ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ប្រយ័ត្ន !!! តាម​ជើង​លេខ​ថ្ងៃនេះ​រក​ឃើញ​ឆ្នាំ​ចំនួន​៧​រាសី​មិនសូវ​ល្អ

5 ឆ្នាំ មុន

ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ជោគជតា​រសី​ឆ្នាំ​ទាំង​១២ ដែល​ក្នុង​នោះ​ផង​ដែរ​មាន​ឆ្នាំ​មួយ​ចំនួន​រាសី​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ដែល​ជា​ការ​ដាស់តឿន​ឱ្យ​លោក​អ្នក​ចូរ​ប្រយ័ត្នប្រយែង​ពេល​ធ្វើ​អ្វីមួយ​ឬ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ចូរ​ប្រុង​យ័​ត្ន ។ ជោគជតារាសី​ឆ្នាំ​ទាំង​១២​មាន​ដូច​ខាងក្រោម ៖ #​ឆ្នាំជូត ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត​ ។…

ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ជោគជតា​រសី​ឆ្នាំ​ទាំង​១២ ដែល​ក្នុង​នោះ​ផង​ដែរ​មាន​ឆ្នាំ​មួយ​ចំនួន​រាសី​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ដែល​ជា​ការ​ដាស់តឿន​ឱ្យ​លោក​អ្នក​ចូរ​ប្រយ័ត្នប្រយែង​ពេល​ធ្វើ​អ្វីមួយ​ឬ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ចូរ​ប្រុង​យ័​ត្ន ។ ជោគជតារាសី​ឆ្នាំ​ទាំង​១២​មាន​ដូច​ខាងក្រោម ៖

#​ឆ្នាំជូត ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត​ ។ ​លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ​ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច​ ​ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ​ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត​ ។​ ​បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ​មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់​ ​។ ​រីឯ​បញ្ហា​ស្នេហា​ ​គូស្នេហ៍​មានការ​រីករាយ​រកគ្នា​ ៕

#​ឆ្នាំឆ្លូវ ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ​ ​។ ​លោក​អ្នក​ច្រើន​ជួបនឹង​ការ​រារាំង​ក្នុង​ការ​បំពេញការងារ​សម្រាប់​ថ្ងៃនេះ​ ​ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព​​ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ ។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ​ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់​ ។​ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ។ (សូមធ្វើការខមិនលេខ 789 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

#​ឆ្នាំខាល ៖ រាសី​ថ្ងៃនេះ​មធ្យម​ ​។ ​រាល់​កិច្ចការ​សព្វបែបយ៉ាង​នៅ​ថ្ងៃនេះ​លោក​អ្នក​អាច​ជួបនឹង​បញ្ហា​រកាំចិត្ត​ខ្លះ​ៗ​ដោយសារ​តែ​លោក​អ្នកមាន​សុខភាព​មិន​ប្រក្រតី​​ហើយ​ធ្វេសប្រហែស​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ផលប្រយោជន៍​ទាំងស្រុង​នោះ​ទេ​ ។​ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​រក​ប្រាក់​កំរៃ​បាន​មិន​គ្រប់គ្រាន់​ទេ​ ​ហើយ​លោក​ក៏​មិន​គួរ​បោះទុន​អ្វី​ដែរ​ ​។ ​រីឯ​បញ្ហា​ស្នេហា​គឺ​ដូច​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ​ ។ (សូមធ្វើការខមិនលេខ 777 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

#​ឆ្នាំថោះ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់​ ​។ ​លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត​ និង​ផ្តល់​ការ​សរសើរ​ឬ​តម្លើង​ឋានៈ​ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ​ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​បំពាន​ខ្លះ​ដែរតែ​មិនជា​អ្វី​ទេ​ ​។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ​ ។​ ឯ​បញ្ហា​ស្នេហា​​គូស្នេហ៍​ស្រុះស្រួល​ចិត្ត​គ្នា​ល្អ​ណាស់​ ៕

#​ឆ្នាំរោង ៖ រាសី​ថ្ងៃនេះ​ល្អ​បង្គួរ​ ។ ​រាល់​កិច្ចការ​សព្វសារពើ​របស់​លោក​អ្នក​មានការ​រីក​ចំរើន​ទៅ​មុខ​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ​លោក​អ្នក​គួរ​មានការ​ប្រយ័ត្ន​ក្នុង​ការ​ឯកភាព​តាម​មតិ​អ្នក​ដែល​ឱ្យ​យោបល់​ ព្រោះ​ប្រសិនបើ​មានការ​ភ្លាត់ស្នៀត​តែ​បន្តិច​អាច​នឹង​ខូចខាត​ប្រយោជន៍​ច្រើន​។​ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​មានការ​លូតលាស់​ទៅ​មុខ​ដោយ​អន្លើ​ ។ ​រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ៕

#​ឆ្នាំម្សាញ់ ៖ រាសី​ថ្ងៃនេះ​ល្អ​បង្គួរ​ ។​ រាល់​ការ​បំពេញភារកិច្ច​នៅ​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅ​មុខ​ដូច​សព្វដង ​ប៉ុន្តែ​ក្នុង​នោះ​ក៏​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​​ដើម្បី​ឱ្យ​បាន​សម្រេច​ដល់​គោលដៅ​ដែល​ចង់បាន​ ។​ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​ប្រាក់​កំរៃ​បាន​មក​កាក់កប​គ្រាន់បើ​អាច​ឱ្យ​លោក​អ្នក​សន្សំទុក​បាន​ខ្លះ​ ។​ ​ឯ​បញ្ហា​ស្នេហា​​ការ​ចេះ​យល់ចិត្ត​គ្នា​​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​ ៕

#​ឆ្នាំមមី ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ​ ។ ​លោក​អ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ ​ប្រសិនបើ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ​ដូច្នេះ​មិន​គប្បី​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​មិន​ចាំបាច់​ឡើយ​​ព្រោះ​អាច​មាន​សត្រូវ​ប៉ង​យាយី​ធ្វើ​ឱ្យ​រំខាន​ ​។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ​ថ្ងៃនេះ​មិន​គួរ​ប្រញាប់ប្រញាល់​ចាប់ផ្តើម​ដាក់​ទុន​នោះ​ទេ​ ។ ​រីឯ​បញ្ហា​ស្នេហា​ច្រើន​តែ​ចាប់កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​សូម​មេត្តា​អត់ធ្មត់​ ។ (សូមធ្វើការខមិនលេខ 654 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ)៕

#​ឆ្នាំមមែ ៖ រាសី​ថ្ងៃនេះ​មធ្យម​ ។ ​រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ​​គឺ​អាច​ដោះស្រាយ​បាន​ ​ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ភេទ​ផ្ទុយ​ឱ្យ​សោះ​ ​ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃក្រោយ​ ​។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ​ ​និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ​។ ​រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ​ ។ (សូមធ្វើការខមិនលេខ 555 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

#​ឆ្នាំវក ៖ រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ​ ។ ​លោក​អ្នក​អាច​ជួបនឹង​រឿងអាស្រូវ​ ​ឬ​ការ​រំខាន​ដោយសារ​តែ​ការ​បំពេញ​តួនាទី​មិន​បាន​គិតគូរ​ឱ្យ​បាន​ដិត​ដល់​ធ្វើ​ឱ្យ​សហការី​និយាយដើម ​ហើយ​បើជា​ស្ត្រីភេទ​វិញ​នោះ​មិន​គួរ​ដើរ​រហេតរហូត​ម្នាក់ឯង​ទេ​ ​គួរតែ​សម្ងំសុខ​មួយ​កន្លែង​ល្អ​ជាង​ ​។ ​បើជា​អ្នក​ប្រកប​មុខ​របរ​​រកស៊ី​វិញ​ ​មិន​មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ឡើយ​ ។​ ​រីឯ​បញ្ហា​ស្នេហា​នៅ​ក្នុង​ចិត្តច្រើន​តែ​មានការ​មួ​រម៉ៅ​ច្រើន​ ។ (សូមធ្វើការខមិនលេខ 345 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

#​ឆ្នាំរកា ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត​ ។ ​លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង​ ហើយ​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន​ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ពី​ជន​ទូទៅ​ ​។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ ​ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់​ ។ ​រីឯ​បញ្ហា​ស្នេហា​​គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ ៕

#​ឆ្នាំច ៖ រាសី​ថ្ងៃនេះ​មធ្យម​ ។ ​លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​សម្បុរ​ខ្មៅ​មក​បញ្ចុះបញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ​ ​ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ​ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន​ ។​ ​បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ​​ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ​ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ​ ​។ ​រីឯ​បញ្ហា​ស្នេហា​ ​គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន​ ។ (សូមធ្វើការខមិនលេខ 333 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

#​ឆ្នាំកុរ ៖ រាសី​ថ្ងៃ​​នេះ​ធ្លាក់​ចុះ​ ​។ ​លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ខ្លះ​ដឹកនាំ​ឱ្យ​ដើរទៅ​រក​ផ្លូវ​អាច​មាន​គ្រោះថ្នាក់​ ​ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​ប្រយ័ត្នប្រយែង​ជា​មុន ​ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ក្តី​អន្តរាយ​ដល់​ខ្លួន​បាន​ ​។ ​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​​ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​គួរ​ចៀសវាង​ការ​ដាក់​ទុន​ថ្មី​ ​ឬ​លង់ខ្លួន​តាម​អ្នក​បបួល​ចូល​ហ៊ុន​ជាមួយ​ ។ ​រីឯ​បញ្ហា​ស្នេហា​​គូស្នេហ៍​ច្រើន​ប្រចណ្ឌ​ខុស​រឿង​ ។ (សូមធ្វើការខមិនលេខ 999 ដើម្បីបណ្តេញគ្រោះចង្រៃ និងស៊ែរចេញផុតទុក្ខ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ