ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី ណា​តា បែក​គូ​ដណ្តឹង​ភ្លាមទៅ​អូស្ត្រាលី​ប្រាថ្នា​គូ​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ធី ណា​តា បាន​ចេញ​ទៅ​សម្ដែង​នៅ​លើ​ទឹកដី​អូស្ត្រាលី ក្រោយ​ពេល​ប្រេះឆា​ស្នេហ៍ ។ នាង​បង្ហើប​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ធី ណា​តា បាន​ចេញ​ទៅ​សម្ដែង​នៅ​លើ​ទឹកដី​អូស្ត្រាលី ក្រោយ​ពេល​ប្រេះឆា​ស្នេហ៍ ។ នាង​បង្ហើប​ឱ្យ​ដឹង​ថា បើ​ជួប​បុរស​ល្អ​អាច​ផ្ដល់​សុភមង្គល​ឲ្យ​នាង​បាន នាង​ចង់​ផ្ញើ​វាសនា​នៅ​លើ​ដី​កោះ​ដ៏​ត្រជាក់​នោះ​តែ​ម្ដង។

ធី ណា​តា និយាយ​ថា នាង​ចង់​បើកហាង​កាហ្វេ​ប្រេ​ន​នៅ​អូស្ត្រាលី​ដោយ​សហការ​ជាមួយ​មិត្តភក្តិ​នៅ​ទីនោះ ។ ជា​ពិសេស​នាង​នឹង​ពិចារណា​បុរស​ល្អ​ណា​ម្នាក់​ដែល​ស្រឡាញ់​នាង​ពិត ហើយ​រស់នៅ​ទីនោះ​តែ​ម្តង ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ស្រស់​ស្អាត​អ្នក​នាង​ធី​ណា​តា ប្អូនជីដូនមួយ​របស់​តារាចម្រៀង​ឆៃ​លី ដា​ឡែ​ន រីករាយ​ចិត្ត​ដ្បិត​បាន​ទិដ្ឋាការ​ទៅ​អូស្ត្រាលី ។ អ្នក​នាង​ធី ណា​តា និយាយ​នៅ​អាកាសយានដ្ឋាន​ថា នាង​ធ្លាប់​ចេញដំណើរ​ទៅ​អូស្ត្រាលី​៥​ទៅ​៦​ដង​ហើយ ដោយ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​ពេញ​ចិត្តការ​សម្តែង​របស់​នាង ។ ដំណើរ​ទៅ​អូស្ត្រាលី​លើក​នេះ​មាន​រយៈពេល​២​ទៅ​៣​ខែ ប៉ុន្តែ​មាន​មិត្ត​ជិតដិត​ចង់ឱ្យ​នាង​នៅ​បន្ត​នៅ​ទីនោះ​៣​ខែ​ទៀត​ដើម្បី​ជួបជុំ​ក្រោយ​ដឹង​ថា​នាង​ពិបាកចិត្ត​រឿង​ស្នេហ៍ និង​ខំ​រក​ស៊ី​ហត់នឿយ​ច្រើន ។

ធី ណា​តា​និយាយ​ថា «​ពេល​នេះ​ស្ទាក់​ស្ទើរចិត្ត​ព្រោះ​បើ​បន្ត​នៅ​អូស្ត្រាលី​គឺ​ចោល​មុខរបរ​ស្រុក​យើង​កំពុង​ដំណើរការ​ល្អ ។ មិន​ទាន់​ច្បាស់ មាន​តែ​ជាក់ស្តែង​សិន ណាមួយ​នាង​ខ្ញុំ​ក៏​ពេញចិត្ត​ប្រទេស​អូស្ត្រាលី​ដែរ ទៅ​ប៉ុន្មាន​ដង​ក៏​មិន​ធុញ​មាន​អនុស្សាវរីយ៍​ច្រើន​នៅ​តំបន់​នោះ​» ។

ធី ណា​តា ខកខាន​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស​រយៈពេល​២​ឆ្នាំ​មក​ហើយដោយ​សារ​តែ​អតីត​គូ​ដណ្ដឹង​លោក​ម៉​ន គង់ ឃាំង​ផ្លូវ​ប៉ុន្តែ​ក្រោយ​ពេល​ចែកផ្លូវ​គ្នា នាង​ចាប់ផ្ដើម​មាន​ឱកាស​លេង​សិល្បៈ​ពេញទំហឹង​ក៏​ក្រសោប​បាន​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​អូស្ត្រាលី ។ ទៅ​សម្ដែង​នៅ​អូស្ត្រាលី​លើក​នេះ​ជា​លើក​ទី​៦​ហើយ ដោយ​គ្រោង​សម្ដែង​ជា​ច្រើន​រដ្ឋ ក្នុង​រយៈពេល​បី​ខែ​ជាមួយ​តារាចម្រៀង តារា​សម្ដែង​ចំនួន​៣​នាក់​ទៀត​ដូច​ជា​លោក​ផា យ៉​ត កញ្ញា​ខា​រ៉ា និង​លោក​ពួ សុខ​គា ហៅ​ញ៉ា​ញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ