ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុ​ផល​​បាត់​មុខ​របស់​យុវតី ដា​វណ្ណ ជេ​ន្នី ដែល​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ខំ​ច្នៃ​តាំងពី​កុមារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវតី ដា​វណ្ណ ជេ​ន្នី ជា​តារា​សម្តែង​វ័យក្មេង​ប៉ុណ្ណោះ តែបើ​និយាយ​ពី​តិច​​និ​ច​សម្តែង​វិញ មិនបាច់​និយាយ​ទេ គឺ​អាច​ធ្វើ​បាន​ស្ទើរតែ​គ្រប់​ស្ទីល​។ ម្ល៉ោះហើយ​ទើប​នាង​ត្រូវ​បាន​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ យុវតី ដា​វណ្ណ ជេ​ន្នី ជា​តារា​សម្តែង​វ័យក្មេង​ប៉ុណ្ណោះ តែបើ​និយាយ​ពី​តិច​​និ​ច​សម្តែង​វិញ មិនបាច់​និយាយ​ទេ គឺ​អាច​ធ្វើ​បាន​ស្ទើរតែ​គ្រប់​ស្ទីល​។ ម្ល៉ោះហើយ​ទើប​នាង​ត្រូវ​បាន​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ដែល​ពូកែ​ចុច​តួ​ចេះ​សម្តែង​ពេញចិត្ត​តារា​ក្មេង​រូប​នេះ ដោយ​ឱ្យ​ចូល​សម្តែង​ជាមួយ​អ្នកស្រី​អំឡុង​ពេល​នៅ​ស៊ី​ធី​អិន​។

ក្រោយ​ពេល​បាត់​មុខ​មួយរ​យៈមក ដា​វណ្ណ ជេ​ន្នី បាន​ប្រកាស​ចូល​សិល្បៈ​វិញ ព្រមទាំង​បាន​​រៀបចំ​ពិធី​ខួបកំណើត​កាលពី​យប់មិញ​នេះ ក្នុង​បរិយាកាស​រីករាយ​ដែល​ម្តាយ​ជា​អ្នក​​​រៀបចំ​រំលេច​ឡើង​ជូន​កូនស្រី​សំណ​ប់​ចិត្ត​។ ធ្លាប់តែ​ឃើញ​នៅ​ក្នុង​ភាពយន្ត​តាំងពី​ក្មេង ស្រាប់តែ​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ តារា​សម្ដែង​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សិល្បៈ​តាំងពី​វ័យ​កុមារភាព​រូប​នេះ មាន​វ័យ​ពេញ​១៧​ឆ្នាំ​ហើយ ដោយ​រូបរាង និង​​មុខមាត់​របស់​នាង ក៏​បែក​សាច់​ស្អាត​ជាង​មុន ហើយ​រំលេច​សម្រស់​ផូរផង់​មិន​ចាញ់​នារី​ពេញវ័យ​ទាំងពួង​នោះ​ដែរ បើ​ទោះជា​នាង​មើលទៅ​ហាក់​នៅ​ក្មេង​វ័យ​មិន​ទាន់​ពេញរូបពេញរាង​នៅឡើយ​។

តារា​សម្តែង​វ័យក្មេង ដា​វណ្ណ ជេ​ន្នី ត្រូវ​បាន​ប្រកាស​ថា កាន់តែ​មាន​ទីផ្សារ​ខាង​ផ្នែក​សម្ដែង តែ​ក៏​មិន​ទាន់​ខ្លាំងក្លា​ដូច​កាលពី​វ័យ​កុមារភាព​នោះ​ដែរ បើ​ធៀប​នឹង​ស្នាដៃ​ដែល​នាង​ទើបតែ​ទទួល​បាន​ពេល​នេះ​។

អ្នកស្រី ច័ន្ទ សោ​ភ័​ណ្ឌ ជា​តារា​សម្តែង និង​ត្រូវជា​ម្តាយ​របស់ វ​ណ្ណី ជេ​ន្នី បាន​ថ្លែង​ថា ពេល​នេះ​កូនស្រី​របស់​អ្នកស្រី​ត្រឡប់​មក​ពី​ថត​សម្តែង​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​មួយសន្ទុះ​ធំ​។

ការ​ផ្អាក​នេះ​មិនមែន​មក​ពី​ខ្ជិល​សម្តែង​អ្វី​នោះ​ទេ គឺ​មក​ពី​នាង​ដាក់​តួ​កូន​ក្មេង​ក៏​មិន​សម ដាក់​តួ​ពេញ​រូបរាង​ក៏​នៅ​ស្ទើរ ទើប​ផលិតករ​សុំ​ឱ្យ​ចាំ​១​ឆ្នាំ ឬ​២​ឆ្នាំ ទើប​មក​វិញ ដើម្បី​ពេញ​រូបសម្បត្តិ​ស្រណុក​ចាប់​តួ​។

អ្នកស្រី​បន្ត​ទៀត​ថា ក្រោយ​កូន​ធំ​បាន​បន្តិច​ផលិតករ​ក៏​ចាប់អារម្មណ៍​ហៅ​សម្តែង​ឡើង​វិញ​បាន​ប៉ុន្មាន​រឿង​មក​ហើយ ព្រោះ​បើ​និយាយ​ពី​កូនស្រី​មួយ​នេះ គ្នា​ថត​សម្តែង​តាំងពី​អាយុ​៦​ឆ្នាំ ហើយ​ទាក់ចិត្ត​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ហៅ​ថត រហូត​កាល​នៅ​ក្មេង​វ៉ា​ដាច់​ហ្មង ឱ្យ​តែ​រឿង​ភាគ​នៅ​ស៊ី​ធី​អិន គឺ​កូនស្រី​សម្តែង​ជាប់​ច្រើន ទើប​ទស្សនិកជន​នៅ​ចង​ចាំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ