ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​ម្នាក់​ៗ​ចុះ មិន​ថា​ត្រូវ​និយាយ​ថា​ម៉េច​ទេ​បើ​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​ត្រូវ​បាន​ចៅហ្វាយខេត្ត ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាបគ្រឿងញៀន ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ លោក វ៉ី…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​ត្រូវ​បាន​ចៅហ្វាយខេត្ត ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាបគ្រឿងញៀន ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ នគរបាល អាវុធហត្ថ និង​យោធា រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​បង្ក្រាប​ករណី​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ​តាម​រយៈ​ការងារ​រដ្ឋបាល​ចំហរ ព្រមទាំង​អនុវត្ត​តាម​ដីកា​តុលាការ ។

មន្ត្រី​សាលាខេត្ត​មួយ​រូប​បង្ហើប​ប្រាប់​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​ចម្រុះ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​១២​នាក់ រឹបអូស​បាន​កាំភ្លើង​ចំនួន​០២​ដើម​ម៉ាក​អាកា កាត់​ស្នូក​០១​ដើម មាន​០៨​គ្រាប់ ម៉ាក​រ៉ូ​ឡូ​០១​ដើម មាន​៧​គ្រាប់ ម៉ូតូ​០២​គ្រឿង គ្រឿងញៀន​០១​កញ្ចប់​រួម​សម្ភារ​ផ្សេង​ទៀត ។

ជនសង្ស័យ​ទាំង​១២​នាក់​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាត់ចែង ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ និង​ជន​មិន​ពាក់ព័ន្ធ ក្នុង​ករណី​សង្ស័យ​ជា​ច្រើន​ដោយ​ជនសង្ស័យ​មួយ​ចំនួន​ដែល​គេចខ្លួន លោក​បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​បន្ត​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ