យោងតាមទំនាយហុងស៊ុយស្តេចហោរចិនបានទស្សន៍ទាយថា ក្នុងកំឡុងពីថ្ងៃទី៣ មេសា រហូតដល់ថ្ងៃទី៧ មេសា ក្នុងរយៈពេលនេះអ្នកកើតឆ្នាំទុរ្ភិក្សទាំង៥រាសីធ្លាក់ចុះខ្លាំង អាចនឹងជួបគ្រោះកាច ឬថាជាឆ្នាំឆុង។ រឿងឆ្នាំឆុងនេះគឺជារឿងដែលប្រជាជនចិនមិនអាចបំភ្លេចបានឡើយ ព្រោះបើតាមទំនៀមទម្លាប់ ប្រជាជនចិនភាគច្រើនបំផុតតែងមានជំនឿបែបអរូបី ពិសេសទាក់ទងនឹងរឿងឆុងឆ្នាំនេះយ៉ាងខ្លាំង ដោយគិតថា វាជាហេតុផលដែលបណ្ដាលឲ្យរាសីធ្លាក់ចុះ ប្រកបរបរមិនជោគជ័យ និងមានជំងឺដង្កាត់មកជាមួយផង ។
ដូច្នេះដើម្បីលើកយីអ៊ុនដំឡើងរាសីជាបន្ទាន់ និងដើម្បីកាត់គ្រោះកាចចង្រៃចោល យកលាភហេងហេងចូលមកវិញ លោកអ្នកដែលស្ថិតក្នុងឆ្នាំទាំង៥ ខាងលើត្រូវប្រញាប់ស៊ែរចេញជាបន្ទាន់ បួងស៊ួងសុំលាភសំណាង សុំង៉ូវហេងនៅពេលនេះ ។ បន្ទាប់មកត្រូវធ្វើពិធីកម្មផ្សេងៗដើម្បីរំដោះគ្រោះភ័យចង្រៃចេញពីរូបកាយឱ្យអស់ ។
ជុំវិញការធ្វើពិធីរំដោះគ្រោះនេះ បើលោកអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទៅកាន់វត្តអារាមទេ លោកអ្នកគ្រាន់តែចំណាយធនធានលុយកាក់បន្តិចបន្តួចទិញផ្កា ទិញទឹកអប់ ទិញម្ហូបអាហារទៅជូនលោកអ្នកដ៏មានគុណ(ឪពុកម្តាយ)របស់យើង ហើយអញ្ជើញគាត់ស្រោចទឹកឱ្យទទួលពរជ័យពីព្រះរស់ដើម្បីរំដោះគ្រោះអាក្រក់ និងនាំមកវិញនូវសិរីសួស្តី លាភសំណាង ហេងចូលហេង ជាក់ជាមិនខាន។
តាមទំនាយបានអះអាងថា ឆ្នាំខាល រោង និងឆ្នាំច ឆុងខ្លាំង ឬឆុងមួយរយភាគរយ ចំណែកឯឆ្នាំមមែ និងឆ្នាំរកា ឆុង៥០ភាគរយក្នុងចន្លោះពេលនេះ គឺពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ មេសា។
ប្រការដែលឆ្នាំឆុងទាំង៥ ខាល រោង មមែ រកា ច ហាមធ្វើ៖
១-ក្នុងអំឡុង៥ថ្ងៃនេះយកល្អលោកអ្នកគួរផ្អាកមុខរបរសិន តែប្រសិនបើជ្រុលបានជាដាក់ទុនទៅហើយ និងមិនអាចអាក់ខានបាន គួរចាត់តំណាងដែលអាចទុកចិត្តបានឱ្យធ្វើការងារនេះជំនួសបណ្តោះអាសន្នសិន ក្រោមការពន្យល់ណែនាំពីរបៀបការងារដោយម៉ត់ចត់។
២-ហាមមិនឱ្យចូលរួមបុណ្យសព យកល្អត្រូវផ្ញើលុយចូលបុណ្យ លុះដល់បុណ្យ៧ថ្ងៃ ចាំទៅ ចូលរួម តែបើចៀសបាន ក៏កុំទៅកាន់រោងបុណ្យតែម្តងទើបជាការប្រសើរ ។
៣-ហាមមិនឱ្យទៅមើលគេរៀបចំក្រុងពាលីក្នុងពិធីបុណ្យទានផ្សេងៗ និងការរៀបចំអាពាហ៍ពិពាហ៍ កុំជួយរៀបចំរណ្តាប់ផ្សេងៗ តែលោកអ្នកអាចចូលរួមទទួលទាននូវភោជនាហារបាន រួចត្រូវប្រញាប់ត្រឡប់មកលំនៅឋានវិញភ្លាម ។
៤-ហាមសាងសង់ ឬជួសជុលលំនៅឋានក្នុងអំឡុងពេល៥ថ្ងៃនេះ តែបើជ្រុលសាងសង់ទៅហើយ គួរចាត់សមាជិកគ្រួសារណាម្នាក់ឱ្យជួយមើលការខុសត្រូវជំនួសសិនទើបជាការប្រសើរ ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាភពផែនដី ទេវតាទ្រព្យ ព្រះអង្គមាស លោកយាយពេញ ព្រះអង្គដងកើតាមជួយលើករាសី កម្ចាត់គ្រោះ កាត់ស៊យ ដល់ឆ្នាំទាំង៥នេះផង ឲ្យលោកអ្នកជួបតែសុខសប្បាយ ចម្រុងចម្រើន ទទួលបានហេងហេង មានលាភ មានជ័យ និងចៀសផុតពីគ្រោះកាចចង្រៃជារៀងរហូត សត្រូវមកពីមុខឱ្យរំលង សត្រូវមកពីខ្នងឱ្យរលាយអន្តរធានទៅហោង ៕
ចែករំលែកព័តមាននេះ