមីរបស់នាងណាស់» ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូវនិកអ្នកនាងម៉ៅ ស៊ីណាត បញ្ជាក់ថា «មូលហេតុដែលនាងខ្ញុំសម្រេចលែងលះជាមួយស្វាមីក្រោយរបស់ខ្លួននាពេលនេះ គឺដោយសារគេបានក្បត់ចិត្តនាងខ្ញុំ ។ មិនមែនជាលើកទីមួយទេដែលនាងខ្ញុំបានផ្តល់ឱកាសឲ្យស្វាមីរបស់នាងខ្ញុំ មុនសម្រេចចិត្តថាលែង ប៉ុន្តែនេះជាឱកាសចុងក្រោយសម្រាប់គាត់ តែគាត់នៅតែបំពាន អ៊ីចឹងនាងខ្ញុំជូនគាត់តាមសំណូមពរ ។
ខ្ញុំទុកមុខឲ្យគាត់ក្នុងនាមគាត់ជាឪពុករបស់កូនខ្ញុំ ហើយខ្ញុំក៏មិនចង់និយាយអ្វីវែងឆ្ងាយដែរ មានតែពាក្យខ្លីមួយម៉ាត់ថា ពួកយើងបានអស់និស្ស័យនឹងគ្នាត្រឹមហ្នឹងចុះ »។
ការផ្តាច់ចំណងជាប្តីប្រពន្ធរបស់អ្នកនាងម៉ៅ ស៊ីណាត នាពេលនេះបានកើតឡើងជាលើកទី២ហើយ បន្ទាប់ពីជាមួយអតីតស្វាមីជាមេធាវីក្រោយពេលមានកូនប្រុសម្នាក់ ។
បន្ទាប់ពីចែកផ្លូវជាមួយបុរសជាមេធាវីនោះរួចមក អ្នកនាងម៉ៅ ស៊ីណាត បានចាប់ដៃគ្នាជាមួយលោកហោ វិសាល ជាមន្ត្រីយោធាដោយពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ។ អ្នកទាំងពីររួមរស់ជាមួយគ្នាអស់រយៈពេល៣ឆ្នាំ និងមានកូនស្រីម្នាក់ ៕
ចែករំលែកព័តមាននេះ