ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លូវ ម្សាញ់ មមី មមែ វក សំបូរ​លាភ​សំណាង​ក្រៃ​លែង​ក្នុងថ្ងៃនេះ

6 ឆ្នាំ មុន

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖ #​ឆ្នាំជូត រាសី​ថ្ងៃនេះ​មធ្យម…

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖

#​ឆ្នាំជូត
រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​ការ​បំពេញការងារ​របស់​លោក​អ្នកមាន​ដំណើរការ​ដូច​ធម្មតា​ទេ ប៉ុន្តែ​សូម​ប្រយ័ត្ន​មាត់​.​ក​កុំទៅ​ធានា​រឿង​របស់​អ្នក​ដទៃ​ឱ្យ​សោះ ព្រោះ​អាច​ធ្វើ​គុណ​ក្លាយជា​បាន​ទោស ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ចង់​ចេញ​ទៅ​ជួញដូរ​នៅ​ទី​ឆ្ងាយ គួរតែ​ផ្អាក​សិន​សំរាប់​ថ្ងៃនេះ ហើយ​ងាក​មក​គិតគូរ​តែ​ពី​រឿង​នៅ​ជិត​ៗ​វិញ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​យោគយល់​គ្នា​ធម្មតា​មិន​មាន​បញ្ហា​អ្វី​ឡើយ ៕

#​ឆ្នាំឆ្លូវ
រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ៖ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សម្ដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​សំរេច​ផល​ជាទី​គាប់ចិត្ត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ៕

#​ឆ្នាំខាល
រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ៖ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​ជួប​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​អសកម្ម​រហូត​ដល់​ទាល់ច្រក​ដោះស្រាយ​មិន​ចេញ​ឡើយ ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ដូច្នេះ​សូម​លោក​អ្នក​កុំ​អស់សង្ឃឹម ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​រក​ប្រាក់​ចំណូល​បាន​កាក់កប​គ្រាន់បើ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​រមែង​មានការ​អធ្យាស្រ័យ​រវាង​គ្នា​នឹង​គ្នា ៕

#​ឆ្នាំថោះ
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​ច្រើន​មានចិត្ត​ទោសៈ មោហៈ ហើយ​តប់ប្រមល់​នៅ​ក្នុងថ្ងៃនេះ ទោះបីជា​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ក៏​ធ្វើ​មិន​បាន​ពេញដៃពេញជើង​ដែរ ជាមួយ​នេះ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​នូវ​ការ​ស្តីបន្ទោស​ពី​ចៅហ្វាយនាយ​ទៀត​ផង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ឆ្នាំងបាយ​ស្ទើរតែ​មិន​គ្រប់​ផង​ទេ តែ​ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​មន្ទិល​សង្ស័យ​គ្នា ៕

#​ឆ្នាំរោង
រាសី​ថ្ងៃនេះ​មធ្យម ៖ គ្រប់​ការងារ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវ​បំពេញ បើ​មិន​រក​អ្នក​រួម​សហការ​ទេ គឺ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​បើ​ធ្វើ​ដំណើរ​តាម​យានយន្ត​លោក​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​គួរ​ជួញដូរ​នៅ​ទី​ជិត​ៗ​បាន​ហើយ ទើប​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ​ស្តាប់​ឱវាទ​គ្នា ៕

#​ឆ្នាំម្សាញ់
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ៖ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវធ្វើ​រមែង​បាន​សម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ហើយ​ជាមួយ​គ្នា​នេះ ក៏​អាច​ទទួល​បាន​នូវ​លាភសក្ការៈ​ដែល​នឹក​ស្មាន​មិន​ដល​ទៀត​ផង​មក​ពី​ទិសឧត្តរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេល​មុន​ៗ​ដែរ ។ រីឯ​បញ្ហា​ស្នេហា ទទួល​បាន​នូវ​សុភមង្គល គួរ​ជាទី​ពេញចិត្ត ៕

#​ឆ្នាំមមី
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ គ្រប់​កិច្ចការ​សព្វសារពើ​ដែល​លោក​អ្នក​ត្រូវ​បំពេញ​នៅ​ក្នុងថ្ងៃនេះ​គឺ​ជួប​តែ​លទ្ធផល​ល្អជា​និច្ច​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឱ្យ​មានការ​លំបាកលំបិន​ពេក​នោះ​ទ ដូច្នេះ​សូម​លោក​អ្នក​កុំ​ព្រួយបារម្ភ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​អាច​ឱ្យ​លោក​អ្នក​ពង្រីក​អាជីវកម្ម​ធំ​ថែម​ទៀត​បាន ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រួម​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​ក្រៃ​លែង ៕

#​ឆ្នាំមមែ
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ គ្រប់​សកម្មភាព​ការងារ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​សភាព​ល្អ ប្រសើរ អាច​ឱ្យ​លោក​អ្នក​ដណ្តើម​បាន​ស្នាដៃ​ដ៏​ធំធេង​គ្មាន​អ្វី​មក​រារាំង​បាន​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​ចំរើន​កើត​កាល​វាលគុម្ព​ត្រជាក់ត្រជំ​ប្រសើរ​ពេក​ណាស់​។ រីឯ​បញ្ហា​ស្នេហា​លោក​អ្នក​អាច​បាន​ជួបនឹង​គូស្នេហ៍​មាន​រូប​ស​ម្ប​តិ្ត និង​លក្ខណសម្បត្តិ​ដ៏​វិសេសវិសាល បើ​មិន​ទាន់​រៀប​ការ ៕

#​ឆ្នាំវក
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​ពេល​មុន​មក ហើយ​ខណៈ​ពេល​នេះ​ដែរ លាភ​សំណាង​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​បាន​មក​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ៕

#​ឆ្នាំរកា
រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នក​នឹង​មានឱកាស​ល្អ​ច្រើន​អាច​ឱ្យ​ប្រកបការងារ​បាន​ពេញដៃពេញជើង ប៉ុន្តែ​ក៏​មាន​គូប្រជែង​ជាប់​ជា​ប្រចាំ​ផង​ដែរ ហេតុនេះ​មុន​នឹង​ប្រកប​កិច្ចការ​អ្វីមួយ ចូរ​លោក​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ម៉ឺងម៉ាត់​បន្តិច ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​សន្សឹម​ៗ​មិន​ខាតបង់​ទេ ។ រីឯ​បញ្ហា​សេ្ន​ហា​មាន​ស្ថានភាព​ដូច​ធម្មតា​មិន​មាន​អ្វី​ជា​ផល​រមាស់​ឡើយ ៕

#​ឆ្នាំច
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​ច្រើន​ធ្លោយគំនិត​គិត​ទៅ​លើ​រឿង​ដែល​មិន​ត្រូវ​គិត ហើយ​អាច​មានការ​រង្កៀស​ចិត្ត​បន្តិចបន្តួច​ជាមួយនឹង​មិត្តភក្តិ​រួមការ​ងារ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ខំប្រឹង​ប្រែង​យ៉ាងណា​ក្តី ក៏​រក​ប្រាក់​ចំណេញ​មិនសូវ​បាន​ច្រើន​ប៉ុន្មាន​ដែរ​ជាមួយ​នេះ​អាច​នឹង​ចូល​ដើម​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​ច្រើន​តែ​ប្រចែប្រចណ្ឌ​ដោយ​ពុំ​មាន​ហេតុផល​អ្វី​ត្រឹមត្រូវ​ឡើយ ៕

#​ឆ្នាំកុរ
រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​ភេទ​ផ្ទុយ​ម​កញ្ចុះ​បញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន ៕

( សូម​ឱ្យ​មិត្ត​អ្នក​អាន​ជួប​តែ​សំណាងល្អ ចៀស​ផុត​សំណាងអាក្រក់​ទាំងឡាយ​ទាំងពួង ស៊ែរ​ដើម្បី​ទទួល​បាន​សំណាងល្អ​គ្រប់​ៗ​គ្នា )