ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​មួយ​ចំនួន​មានកូន​បន្តវេន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​តារាចម្រៀង តារា​កំប្លែង មួយ​ចំនួន​បាន​បណ្តុះ​បណ្តាល​​ឱ្យ​កូនចាប់​អាជីព​ជា​អ្នកសិល្បៈ​ដូច​ខ្លួន​ដែរ ។ តំណក់ឈាម​សិល្បៈ​ដែល​មហាជន​បាន​ស្គាល់​ និង​សរសើរ​ពី​ទេព​កោសល្យ​សម្តែង​កន្លង​​មក​រួម​មាន នាយក​យ​កូន​របស់​នាយ​កុយ នាយ​ព្រែ​កកូន​យាយ​យ៉​យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​តារាចម្រៀង តារា​កំប្លែង មួយ​ចំនួន​បាន​បណ្តុះ​បណ្តាល​​ឱ្យ​កូនចាប់​អាជីព​ជា​អ្នកសិល្បៈ​ដូច​ខ្លួន​ដែរ ។

តំណក់ឈាម​សិល្បៈ​ដែល​មហាជន​បាន​ស្គាល់​ និង​សរសើរ​ពី​ទេព​កោសល្យ​សម្តែង​កន្លង​​មក​រួម​មាន នាយក​យ​កូន​របស់​នាយ​កុយ នាយ​ព្រែ​កកូន​យាយ​យ៉​យ កញ្ញា​វី ឌី​ណែ​ត កូនលោក​ហ៊ួ​រ ឡា​វី និង​កូនប្រុស​ទាំង​៣​លោក​ព្រាប សុវត្ថិ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​កូនស្រី​តារា​កំប្លែង​នាយ​ក្រូច បាន​ក្លាយជា​អ្នកចម្រៀង និង​កូនស្រី​នាង​អ៊ិ​ត ជាតា​រា​កំប្លែង​បាន​ក្លាយជា​អ្នកចម្រៀង​ដែរ ។

នាយក​យ កូនប្រុស​តារា​កំប្លែង​ជួង ជី ​ហៅ​នាយ​កុយ ​ត្រូវ​បាន​ទស្សនិកជន​មើលឃើញ​ថា​ ស្ទីល​សម្តែង​របស់​នាយ​បង្ហាញ​មក​ចំ​ចិត្ត​អ្នក​មើល ពោល​មុខមាត់​សមជា​អ្នក​កំប្លែង មាន​ភាព​ក្រមិចក្រមើម ពោល​គឺ​បុគ្គលិកលក្ខណៈ​មើល​មួយ​ភ្លែត​ដូច​នាយ​កុយ​ជា​ឪពុក​បេះបិទ ។ នាយក​យ​កំពុង​តែ​មាន​វត្តមាន​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» «​តន្ត្រី​ស្រុក ស្រែ​» និង​កម្មវិធី​មួយ​ចំនួន​ទៀត​នៅ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ។

ចំពោះ​នាយ​ព្រែក​កូនប្រុស យាយ​យ៉​យ ប្រឡូក​សិល្បៈ​ពេញទំហឹង​តាំងពី​កុមារភាព ។ ទស្សនិកជន​ចាំ​ជាងគេ​ក្នុង​ភាពយន្ត​រឿង​«​នេសាទ​ក្រពើ​» របស់​ផលិតកម្ម​ហង្ស​មាស ។ មានរឿង​ជា​ច្រើន​ទៀត​ដែល​នាយ​ព្រែក​សម្តែង​តាំងពី​ក្មេង ។

នាយ​ព្រែក​ពេល​ពេញវ័យ​កំលោះ​បាន​ក្លាយជា​ពិធីករ​តាម​ស្ថានីយទូរទស្សន៍ ធំ​ៗ​ដូច​ជា​បាយ័ន ស៊ីធី​អិន ម៉ា​យ​ធី​វី និង​បន្ត​ថត​ភាពយន្ត​ដូច​ពី​មុន​ដែល​ជួយ​រក​ចំណូល​ជូន ។

កញ្ញា​វី ឌី​ណែ​ត កូនស្រី​លោក​ហ៊ួ​រ ឡា​វី បាន​ក្លាយជា​តារាចម្រៀង​លំដាប់​យុវវ័យ​ពោរ​ពេញ​ដោយ​ទេព​កោសល្យ ច្រៀង​បាន​ទាំង​បទ​ពី​ដើម និង​ចម្រៀង​សម័យ ។ រហូត​មក​ទល់​ពេល​នេះ​វី ឌី​ណែ​ត ក្លាយជា​តារាចម្រៀង​ពេញ​សិ​ទ្ឋិ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ។

អាជីព​ចម្រៀង​របស់​វី ឌី​ណែ​ត​គឺ​ពេញ​និយម​ខ្លាំង​ល្បីល្បាញ ហើយ​កាន់តែ​វិ​វ​ឌ្ឍ​ខ្លួន សូ​ម្បី​តែ​ក្បាច់​រាំ​ក៏​ខ្លាំង​មិនធម្មតា ។

ចំណែក​កូនស្រី​នាង​អ៊ីត និង​កូនស្រី​នាយ​ក្រូច​ទើប​វិ​វ​ឌ្ឍ​ខ្លួន​ជា​អ្នកចម្រៀង ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​បន្ទាប់​ពី​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ផ្តល់​ឱកាស​សម្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ