ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ វ៉ា បដិ​សេធ​​ព័ត៌​មាន​ដណ្តើម​​ប្តី​បង​ស្រី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​​រាង​តូច​ច្រឡឹង​ភ្នែក​តឹង​ក្នុង​ផលិត​កម្ម​សាន់​ដេ​នាងអីុ វ៉ា ​បាន​ចេញ​មក​ធ្វើការ​បដិសេធ​ជុំវិញ​​ព័ត៌​មាន​​ដែល​បាន​ចោទ​​ប្រកាន់​មក​លើ​រូប​នាង​យ៉ាងចាស់​ដៃ​ថា នាង​បាន​ដណ្តើម​​​ប្តី​បង​ស្រី​របស់​ខ្លួន ។

​នាង អីុ វ៉ា បាន​អះអាង​​បញ្ជាក់​ប្រាប់​​ទស្ស​និក​ជន​ក្នុង​កម្ម​វិធី CTN ប៉ុស្តិ៍​​លេខ​២១ កាល​ពី​ថ្ងៃ​​ទី​១៩ កញ្ញា ២០១២ ​ថា ​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​​វដ្តី​​ក្នុង​

រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​​រាង​តូច​ច្រឡឹង​ភ្នែក​តឹង​ក្នុង​ផលិត​កម្ម​សាន់​ដេ​នាងអីុ វ៉ា ​បាន​ចេញ​មក​ធ្វើការ​បដិសេធ​ជុំវិញ​​ព័ត៌​មាន​​ដែល​បាន​ចោទ​​ប្រកាន់​មក​លើ​រូប​នាង​យ៉ាងចាស់​ដៃ​ថា នាង​បាន​ដណ្តើម​​​ប្តី​បង​ស្រី​របស់​ខ្លួន ។

​នាង អីុ វ៉ា បាន​អះអាង​​បញ្ជាក់​ប្រាប់​​ទស្ស​និក​ជន​ក្នុង​កម្ម​វិធី CTN ប៉ុស្តិ៍​​លេខ​២១ កាល​ពី​ថ្ងៃ​​ទី​១៩ កញ្ញា ២០១២ ​ថា ​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​​វដ្តី​​ក្នុង​ស្រុក​មួយ​ថា នាង​ដណ្តើម​ប្តី​បង​ស្រី​ខ្លួន​នោះ គឺ​មិន​មាន​​មូល​ដ្ឋាន​​​ច្បាស់​លាស់​​ឡើយ គឺ​យោង​តាម​ពាក្យ​ចចាមអារ៉ាម​​ប៉ុណ្ណោះ ​ហើយ​ពាក្យ​​ចចាម​អារ៉ាម​​នោះគឺចេញពី​មាត់​របស់​អ្នក​សរសេរ​នោះ​តែម្តង ។

តារាចម្រៀងមុខកាត់ចិនរូបនេះបានបន្តថា គ្រាន់តែព័ត៌មាននេះចេញមកភ្លាមបានធ្វើឲ្យអ្នកភូមិរបស់នាង​ផ្ទុះ​សំណើចយ៉ាងខ្លាំង ដោយហេតុថា ពួកគាត់ទាំងអស់សុទ្ធតែបានដឹងច្បាស់ថា​ទាំងនាងនិងបងស្រីម្នាក់ៗសុទ្ធតែនៅលីវ (មិនទាន់មានស្វាមី) មានរឿងអ្វីត្រូវ​ដណ្តើម​ប្តី​គ្នា​នោះ។ នាងបញ្ជាក់ថា ពួកគាត់ជាអ្នកសរសេរច្រើនសំអាងថា ព័ត៌មានទាំងនោះ គឺចេញមកពីពាក្យចចាមអារ៉ាម តែនាងយល់ថា ពាក្យចចាមអារ៉ាម​ទាំង​នោះ​អាចចេញមកពី​មាត់​ពួកគាត់ផ្ទាល់តែម្តង។ នាងបន្ថែមថា ព័ត៌មាននេះធ្វើឲ្យនាងប្រតិ​កម្ម​យ៉ាងខ្លាំង ព្រោះ​វា​ធ្វើឲ្យប៉ះពាល់ដល់​កេរ​ឈ្មោះ​របស់​នាង​ តែទោះបីជាយ៉ាងណាក្នុងនាមជាអ្នកសិល្បះមួយរូបមិនអាចគេចផុតបានទេពីបញ្ហាទាំងអស់នេះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕