ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Havas Riverorchid Cambodia បរិច្ចាគ​សម្ភារៈ​សិក្សា​ដល់​សាលា​ខ្វះខាត​នៅ​តា​តៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​តំបន់​តា​តៃ ក្រុមហ៊ុន​ Havas Riverorchid Cambodia បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​ន័យ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាជន​ជួប​ការ​លំបាក​ក្នុង​ប្រទេស​កម្ពុជា​។​ ​សម្រាប់​ការ​ចូលរួម​ចំណែក​នៃ​សកម្មភាព​នេះ​ ក្រុមហ៊ុន…

​រាជធានី​ភ្នំពេញ ​៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​តំបន់​តា​តៃ ក្រុមហ៊ុន​ Havas Riverorchid Cambodia បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​ន័យ​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាជន​ជួប​ការ​លំបាក​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ការ​ចូលរួម​ចំណែក​នៃ​សកម្មភាព​នេះ​ ក្រុមហ៊ុន Havas Riverorchid Cambodia បាន​បរិច្ចាគ​សម្ភារៈ​សិក្សា​ និង​ថវិការ​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​ចំនួន ១៨៨ នាក់​ នៅ​បឋម​សិក្សា​តា​តៃ​។ ក្នុង​នោះ​ក្រុមហ៊ុន Unilever Cambodia ដែល​ជា​អតិថិ​ជន​របស់ Havas Riverorchid Cambodia ក៏​រីករាយ​ចូលរួម​បរិច្ចាគ​ផលិតផល​មួយ​ចំនួន ដូច​ជា​ថ្នាំដុសធ្មេញ​ស៊ី​កណ​ល អំបិល ម្លួ​រ និង​សាប៊ូ​ដុស​ខ្លួន​កម្ចាត់​មេរោគ​ឡៃ​ប៊​យ ដល់​សិ​ស្សា​នុសិស្ស និង​គ្រូបង្រៀន​នៅ​ទីនោះ​ផង​ដែរ​។

​ការ​ចែក​សម្ភា​រៈ​សិក្សា​នេះ ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន Havas Riverorchid Cambodia  ​ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​​ឆ្នាំ​ថ្មី ២០១៨ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំទៅ​កាន់​ខេត្តកោះកុង​ សម្រាប់​បុគ្គ​លិក​របស់​ខ្លួន​ចំនួន ១១៥ នាក់​ សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​ និង​ពង្រីក​ការ​យល់​ដឹង​បន្ថែម​ពី​កម្ពុជា​ទាំងមូល ​រួម​ទាំង​តំបន់​ដាច់​ស្រយាល​។​

​លោក Anthony Keck អគ្គនាយក​ក្រុមហ៊ុន Havas Riverorchid ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ៖ «​យើង​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​ពី​ការងារ​នៅ​កម្ពុជា​។ ការ​អភិវឌ្ឍន៍ និង​ភាព​រស់​រវើក​នៃ​ប្រទេស​បាន​ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់តែ​មាន​ភាព​ភ្ញាក់ផ្អើល ហើយ​វា​ពិតជា​មាន​តម្លៃ​ណាស់ ក្នុង​ការ​បង្ហាញ​ដល់​អតិថិជន​របស់​យើង និង​យុទ្ធនាការ​នានា​របស់​ពួក​គេ »​។

​លោក Anthony Keck បាន​បន្ថែម​ថា «​វា​ពិតជា​ត្រឹមត្រូវ​ណាស់​ដែល​យើង​អាច​បរិ​ច្ចាគ​បន្តិច​បន្តួច​ពេល​យើង​មានឱកាស ហើយ​យើង​ពិតជា​រីករាយ​ណាស់​ដែល​ពេល​នេះ​យើង​មានឱកាស​ឧបត្ថម្ភ​ដល់​កុមារ​ដែល​ត្រូវការ​ជំនួយ​ពី​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ