ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងម៉្លេះ ! ជូត ថោះ រកា លាភសំណាងរត់មករកអ្នកហើយថ្ងៃនេះ

6 ឆ្នាំ មុន

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖ #ឆ្នាំជូត រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត…

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖

#ឆ្នាំជូត

រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ៖ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​បាន​សំរេច​ផល​ជាទី​គាប់ចិត្ត  ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​មានការ​រីករាយ​រកគ្នា ។

#ឆ្នាំឆ្លូវ

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​ច្រើន​ជួបនឹង​ការ​បរាជ័យ​ទាំង​ក្នុង​ការ​បំពេញការងារ​ក្នុងថ្ងៃនេះ ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ។

#ឆ្នាំខាល

រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​កិច្ចការ​សព្វបែបយ៉ាង ដែល​លោក​អ្នក​អាច​ជួបនឹង​បញ្ហា​ខ្លះ​ៗ​ដោយសារ​តែ​លោក​អ្នកមាន​សុខភាព​មិន​ប្រក្រតី ហើយ​ធ្វេសប្រហែស​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ផលប្រយោជន៍​ទាំងស្រុង​នោះ​ទេ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កំរៃ​បាន​មិន​គ្រប់គ្រាន់​ទេ ហើយ​លោក​ក៏​មិន​គួរ​បោះទុន​ធំ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​ដូច​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ ។

#ឆ្នាំថោះ

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ​បាន​សុខ​ក្រៃពេក ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​មើលងាយ​ខ្លះ​ដែរ តែ​មិនជា​អ្វី​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ​។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​ចិត្ត​គ្នា​ល្អ​ណាស់ ។

#ឆ្នាំរោង

រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ៖ រាល់​កិច្ចការ​សព្វសារពើ​របស់​លោក​អ្នក​មានការ​រីក​ចំរើន​ទៅ​មុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​អ្នក​គួរ​មានការ​ប្រយ័ត្ន​ក្នុង​ការ​ឯកភាព​តាម​មតិ​អ្នក​ផ្សេង ព្រោះ​ប្រសិនបើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​អាច​នឹង​ខូចខាត​ប្រយោជន៍​ច្រើន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​សន្សឹម​ៗ ។  រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

#ឆ្នាំម្សាញ់

រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ៖ រាល់​ការ​បំពេញភារកិច្ច​នៅ​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅ​មុខ​ដូច​សព្វដង ប៉ុន្តែ​ក្នុង​នោះ​ក៏​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រឹងប្រែង​ខ្លាំង​បន្តិច​ដែរ ដើម្បី​ឱ្យ​បាន​សំរេច​ដល់​គោលដៅ​ដែល​ចង់បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​កំរៃ​បាន​មក​កាក់កប​គ្រាន់បើ​អាច​ឱ្យ​លោក​អ្នក​សន្សំទុក​បាន​ខ្លះ​។ ឯ​បញ្ហា​ស្នេហា ការ​ចេះ​យល់ចិត្ត​គ្នា គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ។

#ឆ្នាំមមី

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ ដោយសារ​តែ​ការ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដូច្នេះ​មិន​គប្បី​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​មិន​ចាំបាច់​ឡើយ ព្រោះ​អាច​មាន​សត្រូវ​ប៉ង​យាយី​ធ្វើ​ឱ្យ​រំខាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ថ្ងៃនេះ​មិន​គួរ​ប្រញាប់ប្រញាល់​ចាប់ផ្តើម​ដាក់​ទុន​ពេក​នោះ

ទេ ។ រីឯ​បញ្ហា​ស្នេហា​ច្រើន​តែ​ចាប់កំហុស​គ្នា​ទៅ​វិញ​ទៅ​មក ។

#ឆ្នាំមមែ

រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ខ្ចាត់ព្រាត់​ឱ្យ​សោះ ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃក្រោយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ ។

#ឆ្នាំវក

រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​ជួបនឹង​រឿងអាស្រូវ ឬ​ការ​រំខាន​ដោយសារ​តែ​ការ​បំពេញ​តួនាទី​មិន​បាន​គិតគូរ​ឱ្យ​បាន​ដិត​ដល់​ធ្វើ​ឱ្យ​សហការី​និយាយដើម ហើយ​បើជា​ស្ត្រីភេទ​វិញ​នោះ​មិន​គួរ​ឱ្យ​ដើរ​រហេតរហូត​ម្នាក់ឯង​ទេ គួរតែ​ខ្នះខ្នែង​រិះរក​សំងំសុខ​ល្អ​ជាង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មានការ​រីក​ចំរើន​ឡើយ ។ រីឯ​បញ្ហា​ស្នេហា​នៅ​ក្នុង​ចិត្តច្រើន​តែ​មានការ​មួ ម៉ៅ​ច្រើន ។

#ឆ្នាំរកា

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ៖ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជួយ​យកអាសា​កាន់ជើង​គ្រប់ពេលវេលា ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ដោយ​ជនានុជន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ។

#ឆ្នាំច

រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​ភេទ​ផ្ទុយ​ម​កញ្ចុះ​បញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន ។

#ឆ្នាំកុរ

រាសី​ថ្ងៃ នេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​មក​បញ្ចុះបញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ក្តី​អន្តរាយ​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​គួរ​ចៀសវាង​ការ​ដាក់​ទុន​ថ្មី ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​ប្រចណ្ឌ​ខុស​រឿង ។

( សូមឱ្យមិត្តអ្នកអានទាំងអស់ទទួលបានតែសំណាងល្អគ្រប់ៗគ្នា ស៊ែរបន្តដើម្បីទទួលយកលាភសំណាង)