រាជធានីភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញថា ការផលិតខ្សែវីដេអូភាគដាក់បញ្ចាំងតាមទូរទស្សន៍មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលការផលិតភាពយន្តដាក់បញ្ចាំងតាមរោងកុនហាក់មានការធ្លាក់ចុះ ។
ទោះជាយ៉ាងណាបើទោះបីជាការកើនឡើងក្នុងការផលិតខ្សែវីដេអូភាគមានការកើនឡើងច្រើនក្តីមានមតិមួយចំនួនបានលើកឡើងថា ការផលិតរបស់ផលិតករមួយចំនួនអាចនឹងមានហានិភ័យកើតឡើង ហើយអាចមានការធ្លាក់ចុះទៅវិញ នៅពេលដែលខ្សែវីដេអូដែលខ្លួនបានផលិតនោះមិនមានការគាំទ្រ ការប្រកួតប្រជែង និងមានលក្ខណៈទន់ខ្សោយនៅឡើយ ។
ជុំវិញការលើកឡើងខាងលើនេះផលិតករភាពយន្តនាពេលបច្ចុប្បន្នលោកមុត ថារី បានអះអាងប្រាប់កោះសន្តិភាពនៅថ្ងៃទី១៩ កញ្ញា ២០១២ នេះថា ការផលិតជាខ្សែវីដេអូភាគសម្រាប់ដាក់បញ្ចាំងតាមទូរទស្សន៍គឺលោកទទួលស្គាល់ថា មានអ្នកផលិតខ្លះល្អ ហើយខ្លះក៏មិនល្អ តែទោះបីជាយ៉ាងណាលោកយល់ថា ទាំងអស់នេះគឺវារឹតតែធ្វើឱ្យវិស័យមួយនេះកាន់តែមានភាពរីកចម្រើន ។ លោកបន្តថា ការប្រកួតប្រជែងគ្នាខាងផ្នែកផលិតខ្សែភាពយន្តនេះ មិនខុសអ្វីពីការប្រកួតប្រជែងគ្នានៅលើសេដ្ឋកិច្ចទីផ្សារសេរីឡើយ ពោលបើផលិតផលណាល្អគេទិញ ព្រោះសម័យនេះគេស្វែងរកអ្វីដែលមានការរីកចម្រើន ។ ជាក់ស្តែងដូចជាផលិតករទាំងអស់ប្រសិនបើដឹងថា ខ្លួនឯងផលិតអន់ គឺត្រូវស្វែងយល់លើចំណុចដែលខ្វះខាត ហើយផលិតករណាដែលផលិតបានល្អនោះត្រូវតែមានការខិតខំបន្ថែមទៀត ហេតុនេះវាមិនមានការរំខានណាមួយក្នុងការផលិតកុននោះឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ